វត្តប្រាសាទខ្មែរដ៏ល្បីល្បាញចំនួន ៥ នៅទិសខាងលិចនៃភាគខាងត្បូង នៅប្រទេសវៀតណាម

08:10 2020/08/15

យុគសម័យ - នៅពេលដែលភ្ញៀវមកទស្សនាតាមទិសខាងលិចនៃភាគខាងត្បូង នៅប្រទេសវៀតណាម អ្នកទេសចរមិនគួររំលងមកវត្តប្រាសាទខ្មែរចំនួន ៥ ដែលបានកសាងតាមស្ថាបត្យកម្មបុ រាណនិងស្ថាបត្យកម្មប្លែកៗដូចខាងក្រោម។

វត្តប្រាសាទខ្មែរដ៏ល្បីល្បាញចំនួន ៥ នៅទិសខាងលិចនៃភាគខាងត្បូង នៅប្រទេសវៀតណាម

វត្ត Xiem Can - ខេត្ត Bac Lieu គឺជាប្រាសាទមួយក្នុងចំណោមវត្តប្រាសាទខ្មែរ​ដែលស្អាត​និងធំជាងគេនៅទិសខាងលិច។ មានទីតាំងនៅទីក្រុង Bac Lieu ខេត្ត  Bac Lieu វត្ត Xiem Can គឺជាសំណង់មានស្ថាបត្យកម្មប្លែកមួយរបស់ប្រជាជនខ្មែរក្នុងតំបន់។ វត្តនេះត្រូវបានកសាងឡើងក្នុងឆ្នាំ ១៨៨៧ និងមានអាយុកាលជាង ១៣០ ឆ្នាំមកហើយ។ វត្តនេះក៏ត្រូវបានគេចាត់ទុកថាជាមជ្ឈមណ្ឌលនៃសកម្មភាពវប្បធម៌របស់សហគមន៍ដែលជាកន្លែងប្រារព្ធពិធីបុណ្យប្រពៃណីរបស់ជនជាតិខ្មែរ។ 

(រូបថតៈ Deven.hwang។)

វត្តនេះត្រូវបានរចនាតាមស្ថាបត្យកម្មអង្គរនៃប្រទេសកម្ពុជាលក្ខណៈពិសេសក៏ត្រូវបានបង្ហាញយ៉ាងច្បាស់លាស់នៅលើដំបូល ជញ្ជាំងជណ្តើរ ... នៅជុំវិញវត្តគឺជារបងដែលបានសាងសង់​យ៉ាងរឹងមាំតុបតែងដោយក្បួនរចនាគួរអោយចាប់អារម្មណ៍​ជាច្រើន។ ខ្លោងទ្វារនៃវត្តនេះត្រូវបានគេឆ្លាក់អក្សរខ្មែរដិតជាច្រើន។

 

 (រូបថត៖ Huyentuu, Kin_autt)

វត្តសិរីតេជោមហោទប - ខេត្ត SocTrang ប៉ុន្តែប្រជាជនពេញនិយមហៅថាវត្ត Doi (ឬវត្តប្រចៀវ) ដោយសាររាប់រយឆ្នាំកន្លងមក ទីនេះក្លាយទៅជាទីស្នាក់នៅរបស់ហ្វូងប្រចៀវ។ក្នុងផ្ទៃដី ៤ ហិកតា ​រួមមានបណ្តាតំបន់ដូចជា សាលធំ ព្រះវិហារផ្នូរ ... ជុំវិញវត្តនេះបានហ៊ុំព័ទ្ធដោយព្រៃដើមឈើខ្ពស់ ដូច្នេះបរិស្ថាននៅវត្តកាន់តែត្រជាក់។ មកទស្សនាវត្ត ភ្ញៀវបានមើលឃើញវត្ថុបុរាណដ៏មានតម្លៃ​ដែល​បានរក្សាទុក​ដូចជា​សៀវភៅព្រះគម្ពីរដែលសរសេរដោយដៃនៅលើស្លឹក​ត្នោតរូបចម្លាក់ព្រះពុទ្ធចង្កៀងប្រេងបុរាណ ... 

 

(រូបថត៖ Nganbella, Lehatruc)

វត្តបឹងរ៉ាយចាស់ ស្ថិតនៅក្នុងស្រុក Tra Cu ខេត្ត Tra Vinh​ដែលល្បីល្បាញដោយសារលាបពណ៌មាស។ មកដល់ទីនេះភ្ញៀវទេសចរពិតជាមានអារម្មណ៍​រំភើបរីករាយ ដោយសារស្ថាបត្យកម្មដ៏អស្ចារ្យនិងជាពិសេសវត្តនេះក៏លេចធ្លោជាងគេ​ដោយមាន​រូបសំណាកព្រះពុទ្ធសក្យមុនីចូលបរិនិព្វានធំជាងគេនៅប្រទេសវៀតណាមមានបណ្តោយ ៥៤ ម៉ែត្រ។ 

 

(រូបថត៖ Nganbella, Lehatruc)

វត្តភ្នំតាប៉ា ស្ថិតក្នុងខេត្ត An Giang  ដែលមានទីតាំងស្ថិតនៅលើភ្នំខ្ពស់និងហ៊ុំព័ទ្ធជុំវិញ​ដោយទិសដៅទេសចរណ៍ល្បី ៗ ។ពេលមកកាន់ទីនេះ  ភ្ញៀវទេសចរអាចទស្សនាទិដ្ឋភាពដ៏ ស្រស់ស្អាតរបស់វត្តជាមួយនឹងទេសភាពធម្មជាតិ ហ៊ុំព័ទ្ធជុំវិញដោយព្រៃភ្នំដ៏ស្រស់បំព្រង។ ក្រៅពីនោះ សម្លឹងមើលពីវត្តចុះ ភ្ញៀវទេសចរអាចគយគន់ទីប្រជុំជនទ្រីតូច វាលស្រែធំល្វឹងល្វើយ​។ វត្តនេះបានសាងសងតាម​ស្ថាបត្យកម្មខ្មែរធម្មតា ឆ្លាក់យ៉ាងល្អិតល្អន់និង​មានរូបចម្លាក់ជាច្រើនទៀតផង។ 

 

រូបថត៖Langthang.angiang។

ដោយមានស្ថាបត្យកម្មខ្មែរគួរឱ្យចាប់អារម្មណ៍ផងដែរ វត្ត សេរីសុខុសង្គមមាជ័យស្រឡូង (Chen Kieu) បានទាក់ទាញភ្ញៀវទេសចរតាមរយៈរូបរាងប្លែក។ នៅពេលអ្នកមកទីនេះភ្ញៀវនឹងចាប់អារម្មណ៍នឹងជញ្ជាំងដែលគ្របដណ្ដប់ដោយពែងគ្រប់ប្រភេទរួមផ្សំជាមួយក្បឿងសេរ៉ាមិចតូចៗដែលតភ្ជាប់យ៉ាងប៉ិនប្រសប់និងល្អិតល្អន់។ ស្ថាបត្យកម្មវត្តនេះគឺដំបូលមាន ៣ ស្រទាប់។ ស្រទាប់​ខាងក្រោមមាន​ទំហំធំ​ហើយស្រទាប់​ខាងលើកាន់តែតូចជាងខាងក្រោម។ សម្រប់ផ្នត់នីមួយៗត្រូវបានតុបតែងដោយគំនូរជាច្រើន​ហើយរូបចម្លាក់ខ្មែរនាំមកនូវបំណងប្រាថ្នាសម្រាប់សន្តិភាពនិងភាពអស្ចារ្យ។

 

 (រូបថត៖ Lanphung)
(បកប្រែដោយឌីណា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll