Trending now

នាវាទេសចរណ៍ CRYSTAL SYMPHONY នាំភ្ញៀវទេសចរជាង ១.០០០នាក់ ចូលតាមច្រក កំពង់ផែសមុទ្រក្រុងព្រះសីហនុ

21:44 | 01/05/2019 (ប្រភព៖ akp.gov.kh)

នាវាទេសចណ៍ CRYSTAL SYMPHONY បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ១.០០០​នាក់ ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ក្នុងគោល​បំណងធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេលមួយថ្ងៃមុននឹងចាកចេញទៅកាន់ប្រទេសវៀតណាម។ នាវានេះ បានចូលចត នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩។


នាវា CRYSTAL SYMPHONY មានសញ្ជាតិ BAHAMAS មានបណ្តោយប្រវែង២៣៨.០១ម៉ែត្រ ទទឹង ៣០.២០ ម៉ែត្រ ជម្រៅទឹក ១០.៥០ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ ជាង១.០០០នាក់ ចូលតាមច្រកកំពង់ផែសមុទ្រក្រុងព្រះសីហនុ ដែលមានភ្ញៀវទេសចរ​បរទេសចំនួន៧៧២នាក់ ស្រី៤០៧នាក់ មាន៣០សញ្ជាតិ និងមាននាវិកសរុបចំនួន ៥៩៤នាក់ ស្រី ១៥១នាក់ មាន៥៣សញ្ជាតិ ។

នាវា CRYSTAL SYMPHONY បានចាកចេញពីប្រទេសថៃ ចូលចតកំពង់ ផែអន្តរ​ជាតិក្រុងព្រះសីហនុ កាលពីវេលាម៉ោង៩ និង២៥នាទី ព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ ហើយនាវានេះក៏មានគម្រោងចាកចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសវៀតណាម នៅវេលាម៉ោង ៧យប់ ថ្ងៃដដែលនេះផងដែរ។

សូមរម្លឹកថា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ក៏មាននាវាទេសចរណ៍ប្រភេទយក្យ GENTING DREAM មួយគ្រឿង មានបណ្តោយប្រវែង ៣៣៥.៣៥ម៉ែត្រ ដែលវែងមិនធ្លាប់មាន​ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុកន្លងមក បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិ សាសន៍ជិត៥.០០០នាក់ ចូលមកធ្វើទស្សនកិច្ចនៅខេត្តព្រះ សីហនុ រយ:ពេលមួយថ្ងៃប្រកប​ដោយ​សុវត្ថិភាព មុននឹងបានចាកចេញពីផែនទឹកនៃព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់​ប្រទេស​ថៃ ៕


(ប្រភព៖ akp.gov.kh)

(ប្រភព៖ akp.gov.kh)

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤