សហគមន៍ជនវៀតណាមនៅអូស្ត្រាលីរំលឹកលើកទី៣០នៃព្រឹត្តិការណ៍ Gac Ma

19:28 2018/05/16

យុគសម័យ - នាយប់ថ្ងៃទី១៤ខែឧសភា នៅទីក្រុង Melbourne រដ្ឋ Victoria បានប្រព្រឹត្តទៅការជួបសំណេះសំណាលរវាងសមាជិកក្លឹប“ដើម្បី Hoang Sa – Truong Sa ជាទីស្រឡាញ់”ជាមួយសហគមន៍ជនវៀតណាមនៅ Melbourne សំដៅរំលឹកលើកទី៣០ព្រឹត្តិការណ៍ Gac Ma ដោយសមាគមអាជីវករវៀតណាមនៅអូស្ត្រាលីរៀបចំឡើង។

លោកស្រី Truong My Hoa អញ្ជើញប្រគល់ប័ណ្ណទទួលស្គាល់សមូងភាពក្លឹប "ដើម្បី Hoang Sa - Truong Sa ជាទីស្រឡាញ់" សម្រាប់សមាគមអាជីវករវៀតណាមនៅអូស្ត្រាលី (រូបថតៈ Khánh Linh/Vietnam+

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ លោក Tran Ba Phuc ប្រធានសមាគមអាជីវករវៀតណាមប្រចាំនៅអូស្ត្រាលីបានឲ្យដឹងថា សហគមន៍ជនវៀតណាមនៅ ឯកបរទេសគឺមានការយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហាកោះសមុទ្រនិងអធិបតេយ្យភាពដែនដីដ៏ពិសិដ្ឋរបស់មាតុប្រទេស។

លោកបានចាត់ទុកថា ប្រជាជន យុទ្ធជន ដែលកំពុងរស់នៅនិងបំពាញភារកិច្ចនៅកោះសមុទ្រឆ្ងាយដាច់ស្រយ៉ាល់នោះ តាមពិតទៅគេមានសិទ្ធិជ្រើសរើសកន្លែងល្អ មានសុវត្ថភាពដូចទីក្រុង ធ្វើជាកន្លែងរស់នៅរបស់ខ្លួន ប៉ុន្តែគេបានជ្រើសរើសកោះសមុទ្រគឺដើម្បីអះអាងនូវអធិបតេយ្យភាពកោះសមុទ្ររបស់ខ្លួនផងដែរ។ តាមនោះលោកសន្យានិងអំពាវនាវឲ្យសហគម ន៍ជនវៀតណាមនៅអូស្ត្រាលីក៏ដូចជានៅគ្រប់ទិស ទីទូទាំងពិភពលោក រួមដៃជាមួយប្រជាជន ក្នុងប្រទេសដើម្បីក្លាយទៅជាសមរភូមិខាងក្រោយយ៉ាងរឹងមាំ ឲ្យប្រជាជននិងយុទ្ធជនកំពុង បំពេញភារកិច្ចការពារកោះសមុទ្រស្រុកកំណើតនឹងនរចិត្តជានិច្ច ៕

(ដោយ ស្រីពេជ្រ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll