Trending now

“ព្រះខ័នកំពង់ស្វាយ” កំបាំងកណ្តាលព្រៃ ដែនដីព្រះវិហារ ដែលកម្រមានអ្នកទៅស្គាល់

13:37 | 01/06/2020 (សរុបដោយ ហេង វុធ្ធ)

បើទោះ​បី​នាពេល​បច្ចុប្បន្ន​នេះ​ផ្លូវ​ឆ្ពោះ​ទៅ​តំបន់​រមណីយដ្ឋាន​ប្រាសាទ​បុរាណ ដែល​មាន​សភាព​ស្រួល​បួល​គ្រាន់​បើ អាច​ឲ្យ​រថយន្ត​គ្រប់​ប្រភេទ​បើក​ចូល​ទៅ​ដល់​បានក្តី ក៏គេ​កម្រ​ឃើញ​មាន​ក្រុម​ទេសចរ​ក្នុង​ស្រុក​ពីចម្ងាយ​បានមក​ទស្សនា ឬ​ស្គាល់​ទី​ប្រាសាទ ដែល​មាន​ទំហំ​ធំធេង​កណ្តាល​ព្រៃ​ស្ទើរ​ដួល​រលំ​អស់នេះ​ទេ។

ប្រាសាទ​បាកាន ឬ ប្រាសាទ​ព្រះខ័ន​កំពង់​ស្វាយ មាន​ទីតាំង​នៅ​ក្នុងភូមិ​បាកាន ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហារ​

ប្រាសាទ​បាកាន ឬ ប្រាសាទ​ព្រះខ័ន​កំពង់​ស្វាយ មាន​ទីតាំង​នៅ​ក្នុងភូមិ​បាកាន ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហារ​មាន​ចម្ងាយ​ប្រហែល​ជា ១០៥ គីឡូម៉ែត្រ​ពីក្រុង​ព្រះវិហារ ឬក៏​អាច​ចូល​តាម​ផ្លូវ​ក្រួស​ក្រហម​ចំ​ពីមុខ​សាលា​ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្ត​កំពង់ធំ បែក​ចេញពី​ផ្លូវជាតិ​លេខ ៦ ចម្ងាយ ៧៥ គីឡូម៉ែត្រ ខណៈ​ប្រាសាទ​នេះ ស្ថិត​នៅ​ខាង​កើត​តំបន់​អង្គរ​គឺ មាន​ចម្ងាយ ១០០ គីឡូម៉ែត្រ។

ប្រាសាទ​បាកាន ឬ ប្រាសាទ​ព្រះខ័ន​កំពង់​ស្វាយ មាន​ទីតាំង​នៅ​ក្នុងភូមិ​បាកាន ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហារ​

ក្រុមប្រាសាទ ​ព្រះខ័ន​កំពង់​ស្វាយ ឬ ប្រាសាទ​បាកាន មាន​ទីតាំង​នៅ​ក្នុងភូមិ​បាកាន ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហារ​ ស្ថិតនៅជិតតំបន់ត្រីកោណព្រំប្រទល់ខេត្តបីគឺ ខេត្តព្រះវិហារ ខេត្តកំពង់ធំ និងខេត្តសៀមរាប ដែលប្រាសាទ​នេះ ស្ថិត​នៅ​ខាង​កើត​តំបន់​អង្គរ​ចម្ងាយប្រមាណ ១០០ គីឡូម៉ែត្រ។ ការដាក់ឈ្មោះព្រះខ័នកំពង់ស្វាយគឺដើម្បីមានភាពងាយស្រួលក្នុងការហៅចំណាំ និងបញ្ចៀសការភ័ន្តច្រឡំ ព្រោះយើងដឹងរួចមកហើយថានៅខេត្តសៀមរាប ក្រុងអង្គរ ក៏មានប្រាសាទព្រះខ័នផងដែរ ដែលជាក់ស្តែងក្រុមប្រាសាទនេះ ពីអតីតកាលស្ថិតនៅក្នុងខេត្តកំពង់ស្វាយ (Preah Khan of Kampong Svay)។

ប្រាសាទ​បាកាន ឬ ប្រាសាទ​ព្រះខ័ន​កំពង់​ស្វាយ មាន​ទីតាំង​នៅ​ក្នុងភូមិ​បាកាន ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហារ​

ក្រុមប្រាសាទព្រះខ័នស្ថិននៅក្នុងបរិវេណ​កំផែង​ព័ទ្ធជុំវិញ​ដ៏​ធំ​ដែល​មាន​ក្រឡា​ផ្ទៃ​ជិត​ប្រាំ​គីឡូម៉ែត្រ​ការ៉េ ដែល​ត្រូវបាន​កសាង​ដំបូង​ដោយ​ព្រះបាទ​សូរ្យ​វរ្ម័នទី​១ ប៉ុន្តែ​ទទួល​ការកសាង​និង​កែប្រែ​មួយចំនួន​ដោយ​ព្រះមហាក្សត្រ​ក្រោយ​ (ព្រះបាទសូរ្យវរ្ម័ន ទី២ និងព្រះបាទ​ជ័យវរ្ម័ន ​ទី​៧)។ ចម្លាក់​ភាគច្រើន​ត្រូវ​ទទួលរង​ការ​លួច​ប្លន់ ឬ​យក​ចេញ​បូក​រួម​ទាំង​រូប​បដិមា​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ដែល​បាន​ក្លាយជា​និមិត្តរូប​និង​ត្រូវបាន​គេ​ឆ្លាក់​ឡើងវិញ​ជា​ច្រើន​។

នៅជុំវិញប្រាង្គប្រាសាទកណ្តាល ប្រាសាទព្រះខ័ន (ឬប្រាសាទបាកាន) មានប្រាសាទតូចៗជាច្រើន ដូចជាប្រាសាទព្រះដំរីដែល​អ្នកស្រុក​តែង​ឈាង​ចូល​ទៅ​អុជ​ធូប​ដើម្បី​បន់ស្រន់​សុំ​សេចក្តីសុខ ​ចម្ងាយ​ប្រមាណ​ជាង ១ គីឡូម៉ែត្រមុនពេល​ចូល​ទៅ​ប្រាសាទ​ព្រះខ័ន។ គេក៏ឃើញមាន ប្រាសាទព្រះចតុម្មុខ ទម្រង់ជាចម្លាក់ព្រះពុទ្ធរូបទ្រង់ឈរបែរទល់ខ្នងគ្នាទៅទិសទាំង៤ ក្នុងរចនាបថក្រោយបាយ័ន (សិល្បៈលង្វែក) ដែលកម្រនឹងឃើញហើយប្រាសាទនេះបានដួលរលំអស់ពាក់កណ្តាលតាំងពីយូរណាស់មកហើយ នៅសល់តែត្រឹមចង្កេះចុះមកក្រោមតែប៉ុណ្ណោះ តំណាលក្រោយមកត្រូវជួសជុលឡើងវិញនៅថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៨ រួចរាល់នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨។ ក្រៅពីនេះនៅមានប្រាសាទមួយចំនួនទៀតដូចជា ប្រាសាទព្រះស្ទឹង ដែលមានកំពូលជាព្រហ្មមុខបួន ក្នុងរចនាបថបាយ័ន និង ប្រាសាទព្រះថ្កោល ដែលជាប្រាសាទលើកោះនៅចំកណ្តាលបារាយណ៍(ត្រពាំងប្រដាក)។

ប្រាសាទ​បាកាន ឬ ប្រាសាទ​ព្រះខ័ន​កំពង់​ស្វាយ មាន​ទីតាំង​នៅ​ក្នុងភូមិ​បាកាន ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហារ​

ក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ កសាងឡើងនៅក្នុងសម័យអង្គរ ស្ថិតនៅរវាងពាក់កណ្តាលសតវត្សរ៍ទី១១ និងដើមសតវត្សរ៍ទី១៤។ ប្រាង្គកណ្តាលប្រាសាទព្រះខ័ន កសាងឡើងក្នុងពាក់កណ្តាលសតវត្សទី១២ ស្ថិតក្នុងរចនាបថអង្គវត្ត ចំណែកប្រាសាទរណបជុំវិញ កសាងឡើងនៅចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ស្ថិតក្នុងរចនាបថបាយ័ន និងមានប្រាសាទមួយទៀតកសាងឡើងនៅក្នុងសតវត្សរ៍ទី១១ សម្រាប់ឧទ្ទិសទៅព្រហ្មញ្ញសាសនា តែសាងសង់មិនទាន់រួចនៅឡើយទេ។ ក្រុមប្រាសាទបាកាន ភាគច្រើនកសាងឡើងសម្រាប់ឧទ្ទិសដល់ព្រះពុទ្ធសាសនា (មហាយាន និងហិនយាន)។

ប្រាសាទ​បាកាន ឬ ប្រាសាទ​ព្រះខ័ន​កំពង់​ស្វាយ មាន​ទីតាំង​នៅ​ក្នុងភូមិ​បាកាន ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហារ​

លោក ប៉ាត់ សំណាង មន្ត្រីប៉ូលិស​បេតិកភណ្ឌ ប្រចាំការ​នៅឯ​ប្រាសាទ​ព្រះខ័ន​កំពង់ស្វាយ ក៏ឲ្យ​ដឹង​ស្រដៀង​គ្នា​ដែរពី​ចំនួន​ភ្ញៀវទេសចរ​មក​កម្សាន្ត​ទីនេះ​ថា៖ «ដោយសារ​មិនសូវ​មាន​អ្នក​គេ​ស្គាល់ ហើយ​ពីមុន​ផ្លូវក៏​មិនសូវ​ស្រួល​ធ្វើដំណើរ​ទៀត​នោះ ទើប​តំបន់​នេះ​រាង​ខ្សត់​ភ្ញៀវទេសចរ​ខ្មែរ​ពីចម្ងាយ។ រាល់ថ្ងៃ​មាន​ទេសចរ​បរទេស​មក​មិនសូវ​ដាច់​គឺមាន​ម្នាក់ ឬពីរ​នាក់ ឬ​លក្ខណៈ​ជាក្រុម​មក​ទស្សនា។ ខណៈ​ផ្លូវ​ចូលមក​ក៏ស្រួល​ច្រើន​ហើយ​ក្តី តែ​ភ្ញៀវ​ខ្មែរ​នៅតែ​ខ្សត់​មកលេង​ដដែល»។

មន្រ្ដី​ប៉ូលិស​បេតិកភណ្ឌ​រូបនេះ​បន្ត​ទៀត​ថា៖ «ការជូន​ភ្ញៀវ​ទៅ​កម្សាន្ត​តំបន់​នានា​នៃ​ទីវាល​ប្រាសាទ​ព្រះខ័ន ប្រសិន​បើជា​ភ្ញៀវ​ខ្មែរ យើង​មិន​យក​សេវាកម្ម​ប្រាក់​ឈ្នួល​នោះទេ​គឺ​ស្រេចតែ​ទឹកចិត្ត​ភ្ញៀវ​ឲ្យ​ប៉ុណ្ណោះ ខណៈ​ភ្ញៀវទេសចរ​បរទេស​វិញ​យើង​យក​ពីគាត់​ម្នាក់ ៥ ដុល្លារ»។

ប្រាសាទ​បាកាន ឬ ប្រាសាទ​ព្រះខ័ន​កំពង់​ស្វាយ មាន​ទីតាំង​នៅ​ក្នុងភូមិ​បាកាន ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហារ​

តាម​ឯកសារ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ឲ្យដឹង​ថា ប្រាសាទ​ព្រះខ័ន​កំពង់ស្វាយ កសាង​ឡើង​នៅ​សម័យអង្គរ នា​ពាក់កណ្តាល​សតវត្សរ៍​ទី ១១ និង​ដើម​សតវត្សរ៍​ទី ១២ ក្នុង​រាជ​ព្រះបាទ​សូរ្យ​វរ្ម័នទី ១-(គ.ស ១០០២-១០៥០)។ ប្រាសាទ​នេះ​មាន​កំពែង​ពីរជាន់ បើ​យោង​តាម​ប្រវត្តិវិទូ​ឲ្យដឹង​ថា ប្រាសាទ​បាកាន​ក៏ជាទី​កន្លែង​លាក់​ខ្លួន​របស់​ព្រះបាទ​ជ័យ​វរ្ម័នទី ៧ មុនពេល​ព្រះអង្គ​ឡើង​គ្រងរាជ្យ​នៅ​ឆ្នាំ ១១៨១ នេះ​បើតាម​រចនាប័ទ្ម​នៃ​សំណង់​ស្ថាបត្យកម្ម​ខ្លះ​ស្រដៀង​គ្នា​ទៅនឹង​រចនាប័ទ្ម​ប្រាសាទ​បាយ័ន និង​ប្រាសាទ​តាព្រហ្ម​នោះ៕

(សរុបដោយ ហេង វុធ្ធ)

(ប្រភពព័ត៌មាន: postkhmer និង kampucheers.com)

(សរុបដោយ ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤