Trending now

វេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Peterburg ២០១៨ ទទួលបានឯកទគ្គកម្មថ្មី

22:04 | 27/05/2018 (ដោយ ស្រីព្រេជ)

ក្នុងថ្ងៃបិទបញ្ចប់នៃវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Peterburg លើកទី២២ (SPIEF 22) នាថ្ងៃទី២៦ ឧសភា គណៈចាត់តាំងបានធ្វើការបូកសរុបនូវលទ្ធផលដែលទទួលបានក្រោយរយៈពេល៣ថ្ងៃប្រព្រឹត្តទៅវេទិកានេះ។

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថ្លែងបទសន្ទរកថានៅ SPIEF 22 (រូបថត៖ TTXVN)

តាមឧបការីប្រធានាធិបតីរុស្ស៊ី អនុប្រធានគណៈចាត់តាំងលោក A. Kobyakov ឲ្យដឹងថា SPIEF 22 ទទួលបានឯកទគ្គកម្មថ្មីអំពីបរិមាណតំណាងចូលរួម ក៏ដូចជាបរិមាណនិងតំលៃនៃកិច្ចព្រមព្រៀងដែលបានសម្រេច។ ដោយមិនអើពើដល់បទហ៊ុំព័ទ្ធរបស់លោកខាងលិច មានតំណាងចំនួន១៧ពាន់នាក់មកពីប្រទេសចំនួន១៤៣លើពិភពលោកបានកាន់ចូលរួមវេទិកានេះ។ មានកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន៥៥០ត្រូវបានចុះហត្ថលេខា ដោយតំលៃសរុបឡើងដល់ទៅ៣៩,៥ពាន់លានដុល្លាអាមេរិក។

វៀតណាមក៏មានការរួមវិភាគទានគួរឲ្យកត់សម្គាល់ទៅក្នុងជោគជ័យនៃវេទិកាឆ្នាំនេះដែរ។ គណៈប្រតិ ភូជាន់ខ្ពស់វៀតណា ម ដឹកនាំដោយប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh បានចូលរួមយ៉ាងសកម្មក្នុងសកម្ម ភាពនានានៃវេទិកាលើកនេះ។ ក្រៅពីនោះមូលនិធិវិនិយោគដោយផ្ទាល់រុស្ស៊ី (RFPI) បានចុះហត្ថលេខាជាមួយសម្ព័ន្ធក្រុមហ៊ុន TH របស់វៀតណាមនូវកិច្ចព្រមព្រៀងសហប្រតិបតិ្តការលើវិស័យផលិតទឹកដោះគោក្នុងតំលៃសុរបចំនួន៦៣៣ លាន ដុល្លា អាមេរិក។

ទន្ទឹមនឹងនោះ ក្រុមអាជីវករវៀតណាមដែលកំពុងរស់នៅ នៅទីក្រុង St. Peterburg បានចុះហត្ថលេខាជាមួយអាជ្ញាធរទីក្រុងនូវគម្រោងការណ៍ជួសជុល កែលំអ សណ្ឋាគារនៅមជ្ឈមណ្ឌលទីក្រុងនេះ ដោយដើមទុនជាង១០លានដុល្លាអាមេរិក៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ធ្វើឱ្យការទូតរបស់ប្រជាជនហាណូយក្លាយជាចំណុចលេចធ្លោរបស់ជាតិ
កម្ពុជាស្នើបើកជើងហោះហើរបន្ថែមទៅកាន់វៀតណាមដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍
ឱកាសពិសេសដើម្បីរំលឹកឡើងវិញនូវដំណើរការនៃទំនាក់ទំនងវៀតណាម-កម្ពុជា
កម្ពុជាមានបំណងចង់ជំរុញទំនាក់ទំនងរវាងខេត្តភាគពាយ័ព្យកម្ពុជា និងមូលដ្ឋាននានារបស់វៀតណាម
ថៃ​បញ្ជាក់​ថា ស្ថានភាព​នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​នៅ​មាន​ស្ថិរភាព