Trending now

សារព័ត៌មានរួមចំណែកយ៉ាងសកម្មទៅក្នុងសកម្មភាពកិច្ចការបរទេសប្រជាជន

07:32 | 20/06/2019 (អត្ថបទ: vov រូបថតៈ vufo.org.vn)

ថ្លែងនៅទីនេះ ប្រធានសម្ព័ន្ធបណ្ដាអង្គការ មិត្តភាព វៀតណាមលោកស្រី Nguyen Phuong Nga បានសង្កត់ធ្ងន់ថា នាពេល កន្លងទៅ សម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមបានអះអាងនូវឋានៈនិងតួនាតី ជាកម្លាំងស្នូលនៃកិច្ចការបរទេសប្រជាជន។

ទិដ្ឋភាពនៃជំនួប (រូបថតៈ vufo.org.vn)

ក្នុងឱកាសរំលឹកខួបលើកទី៩៤ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ១៩២៥-ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩) នាព្រឹកថ្ងៃទី១៩ ខែមិថុនា នៅរដ្ឋធានីហាណូយ សម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម បានរៀបចំពិធីជួប ជុំជាមួយបណ្ដាស្ថាប័នសារព័ត៌មាន។ ថ្លែងនៅទីនេះ ប្រធានសម្ព័ន្ធបណ្ដាអង្គការ មិត្តភាពវៀតណាមលោកស្រី Nguyen Phuong Nga បានសង្កត់ធ្ងន់ថា នាពេល កន្លងទៅ សម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមបានអះអាងនូវឋានៈនិងតួនាតី ជាកម្លាំងស្នូលនៃកិច្ចការបរទេសប្រជាជន។ មិនត្រឹមតែខិតខំប្រឹងប្រែងបើកទូ លាយទំនាក់ទំនងសាមគ្គីភាពមិត្តភាពនិងកិច្ចសហប្រតិបតិ្តការជាមួយប្រជាជន ពិភពលោកប៉ុណ្ណោះទេ ថែមទាំងកិច្ចការបរទេសប្រជាជនក៏បានរួមចំណែកយ៉ាង សកម្មទៅក្នុងការជំរុញសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍលើ ពិភពលោក ក៏ដូចជាចលនា តស៊ូ ការពារនិងជំរុញផលប្រយោជន៍ជាតិ ជាពិ សេសគឺក្នុងបញ្ហានានាដូចជាបញ្ហាអធិបតេយ្យភាព ព្រំដែន ប្រជាធិបតេយ្យ សិទ្ធិ មនុស្ស និងសាសនា ដើម្បីជួយអោយមិត្តភក្តិអន្តរជាតិមានការយោគយល់យ៉ាង ត្រឹមត្រូវអំពីស្ថានភាពនៅវៀតណាម ផងដែរ។ រាល់ជោគជ័យទាំងនោះមានការ រួមចំណែកគួរអោយកត់សម្គាល់នៃបណ្ដាស្ថាប័នសារព័ត៌មាន វៀតណាម។

លោកស្រី Nguyen Phuong Nga ថ្លែងក្នុងពិធី (រូបថតៈ vufo.org.vn)

នាពេលខាងមុខ វៀតណាមនឹងរៀបចំព្រឹត្តិការណ៍កិច្ចការបរទេសសំខាន់ ជាច្រើន ជាពិសេសគឺក្នុងឆ្នាំ២០២០ វៀតណាមនឹងទទួលតំណែងជាប្រធាន អាស៊ានផង ហើយជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិអាណត្តិ២០២០-២០២១ ទៀតផង។ ហេតុនេះហើយ កិច្ចការបរទេស ប្រជាជនចាំបាច់ត្រូវបានជំរុញយ៉ាងខ្លាំងក្លាថែមទៀត សំដៅកៀរគរការគាំទ្រ របស់អន្តរជាតិ រួមចំណែកទៅក្នុងការស្ថាបនានិងរក្សាអោយបានរឹងមាំនូវបរិ យាកាសអន្តរជាតិប្រកបដោយសុខសន្តិភាព ស្ថិរភាព ដែលជួយសម្រួលដល់បុព្វ ហេតុកសាង ការពារមាតុប្រទេស និងលើកកំពស់ឋានៈអន្តរជាតិរបស់វៀត ណាម៕

(អត្ថបទ: vov រូបថតៈ vufo.org.vn)

(អត្ថបទ: vov រូបថតៈ vufo.org.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ