Trending now

គ.ជ.ប ប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសក្រុមប្រឹក្សាអាណត្តិទី៣ ឆ្នាំ ២០១៩

15:22 | 08/06/2019 (សរុបដោយសមុទ្រ)

យុគសម័យ - គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩។



គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) បានប្រកាស​លទ្ធផល​ផ្លូវការ នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ នៅ​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៩​។ ជា​លទ្ធផល​បាន​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេង​ច្រើន​លើសលុប និង​ទទួលបាន​អាសនៈ​ច្រើនជាង​គណបក្សនយោបាយ​ចំនួន​៦ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​។​

យោងតាម​លទ្ធផល​សំឡេងឆ្នោត និង​អាសនៈ ក្រុមប្រឹក្សា​រាជធានី ខេត្ត គឺ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេង​សរុប​ចំនួន ១១.១២៣ និង​ទទួលបាន​អាសនៈ​សរុប​ចំនួន ៥៥០​អាសនៈ​។ គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទទួលបាន​សំឡេង​សរុប ១៧៥ និង​ទទួលបាន​អាសនៈ​ចំនួន ៦​។ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​សំឡេង​សរុប​ចំនួន ២២៦ ទទួលបាន​អាសនៈ​ចំនួន ៣​។​ តាម​លទ្ធផល​ខាងលើនេះ គណបក្ស​ប្រជាជន​កម្ពុជា ធ្វើជា​ប្រធាន​ក្រុមប្រឹក្សា​ទាំង ២៥ រាជធានី ខេត្ត​។​

ចំណែក​លទ្ធផល​សំឡេងឆ្នោត និង​អាសនៈ នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេង​សរុប​ចំនួន ១១.១១៣ និង​ទទួលបាន​អាសនៈ ៣.៤៨៤​។ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​សំឡេង​សរុប​ចំនួន ២១៣ និង​ទទួលបាន​អាសនៈ ៣៣​។ គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទទួលបាន​សំឡេង​សរុប​ចំនួន ១៩៩ និង​ទទួលបាន​អាសនៈ ៣៨​។ ផ្អែក​តាម​ផ​លទ្ធផល​ខាងលើនេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើជា​ប្រធាន​ក្រុមប្រឹក្សា​ទាំង​២០៣ ក្រុង ស្រុក ខណ្ឌ​៕

(សរុបដោយសមុទ្រ)

(សរុបដោយសមុទ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤