៥០០ ម៉ោងជាមួយប្រជានេសាទនៅលំហរសមុទ្រ៖ «បរិភោគនៅលើរលកនិងដេកនៅក្រោមផ្ទៃមេឃ» (វគ្គទី២)

18:20 2020/09/28

យុគសម័យ - សកម្មភាពប្រចាំថ្ងៃនៃការបរិភោគនិងការគេងរបស់ប្រជានេសាទចំនួន ៩ នាក់គឺមានការលំបាកខ្លាំងណាស់នៅពេលដែលមានតែបន្ទប់ប្រហែល ៤ ម២ ក្នុងនាវាតែប៉ុណ្ណោះ ។

៥០០ ម៉ោងជាមួយប្រជានេសាទនៅលំហរសមុទ្រ៖ «បរិភោគនៅលើរលកនិងដេកនៅក្រោមផ្ទៃមេឃ» (វគ្គទី២)
៥០០ ម៉ោងជាមួយប្រជានេសាទនៅលំហរសមុទ្រ៖ «បរិភោគនៅលើរលកនិងដេកនៅក្រោមផ្ទៃមេឃ» 

កំដៅព្រះអាទិត្យនៅតែពាក់អាវភ្លៀងពេញមួយថ្ងៃ

មេចុងភៅ Nhot “ជើងដំរី” បានឈរប​ន្ទាបខ្លួន លើកដៃទ្រសាច់ដុំឡើងដើម្បីតស៊ូនឹងភាពរញ័ររបស់កប៉ាល់ហើយដាក់ចង្ក្រានបាយនៅកណ្តាលកាប៊ីន មនុស្សចំនួន ៨ នាក់ទៀតរួមទាំងរូបខ្ញុំផងបានអង្គុយនៅជុំវិញបាវដោយប្រើដើម្បីធ្វើជាថាសដាក់ម្ហូបពីលើ។ ចម្លែកណាស់ ញ៉ាំបាយហើយហេតុអ្វីបានជាមនុស្សគ្រប់គ្នារញ៉េរញ៉ៃជាមួយអាវភ្លៀង។ ឆ្នាំងបាយត្រូវបានបើកហើយដៃបានបាចបាយចូលក្នុងចានយ៉ាងលឿន អ្នកទាំងអស់គ្នាបរិភោគដោយមិនអញ្ជើញអ្វីទាំងអស់។ វាបានកំណត់ថាប្រជានេសាទទៅកាន់សមុទ្រមានច្បាប់ផ្ទាល់ខ្លួនគឺត្រូវមានមនុស្សគ្រប់គ្នាទើបតែញ៉ាំបាយ ប៉ុន្តែមិនត្រូវការអញ្ជើញគ្នាទេ។ អាហារល្បឿនលឿនរបស់អ្នកធ្វើដំណើរតាមសមុទ្រត្រូវបានគិតថាមានសន្តិភាព។

ប៉ុន្តែមិននឹកស្មានដល់ថាបង  Den ដាក់ចានចុះដើម្បីដាក់សំឡឲ្យញ៉ាំរលួន សុខៗមានរលកជំនួន២ជាប់ៗគ្នាបានរំខាននិងចាក់ចូលក្នុងកាប៊ីន។ ទឹកបានគ្របដណ្តប់លើថាសបាយដែលធ្វើឱ្យឆ្នាំងបាយ គ្រាន់តែជ្រុលហួសបាត់ពាក់កណ្តាល។បង Den បានដាក់ដង្ហើមធំថា “ទ្វារទាំងអស់ត្រូវបានបិទហើយប៉ុន្តែពេលញ៉ាំបាយនៅតែមានរលកមករំខានហើយពិតជាសំណាងល្អគឺយើងបានពាក់អាវភ្លៀង បើមិនអញ្ចឹញនឹងទទឹកជោគខ្លួនបាត់ទៅហើយ”។ នៅមិនទាន់មានជម្រើសអ្វីទៀតទេព្រោះថាពេលរសៀលកំពុងតែបោះសំណាញមកឥឡូវនេះ។ យើងបន្តរំកិលភ្នែក លេបបាយឲ្យបានឆាប់ៗក្នុងឥរិយាបទអង្គុយនៅក្នុងអាវភ្លៀងតែម្តង។

និយាយអំពីសកម្មភាពប្រចាំថ្ងៃនៅលើរកប៉ាល អាវភ្លៀងតែងតែភ្ជាប់ទៅនឹងរាងកាយសូម្បីតែត្រូវទៅបទជើងតូចក៏មានដែរ ជាពិសេសសម្រាប់អ្នកដែលចង់ទៅបទជើងធំនៅចុងកប៉ាលគឺគេត្រូវតែរក្សាលំនឹង នៅពេលដែលកប៉ាល់ផ្អៀងទាំងសង្ខាង ដើម្បីបញ្ច្រាសពីរលកធ្វើឲ្យសើមពីក្បាលដល់ចុងជើងផងដែរ។

៥០០ ម៉ោងជាមួយប្រជានេសាទនៅលំហរសមុទ្រ៖ «បរិភោគនៅលើរលកនិងដេកនៅក្រោមផ្ទៃមេឃ» 

គេងក៏មិនស្រួលប៉ុន្មានដែរ

ការញុំាបាយពែលរលកមករំខានគឺពិបាកខ្លាំងណាស់ហើយ ប៉ុន្តែរឿងដំណេករបស់ពួកយើងទាំង ៩ នាក់នេះពិតជាវេទនាណាស់ដែរ។ កប៉ាលមានតែមនុស្សចំនួន ៩ នាក់ ដែលមានទំហំ ៤.២ ម៉ែទ្រការ៉េ ប្រើសម្រាប់គេងនិងបរិភោគទាំងយប់ទាំងថ្ងៃ។ នៅពេលមានរលកសាហាវមករំខាន យើងទាំង ៩ នាក់ដេកមិនស្រួលទេដោយគេងផ្កាប់មុខនឹងគ្នា។ ខ្ញុំមិនដឹងអំពីពួកគេមានអារម្មណ៍យ៉ាងមេចដែរ ប៉ុន្តែរាល់យប់បានប្រមូលផ្តុំគ្នាគេងនៅក្នុងកាប៊ីន ខ្ញុំមានអារម្មណ៍ឈឺខ្លួនពេញកាយតែម្តង។

នៅថ្ងៃសមុទ្រស្ងប់ស្ងាត់ បង Quy និង លោក  Tam Hung បាននាំមុងទៅក្បាលក្បាលដើម្បីដេកនៅទីនេះ លោក Hung លើកទឹកចិត្តដោយសុទិដ្ឋិនិយមថា“ ដេកនៅខាងក្រៅទីនេះត្រជាក់បន្តិចហើយជាធម្មតា ហាក់ដូចជាយកសមុទ្រធ្វើជាគ្រែ យកមេឃធ្វើជាមុង ដែលរីករាយជាមួយនឹងការគយគន់ផ្កាយរាប់ពាន់ដួង។ «ខ្ញុំមិនដឹងថាឋានសួគ៌របស់លោក Tam Hung ដែលនឹកស្រមៃយ៉ាងដូចម្តេច ប៉ុន្តែ ខ្ញុំបានស្តាប់តាមការអញ្ជើញអោយគេងមួយយប់ ភ្ញាក់ឡើងងខ្ញុំឃើញថាសក់ សម្លៀកបំពាក់ ភួយនិងខ្នើយគឺមានពណ៌សដោយស្រការត្រី» ។

មានយប់ជាច្រើនរលកគ្របលើកាប៊ីន ទោះបីជាពាក់អាវភ្លៀងក៏គ្មានប្រយោជន៍អីសោះ។ ប្រសិនបើយើងចង់គេង យើងគ្រាន់តែត្រូវការអង្គុយងក់ក្បាលហើយទ្រាំធ្វើតាមបែបនេះពេញមួយយប់តែម្តង។ គ្រាន់តែគិតថាកប៉ាលដែលខ្ញុំកំពុងធ្វើដំណើរ កន្លែងដែលគេងគឺពិបាកបំផុត ប៉ុន្តែមិនដឹងថាកប៉ាល់ផ្សេងទៀតក៏កាន់តែអន់ច្រើនជានះថែមទៀត ពួកគេត្រូវកាត់ប្តូរវេនគ្នាដើម្បីទៅក្បាលកប៉ាលដើម្បីដេកដោយមិនគេងតាមបែបផ្កាប់មុខដូចពួកយើងបានទេ។

ជាមួយនឹងស្ថានភាពកប៉ាលរបស់ប្រជានេសាទនាពេលបច្ចុប្បន្ននេះ ក្រៅពីការលំបាកខ្លាំងនៅពេលធ្វើដំណើរឆ្ងាយដោយសារតែសមុទ្រធំទូលាយនិងរលកធំៗ។ ពួកគេត្រូវទទួលយកលក្ខខណ្ឌនៃការបរិភោគនិងការគេងដ៏លំបាកគ្រប់បែបយ៉ាងតែម្តងដើម្បីប្រមាញ់នេសាតបរិមាណត្រីមួយធំ និងរួមចំណែកដល់សមិទ្ធិផលនៃការនាំចេញជលផលដែលមានតម្លៃ “រាប់ពាន់លានដុល្លារអាមេរិក” នៃប្រទេសវៀតណាម៕

(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll