Trending now

CARITAS Cambodia ប្រគល់សម្ភារសង្គ្រោះដល់ខេត្តក្រចេះ ដើម្បីបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19

14:44 | 19/05/2020 (សរុបដោយសាមេត)

នាថ្ងៃទី១៨ ខែឧសភា អង្គការ CARITAS Cambodiaបានប្រគល់សម្ភារសង្គ្រោះដល់គណៈអភិបាលខេត្តក្រចេះដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19។

អង្គការ CARITAS Cambodia ប្រគល់សម្ភារសង្គ្រោះដល់ខេត្តក្រចេះ។

ក្នុងនាមរដ្ឋអំណាចនិងប្រជាជនខេត្តក្រចេះ លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះបានអញ្ជើញទទួលសម្ភារនេះពីអង្គការ CARITAS Cambodia ។ សម្ភារសង្គ្រោះនេះរួមមាន៖ សាប៊ូចំនួន ៥០៤ដុំ អាល់កុលចំនួន ១០០លីត្រ ម៉ាស ៥០ប្រអប់ និងផ្ទាំងរូបភាពផ្សព្វ ផ្សាយ ចំនួន ១.០០០សន្លឹក ។

លោកអភិបាលខេត្តក្រចេះ បានសម្ដែងនូវការរីករាយ និងថ្លែងអំណរគុណចំពោះអង្គការ CARITAS Cambodia ដែលបានចូលរួមផ្តល់ជាសម្ភារដល់រដ្ឋបាលខេត្ត ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19 ។ ឯកឧត្ដមបានបញ្ជាក់ថា មួយរយៈកន្លងមកនេះ ក្នុងស្មារតីសាមគ្គីជាតិ និងការចែករម្លែកប្រកបដោយសន្ដានចិត្តសប្បុរសធម៌ មន្ត្រីរាជការ កងកម្លំាងប្រដាល់អាវុធ បានស្ម័គ្រចិត្តបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនប្រចាំខែ និងថវិកាផ្ទាល់របស់ព្រះសង្ឃ ក្នុងខេត្តក្រចេះចំនួន ៧២៧ អង្គ/នាក់ ដែលមានថវិកាសរុប ៣៩៤.៦៧៩.២៦០ រៀល ជូនមូលនិធិប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19 ដែលបច្ចុប្បន្នថវិកាទាំងនេះ បានបង្វែរចូលក្នុងគណនេយ្យមូលនិធិរបស់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 រួចរាល់ហើយ ។ ដោយឡែកសម្រាប់មូលនិធិគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ខេត្ត ដែលទទួលបានពីមន្រី្តរាជការ ព្រះសង្ឃ កងកម្លំាងប្រដាប់អាវុធ និងសប្បុរសជនមានថវិកាសរុបចំនួន ២៣០.៦៦៦.៨៧៥រៀល ៕

(សរុបដោយសាមេត)

(សរុបដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤