Trending now

កិច្ចពិភាក្សាស្ដីពីការគ្រប់គ្រង និងការពារព្រំដែនវៀតណាម - កម្ពុជានៅខេត្ត Long An (វៀតណាម)

18:00 | 15/12/2023 យោងតាមកាសែតកងទ័ពប្រជាជន

ថ្ងៃទី១៤ ខែធ្នូ ប៉ុស្តិ៍ការពារព្រំដែន Song Trang កងទ័ពការពារព្រំដែនខេត្ត Long An បានសហការជាមួយកងវរសេនាតូចការពារព្រំដែនលេខ៣ ខេត្តព្រៃវែង រៀបចំកិច្ចពិភាក្សាស្ដីពីការគ្រប់គ្រង និងការពារព្រំដែន។

វៀតណាម៖ ស្ពានដើម្បីតភ្ជាប់និងជួយគាំទ្រយ៉ាងសកម្មចំពោះខេត្ត Vinh Long និយាយដោយឡែក និងបណ្ដាខេត្តក្រុងលើទូទាំងប្រទេសនិយាយរួម វៀតណាម៖ ស្ពានដើម្បីតភ្ជាប់និងជួយគាំទ្រយ៉ាងសកម្មចំពោះខេត្ត Vinh Long និយាយដោយឡែក និងបណ្ដាខេត្តក្រុងលើទូទាំងប្រទេសនិយាយរួម
Long An (វៀតណាម) ខិតខំក្លាយជាមជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ស្វាហាប់ ប្រកបដោយ ប្រសិទ្ធភាព និងចីរភាពនៃតំបន់ភាគខាងត្បូង Long An (វៀតណាម) ខិតខំក្លាយជាមជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ស្វាហាប់ ប្រកបដោយ ប្រសិទ្ធភាព និងចីរភាពនៃតំបន់ភាគខាងត្បូង
មេបញ្ជាការប៉ុស្តិ៍ការពារព្រំដែន Song Trang និងកងវរសេនាតូចការពារព្រំដែនលេខ៣ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រង និងការពារព្រំដែន
មេបញ្ជាការប៉ុស្តិ៍ការពារព្រំដែន Song Trang និងកងវរសេនាតូចការពារព្រំដែនលេខ៣ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រង និងការពារព្រំដែន

នាពេលកន្លងមក ស្ថានភាពនៅតំបន់ព្រំដែនរួមដែលគ្រប់គ្រងដោយអង្គភាពទាំងពីរបានមានស្ថិរភាព។ កងកម្លាំងការពារព្រំដែននៃភាគីទាំងពីរបានអនុវត្តល្អនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខា ជួបជុំជាប្រចាំ ទៅសួរសុខទុក្ខនិងផ្តល់អំណោយក្នុងឱកាសបុណ្យទាន ផ្លាស់ប្តូរព័ត៌មានអំពីស្ថានភាពដែលទាក់ទងនឹងការគ្រប់គ្រង និងការពារព្រំដែន រក្សាការយាមល្បាតទ្វេភាគី គ្រប់គ្រងសកម្មភាពចេញចូលនៅច្រកទ្វារព្រំដែន និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជននៅសងខាងព្រំដែនក្នុងធ្វើដំណើរស្របតាមបទប្បញ្ញត្តិ។

នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តផ្លាស់ប្តូរព័ត៌មាន និងសហការយ៉ាងជិតស្និទ្ធ ដើម្បីរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម សហការយ៉ាងសកម្មដើម្បីដោះស្រាយបញ្ហាដែលកើតឡើងនៅតាមព្រំដែនប្រកបដោយប្រសិទ្ធភាព ផ្សព្វផ្សាយឲ្យប្រជាជនយល់ដឹង ស្វែងយល់ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀង និងបទប្បញ្ញត្តិស្ដីពីការគ្រប់គ្រងព្រំដែន ដែលវៀតណាម និងកម្ពុជាបានចុះហត្ថលេខា។

នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានពិភាក្សា និងឯកភាពចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រង និងការពារព្រំដែននាពេលខាងមុខ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

និស្សិតបែលហ្ស៊ិកបង្រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃដល់មិត្តភក្តិវៀតណាម
ការពិភាក្សាអំពីបរិយាកាសកិច្ចការបរទេសរបស់វៀតណាម និងសមាហរណកម្មអន្តរជាតិ ការអនុវត្តជាក់ស្តែងនៅខេត្ត Ba Ria-Vung Tau
ការកសាងមជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅប្រទេសផ្សេងៗគឺចាំបាច់ និងមានអត្ថន័យ
មួយថ្ងៃពោរពេញដោយសុភមង្គលសម្រាប់អ្នកការទូត និងសារព័ត៌មានបរទេសនៅកោះ Ngoc - Phu Quoc
បញ្ជាការដ្ឋានយោធាខេត្ត Kien Giang៖ ពិនិត្យសុខភាព​ និងផ្ដល់ថ្នាំពេទ្យជូនប្រជាពលរដ្ឋកម្ពុជា