Trending now

គណៈប្រតិភូនាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាមកសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមនៅខេត្ត Vinh Long (វៀតណាម)

15:00 | 13/01/2024 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី១១ ខែមករា គណៈប្រតិភូនាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហឿនពិសី នាយកនៃនាយកដ្ឋានអភិវឌ្ឍន៍ មកសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការប្រជាជនខេត្ត Vinh Long វៀតណាម។

កិច្ចពិភាក្សាស្ដីពីការគ្រប់គ្រង និងការពារព្រំដែនវៀតណាម - កម្ពុជានៅខេត្ត Long An (វៀតណាម) កិច្ចពិភាក្សាស្ដីពីការគ្រប់គ្រង និងការពារព្រំដែនវៀតណាម - កម្ពុជានៅខេត្ត Long An (វៀតណាម)
វៀតណាម៖ ស្ពានដើម្បីតភ្ជាប់និងជួយគាំទ្រយ៉ាងសកម្មចំពោះខេត្ត Vinh Long និយាយដោយឡែក និងបណ្ដាខេត្តក្រុងលើទូទាំងប្រទេសនិយាយរួម វៀតណាម៖ ស្ពានដើម្បីតភ្ជាប់និងជួយគាំទ្រយ៉ាងសកម្មចំពោះខេត្ត Vinh Long និយាយដោយឡែក និងបណ្ដាខេត្តក្រុងលើទូទាំងប្រទេសនិយាយរួម
គណៈប្រតិភូនាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាមកសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមនៅខេត្ត Vinh Long (វៀតណាម)
គណៈប្រតិភូនាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាមកសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមនៅខេត្ត Vinh Long (វៀតណាម)

ក្នុងជំនួប លោក Nguyen Van Liet អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Vinh Long បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងជូនពរគណៈប្រតិភូនាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា មានសុខភាពល្អបរិបូរណ៍ និងវិបុលភាព ជូនពរទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថិរជាយូរអង្វែងរវាងវៀតណាម និងកម្ពុជា ឲ្យកាន់តែរីកចម្រើន។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហឿនពិសី បានអបអរសាទរចំពោះលទ្ធផលសេដ្ឋកិច្ចសង្គមដែលខេត្ត Vinh Long សម្រេចបាន ហើយសង្ឃឹមថា នាពេលខាងមុខ នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា និងខេត្ត Vinh Long នឹងបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ បណ្តុះបណ្តាល និងកសិកម្ម។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់វៀតណាម លោកឧត្តមសេនីយ៍ទោ អ៊ុក ហឿនពិសី បានផ្ញើសារសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីដល់គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្ត Vinh Long ហើយជូនពរឲ្យចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាមកាន់តែល្អប្រសើរ ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងនាយកដ្ឋានអភិវឌ្ឍន៍ និងខេត្ត Vinh Long កាន់តែរឹងមាំ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

និស្សិតបែលហ្ស៊ិកបង្រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃដល់មិត្តភក្តិវៀតណាម
ការពិភាក្សាអំពីបរិយាកាសកិច្ចការបរទេសរបស់វៀតណាម និងសមាហរណកម្មអន្តរជាតិ ការអនុវត្តជាក់ស្តែងនៅខេត្ត Ba Ria-Vung Tau
ការកសាងមជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅប្រទេសផ្សេងៗគឺចាំបាច់ និងមានអត្ថន័យ
មួយថ្ងៃពោរពេញដោយសុភមង្គលសម្រាប់អ្នកការទូត និងសារព័ត៌មានបរទេសនៅកោះ Ngoc - Phu Quoc
បញ្ជាការដ្ឋានយោធាខេត្ត Kien Giang៖ ពិនិត្យសុខភាព​ និងផ្ដល់ថ្នាំពេទ្យជូនប្រជាពលរដ្ឋកម្ពុជា