Trending now

រាជរដ្ឋាភិបាលកម្ពុជានឹងបន្តគាំទ្រដល់វិស័យនានាដែលរងផលប៉ះពាល់នៃការផ្ទុះឡើងនៃជំងឺកូវីដ១៩

22:45 | 25/12/2020 (ប្រែសម្រួលដោយវិច្ឆិកា)

សេចក្តីថ្លែងការណ៍បានបន្តថារាជរដ្ឋាភិបាលបានសម្រេចចិត្តបន្តផ្តល់ប្រាក់ចំនួន ៤០ ដុល្លារក្នុងមួយខែដល់កម្មករក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និងផលិតផលធ្វើដំណើររយៈពេល ៣ ខែបន្ថែមទៀតចាប់ពីខែមករាដល់ខែមីនាឆ្នាំ ២០២១ ។ ម្ចាស់រោងចក្រក្នុងវិស័យនេះក៏ត្រូវបង់ ៣០ ដុល្លារបន្ថែមសម្រាប់កម្មករម្នាក់ៗ (កម្មករម្នាក់ៗនិងទទួលបានប្រាក់សរុប ៧០ ដុល្លារក្នុងមួយខែ) ។

រាជរដ្ឋាភិបាលកម្ពុជានឹងបន្តគាំទ្រដល់វិស័យនានាដែលរងផលប៉ះពាល់នៃការផ្ទុះឡើងនៃជំងឺកូវីដ១៩

យោងតាមសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលដែលបានចេញផ្សាយកាលពីម្សិលមិញ រដ្ឋាភិបាលបានពន្យារពេលផ្តល់ជំនួយកម្មវិធីគាំទ្រផ្នែកហិរញ្ញវត្ថុរបស់ខ្លួនដើម្បីជួយដល់ឧស្សាហកម្មករ​កាត់ដេរ និងវាយនភណ្ឌ វិស័យទេសចរណ៍ និងប្រជាជនក្រីក្រចំនួន ៣ ខែទៀត ចាប់ពីខែមករាដល់ខែមីនាឆ្នាំ ២០២១។

នេះគឺជាការគាំទ្រជុំទី ៧ ពីរាជរដ្ឋាភិបាលទាំងវិស័យឯកជននិងសាធារណៈ ដែលត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ-១៩ ។

យោងតាមសេចក្តីថ្លែងការណ៍ បណ្តាប្រទេសនៅជុំវិញពិភពលោករួមទាំងប្រទេសកម្ពុជាកំពុងពិចារណា និងរៀបចំវ៉ាក់សាំង ដែលគ្រោងនិងទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។ ទោះយ៉ាងណា ទោះបីជាមានវ៉ាក់សាំងក៏ដោយ ក៏ជីវភាពរស់នៅរបស់ប្រជាជននឹងមិនងាយ​វិលត្រឡប់​មករកភាពធម្មតាវិញទេក្នុងរយៈពេលខ្លីដែរ។

សេចក្តីថ្លែងការណ៍បានបន្តថារាជរដ្ឋាភិបាលបានសម្រេចចិត្តបន្តផ្តល់ប្រាក់ចំនួន ៤០ ដុល្លារក្នុងមួយខែដល់កម្មករក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និងផលិតផលធ្វើដំណើររយៈពេល ៣ ខែបន្ថែមទៀតចាប់ពីខែមករាដល់ខែមីនាឆ្នាំ ២០២១ ។ ម្ចាស់រោងចក្រក្នុងវិស័យនេះក៏ត្រូវបង់ ៣០ ដុល្លារបន្ថែមសម្រាប់កម្មករម្នាក់ៗ (កម្មករម្នាក់ៗនិងទទួលបានប្រាក់សរុប ៧០ ដុល្លារក្នុងមួយខែ) ។

រាជរដ្ឋាភិបាលនិងបន្តផ្តល់ប្រាក់ចំនួន ៤០ ដុល្លារក្នុងមួយខែដល់កម្មករក្នុងវិស័យទេសចរណ៍ដូចជាសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងទីភ្នាក់ងារទេសចរណ៍រយៈពេល ៣ ខែបន្ថែមទៀត។ សហគ្រាស និងម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ត្រូវតែចូលរួមវិភាគទានដោយឈរលើមូលដ្ឋានស្ម័គ្រចិត្តនិងជាក់ស្តែង។

សេចក្តីថ្លែងការណ៍បានបន្ថែមថារាជរដ្ឋាភិបាលក៏នឹងបន្តលើកលែងពន្ធគ្រប់ប្រភេទសម្រាប់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងទីភ្នាក់ងារទេសចរណ៍ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅរាជធានីភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ កែប កំពត បាវិត និងខេត្តប៉ោយប៉ែតរយៈពេល ៣ ខែបន្ថែម។

គម្រោងប័ណ្ណនឹងបន្តនៅក្នុងរយៈពេលនេះដូចគ្នា។


សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា៖ «រាជរដ្ឋាភិបាលនឹងតាមដានស្ថានការណ៍ជំងឺកូវីដ-១៩ ហើយនឹងត្រៀមវិធានការបន្ថែមទៀតដើម្បីស្តារសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញក្នុងកំឡុងពេលនិងក្រោយពេលនៃការបញ្ចប់ជំងឺរាតត្បាត»។

លោក វង្សី វិស្សុត រដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងហិរញ្ញវត្ថុបាននិយាយថារហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលបានផ្តល់ជំនួយដល់គ្រួសារក្រីក្រនិងងាយរងគ្រោះជាង​ ៧០០ ០០០ គ្រួសារនៅទូទាំងប្រទេសនូវទឹកប្រាក់ប្រមាណ ១៧៥ លានដុល្លារ។

យោងតាមក្រសួងហិរញ្ញវត្ថុ ៩៩,១ ភាគរយនៃគ្រួសារក្រីក្រដែលទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលមានការពេញចិត្តយ៉ាងខ្លាំង ព្រោះកម្មវិធីនេះបានអនុវត្តក្នុងគ្រាលំបាកផ្នែកហិរញ្ញវត្ថុ។

ឧស្សាហកម្មទេសចរណ៍ពិភពលោកបានរងគ្រោះដោយសារជំងឺរាតត្បាតកូវីដ-១៩ ប៉ុន្តែប្រទេសកម្ពុជាទទួលរងការលំបាកខ្លាំងហើយរាជរដ្ឋាភិបាលបានផ្តួចផ្តើមកម្មវិធីជាច្រើនសម្រាប់ជាការឆ្លើយតប។

មជ្ឈមណ្ឌលសិក្សាគោលនយោបាយ គឺជាស្ថាប័នឯករាជ្យក្នុងស្រុកបាននិយាយកាលពីពេលថ្មីៗនេះនៅក្នុងសន្និសីទវីដេអូមួយថាតំបន់ទាំងបួនដែលប្រឈមនឹងផលប៉ះពាល់ច្រើនជាងគេគឺរាជធានីភ្នំពេញ ខេត្តសៀមរាប តំបន់ឆ្នេរ និងភាគខាងជើងឆៀងខាងកើត។

លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជាបាននិយាយថា៖ «ការថយចុះ [សេដ្ឋកិច្ច] មិនត្រឹមតែជាទេសចរអន្តរជាតិប៉ុណ្ណោះទេប៉ុន្តែក៏មានភ្ញៀវទេសចរក្នុងស្រុកផងដែរ។ ទីភ្នាក់ងារទេសចរណ៍ប្រហែល ៣ ០០០ បានផ្អាកអាជីវកម្មរបស់ពួកគេហើយយើងប៉ាន់ស្មានថាបុគ្គលិកទេសចរណ៍ចំនួន ៦០ ០០០ នាក់គ្មានការងារធ្វើ‍‍»។


(ប្រែសម្រួលដោយវិច្ឆិកា)

(ប្រែសម្រួលដោយវិច្ឆិកា)

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤