៤២ឆ្នាំដែលវៀតណាមចូលរួមអង្គការសហប្រជាជាតិ៖ បើកទូកក្ដោងចេញទៅនាយសមុទ្រ

10:10 2019/09/21

៤២ឆ្នាំមុននេះ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៧៧ វៀត ណាមបានក្លាយទៅជា សមាជិកជាផ្លូវការរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ដែលជាអង្គការសកដ៏ ធំបំផុតលើពិភពលោក។ ក្នុងរយៈពេល ៤២ឆ្នាំកន្លងទៅ វៀតណាមបានឈាន ឡើងក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសសកម្មនានាដែលឈានមុខគេក្នុងសកម្មភាពរបស់អង្គការសហប្រជាជាតិ ព្រមទាំងមានសម្លេងកាន់តែសំខាន់ពី មួយថ្ងៃទៅមួយថ្ងៃនៅវេទិកានេះផងដែរ។

៤២ឆ្នាំដែលវៀតណាមចូលរួមអង្គការសហប្រជាជាតិ៖ បើកទូកក្ដោងចេញទៅនាយសមុទ្រ
នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០០៩ នៅទីស្នាក់ការអង្គការសហប្រជាជាតិ អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Gia Khiem អញ្ជើញធ្វើជាអធិបតីកិច្ចប្រជុំបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប (រូបថត៖ TTXVN)

ការដែលវៀតណាមក្លាយទៅជាសមាជិកជាផ្លូវការរបស់អ.ស.បជាការកត់សម្គាល់របស់អង្គការសកលធំបំផុតលើភពផែន ដីនិងសហគមន៍អន្តរជាតិចំពោះប្រទេសវៀតណាមមួយប្រកបដោយសន្តិភាព ឯកភាព ឯករាជ្យ សេរីភាពនិងប្រជាធិបតេយ្យ។ ក្នុងអំឡុងពេលជាង៤ទសវត្សកន្លងទៅ វៀតណាមនិងអ.ស.បបានខិតខំប្រឹងប្រែងពូនជ្រុំ កសាងទំនាក់ទំនងសហប្រតិបត្តិការអោយកាន់តែល្អប្រសើរនិងប្រកបដោយផ្លែផ្កាជាច្រើនពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

ពីប្រទេសទទួលជំនួយរហូតដល់ប្រទេសរួមវិភាគទានដោយម្ចាស់ការក្នុងសកម្មភាពរបស់អង្គការសហប្រជាជាតិ

នាគ្រាដំបូងដែលទើបតែចូលរួមអ.ស.ប វៀតណាមទទួលបានការជួយឧបត្ថម្ភយ៉ាងសកម្មរបស់អង្គការនេះដើម្បីជំនះពុះ ពារលើការលំបាកក្រោយពីសង្គ្រាមក៏ដូចជាដំណាក់កាលដែលប្រទេសត្រូវហ៊ុំព័ទ្ធផងដែរ។ ក្នុងចន្លោះពីចុងទសវត្ស១៩៧០ ដល់ដើមទសវត្ស១៩៨០ ក្រៅពីប្រភពជំនួយពីប្រទេសសង្គមនិយមនានានោះ គឺជំនួយឧបត្ថម្ភរបស់អ.ស.បស្រូបយក ៦០%នៃជំនួយឧបត្ថម្ភសរុបរបស់ វៀតណាម។

ក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី ជំរុញឧស្សាហូបនីយកម្ម ទំនើបកម្មនិងសមាហរណកម្មអន្តរជាតិនោះអ.ស.បបានជួយឧបត្ថម្ភដល់វៀតណាមយ៉ាងសកម្មដោយផ្ដល់ប្រភពទុនរាប់រយលានដុល្លាអាមេរិកជារៀងរាល់ឆ្នាំ រួមជាមួយសកម្មភាពពិគ្រោះយោបល់ ជួយឧបត្ថម្ភខាងបច្ចេកទេស កម្មវិធី គម្រោងទាំងទ្វេភាគីនិងពហុភាគីទៀតផង។ ប្រការនេះបានជួយអោយ វៀតណាមទាក់ទងផ្ទាល់និងកៀរគរបានប្រភពទុនដ៏សំខាន់ពីប្រទេសដទៃនិងអង្គការហិរញ្ញវត្ថុអន្តរជាតិនានាដើម្បីអនុវត្តគោលដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយជោគជ័យ។

ពីប្រទេសទទួលជំនួយឧបត្ថម្ភយ៉ាងពេញលេញ វៀតណាមចាប់ផ្ដើមមានការរួមវិភាគទានទៅក្នុងសកម្មភាពរបស់អ.ស.ប ។ អតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអ.ស.បលោក Ngo Quang Xuan បានរំលឹកឡើងវិញថា៖ “កាលពីឆ្នាំ១៩៩៥ យើងខ្ញុំចាប់ផ្ដើមគិតដល់ការចូលរួមយន្តការដឹកនាំនានារបស់អ.ស.ប។ ក្នុងឆ្នាំ១៩៩៥ ពោលគឺនីតិកាលទី៥០ ហើយបន្ទាប់មកគឺនីតិកាលទី៥១និង៥២ យើងខ្ញុំចាប់ផ្ដើមពន្លឿនសកម្មភាពក្នុងអ.ស.បហើយស្វែងរកឱកាសដើម្បីចូលកាន់មុខតំណែងជាអ្នកដឹកនាំក្នុងអ.ស.ប។ ក្នុងនីតិកាលទី៥២នៃមហាសន្និបាតអ.ស.ប វៀតណាមបានក្លាយទៅជាសមាជិកនៃក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គម ហើយវៀតណាមក៏បានក្លាយទៅជាអនុប្រធានជាលើកដំបូងនៅក្នុងអ.ស.បផងដែរ។ ព្រឹត្តិការណ៍ទាំងនេះជាការបោះជំហានថ្មីៗក្នុងសកម្មភាពពហុភាគី ដែលគូសសញ្ញាការដែលវៀតណាមបានចូលរួមយន្តការដឹកនាំរបស់អ.ស.ប ក៏ដូចជាចូលរួមគណៈដឹកនាំនៅតំបន់ផ្សេងៗទៀតនិងអង្គការអន្តរជាតិផ្សេងៗទៀតផងដែរ។ ហេតុដូច្នេះហើយ ឋានៈរបស់វៀតណាមចាប់ផ្ដើមផ្លាស់ប្ដូរហើយរីកធំធាត់”។

នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០០៨ អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Gia Khiem អញ្ជើញធ្វើជាអធិបតីនៅកិច្ចពិភាក្សាក្រោមប្រធានបទ "កុមារនិងជម្លោះប្រដាប់អាវុធ" (រូបថត៖TTXVN)

ការបោះជំហានដំបូងប្រកបដោយជោគជ័យនោះ បានបង្កើតបុព្វបទសម្រាប់សមិទ្ធផលជាបន្តក្នុងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអ.ស.ប។ នោះគឺ៖ វៀតណាមបានអនុវត្តគោលដៅសហសវត្សចំនួន៨មុនកាលកំណត់នាឆ្នាំ២០១៥ ក្លាយទៅជាសមាជិកមិនអចិន្រ្តៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.បអាណត្តិ២០០៨-២០០៩និងអាណត្តិ២០២០-២០២១ សមាជិករបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអាណត្តិ២០១៤-២០១៦ ជាដើម។ វៀតណាមក៏បានចូលរួមចំណែកយ៉ាងសកម្មទៅក្នុងគំនិតផ្ដួចផ្ដើមឯកភាពសកម្មភាពរបស់អង្គការសហប្រជាជាតិ-អង្គការសហប្រជាជាតិតែមួយ ហើយចូលរួមកងកម្លាំងរក្សាសន្តិភាពនៅអាហ្វ្រិកកណ្ដាលនិងស៊ូដង់ខាងត្បូងផងដែរ។

 

 សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់

បណ្ដាប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខតែងតែគោរពការរួមចំណែកប្រកបដោយការទទួលខុសត្រូវរបស់វៀតណាមក្នុងការងាររបស់ក្រុមប្រឹក្សាសន្តិសុខ ហើយអបអរសាទរឋានៈកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃរបស់វៀតណាម។ សាធារណៈ មតិអន្តរជាតិវាយតម្លៃថា វៀតណាមជានិច្ចកាលរួមចំណែកទៅក្នុងការលើកកំពស់ប្រសិទ្ធភាពសកម្មភាពរបស់ស្ថាប័ននានារបស់អ.ស.ប ព្រមទាំងចាត់ទុកថា វៀតណាមបានបង្ហាញខ្លួនជាប្រទេសគួរអោយជឿទុកចិត្តតាមរយៈការគោរពច្បាប់អន្តរជាតិនិយាយរួម ក៏ដូចជាការរាំងស្កាត់ជម្លោះលើពិភពលោកផងដែរ។ លោក Kamal Malhotra អ្នកសម្របសម្រួលអ.ស.បប្រចាំវៀតណាម បានវាយតម្លៃថា៖ “និយាយដល់លទ្ធផលក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ វៀតណាមអាចមានមោទនភាពដោយឈានមុខគេក្នុងគំនិតផ្ដួចផ្ដើមឯកភាពសកម្មភាពរបស់អង្គការសហប្រជាជាតិ-អង្គការសហប្រជាជាតិតែមួយ។ ខ្ញុំសង្ឃឹមថា ប្រការនេះនឹងត្រូវបានរក្សាហើយបង្កើតកម្លាំងចលករសម្រាប់សកម្មភាពក្រោយៗ។ ក្រៅពីនោះ វៀតណាមក៏បានរួមចំណែកក្នុងវិស័យផ្សេងសំខាន់មួយទៀត ដែលខ្ញុំគាំទ្រយ៉ាងខ្លាំងនោះគឺ ការចូលរួមកម្លាំងរក្សាសន្តិភាពរបស់អ.ស.ប។ ខ្ញុំគិតថា ការរួមចំណែករបស់ប្រទេសមួយដែល រងផលប៉ះពាល់ដោយសារសង្គ្រាមអស់រយៈពេល៣៥ឆ្នាំកន្លងទៅដូចវៀតណាម នឹងជាការរួមចំណែកដែលមានលក្ខណៈនិមិត្តរូបសម្រាប់សហគមន៍អន្តរ ជាតិ”។

ដោយទិសស្លោក “វៀតណាមចូលរួមនិងពង្រីកដោយម្ចាស់ការនូវតួនាទីនៅបណ្ដាយន្តការពហុភាគី ជាពិសេសគឺអាស៊ាននិងអង្គការសហប្រជាជាតិ” នាពេលខាងមុខ វៀតណាមនឹងបន្តរួមចំណែកដោយម្ចាស់ការទៅក្នុងការតព្វកិច្ចអន្តរជាតិនានារបស់អ.ស.ប។ ជាពិសេស ក្នុងតួនាទីជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.បអាណត្តិ ២០២០- ២០២១ វៀតណាមនឹងរួមជាមួយប្រទេសជាសមាជិកដទៃទៀត ជំរុញទំនាក់ទំនងអន្តរជាតិដោយបានសមភាព យុត្តិធម៌ មិត្តភាព ហើយធានាផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់ផងដែរ៕

(ប្រភព៖ vovworld.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll