Trending now

លំហាត់សមយុទ្ធ «ហនុមានមាស២០១៩» នឹងធ្វើឡើង នៅដើមខែក្រោយ ក្នុងទឹកដីស្រុកជុំគិរី ខេត្តកំពត

15:15 | 24/04/2019 (ប្រភព៖ Fresh News)

កងយោធពលខេមរភូមិន្ទ គ្រោងនឹងរៀបចំធ្វើលំហាត់សមយុទ្ធ «ហនុមានមាស២០១៩» ដោយបាញ់សាកល្បងគ្រាប់ពិត រយៈពេល៦ថ្ងៃ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ នៅក្នុងស្រុកជុំគិរី ខេត្តកំពត

ការបើកលំហាត់សមុទ្ធ «ហនុមានមាស ឆ្នាំ២០១៩» នឹងធ្វើឡើងក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ដោយឡែកសម្រាប់ថ្ងៃបិទ នឹងធ្វើឡើងក្រោមអធិបតីភាពរបស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។

ទិដ្ឋភាពនៃលំហាត់សមយុទ្ធ

លំហាត់សមយុទ្ធនេះ មានការចូលរួមគ្រប់អង្គភាពចំណុះកងទ័ពជើងគោក ហើយការធ្វើលំហាត់សមយុទ្ធនេះ គឺធ្វើឡើងជារៀងរាល់ឆ្នាំ ដោយកងទ័ពរបស់កម្ពុជាខ្លួនឯង មិនមានការចូលរួមពីសំណាក់កងទ័ព របស់បណ្តាប្រទេសណាមួយនោះទេ។

លំហាត់សមយុទ្ធ «ហនុមានមាស២០១៩» នេះ នឹងមានកងទ័ពចូលរួមប្រមាណជាង១០០០នាក់ ក៏ប៉ុន្តែសម្រាប់លំហាត់សមយុទ្ធនៅឆ្នាំ២០១៩នេះ រៀបចំធ្វើឡើងដោយកងទ័ពជើងគោក និងមានលក្ខណៈតូចជាងឆ្នាំ២០១៨ ខុសពីការរៀបចំដោយអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ការធ្វើលំហាត់សមយុទ្ធនេះ គឺដើម្បីលើកកម្ពស់សមត្ថភាព របស់កងយោធពលខេមរភូមិន្ទ ក្នុងកិច្ចការពារជាតិមាតុភូមិ ពីការឈ្លានពានណាមួយជាយថាហេតុផងដែរ។

កងយោធពលខេរភូមិន្ទកម្ពុជា ធ្វើសមយុទ្ធ នាឆ្នាំកន្លងមក

សូមរំលឹកថា លំហាត់ហនុមានមាសនេះ គឺបានធ្វើឡើងជាលើកទី៤ហើយ ដែលកាលពីលើកទី១ នៅឆ្នាំ២០១០ លើកទី២ នៅឆ្នាំ២០១៣ ហើយលើកទីបី នៅឆ្នាំ២០១៨ និងលើកទី២ នៅឆ្នាំ២០១៩នេះ។

លំហាត់សមយុទ្ធ «ហនុមានមាស ឆ្នាំ២០១៨» បានរៀបចំសម្តែងបាញ់កាំភ្លើងធំជាច្រើនដើម និងអាវុធប្រតិកម្មជាច្រើនគ្រឿង ហើយលំហាត់ហ្វឹកហ្វឺនបាញ់គ្រាប់ពិតនេះ គឺធ្វើឡើងដើម្បីបង្កើនសមត្ថភាពកងទ័ព ពុំមានការគំរាមកំហែងណាមួយនោះឡើយ ខណៈប្រទេសជាតិ មានសុខសន្តិភាព កងទ័ពត្រូវតែឆ្លៀតឱកាសហ្វឹកហាត់បន្ថែម ធ្វើឱ្យកងទ័ពកាន់តែមានគុណភាព និងសមត្ថភាព៕

(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤