Trending now

លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc អញ្ជើញចូលរួមវេទិកាយុវជនចាប់ផ្តើមអាជីវកម្មឆ្នាំ ២០២០

11:58 | 29/11/2020

នារសៀលថ្ងៃទី ២៧ ខែវិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាបានសហការជាមួយមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញរៀបចំពិធីបើក “ទិវាចាប់ផ្តើមអាជីវកម្ម (Start -up) ផ្លាស់ថ្មី និងច្នៃប្រឌិតថ្នាក់ជាតិ - Techfest 2020” និងវេទិកាយុវជន Start –up ឆ្នាំ ២០២០ ក្រោមប្រធានបទ “រួមជាមួយប្រទេសជាតិឆ្លងកាត់រាល់ឧបសគ្គ” ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ​និងប្រតិភូអញ្ជើញចូលរួមពិធីបើកវេទិកា

អញ្ជើញចូលរួមមានវត្ដមានសំណាក់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា រួមទាំងតំណាងចំនួនជាង ៦០០ នាក់ នៃអង្គការអាជីវកម្មក្នុងប្រទេស និងអន្ដរជាតិ។

មានប្រសាសន៍នៅវេទិកានេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះយុវជនជំនាន់ក្រោយដែលបានបង្ហាញនូវកិច្ចខិតខំ ឧស្សាហ៍ បញ្ញា ការច្នៃប្រឌិតយ៉ាងឆាប់រហ័សនឹងបណ្ដាញអុីនធឺណែត និងការអភិវឌ្ឍផ្នែកបច្ចេកវិទ្យា។

លោកនាយករដ្ឋមន្រ្តីលើកច្បស់ថា វេទិកានេះគឺជាឱកាសមួយដើម្បីកំណត់ដំណោះស្រាយជាក់ស្តែងសម្រាប់យុវជនអាចពង្រីកចំណង់ចំណូលចិត្ត ច្នៃប្រឌិតរបស់ខ្លួនក្នុងការ Start –up ហើយនិងធ្វើឱ្យក្តីសុបិន្តក្លាយជាការពិត។

លោកនាយករដ្ឋមន្រ្តីក៏បានស្នើឱ្យមជ្ឈិមសន្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងសហភាពយុវជនវៀតណាមរៀបចំផែនការឲ្យបានឆាប់ដើម្បីជួយទ្រទ្រង់ដល់យុវជនក្នុងការ Start –up និងសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធដើម្បីដោះស្រាយរាល់បញ្ហាជាប់គាំង និងឧបសគ្គផងដែរ៕

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សំណើរបង្រៀនភាសាខ្មែរ ថៃ ឥណ្ឌូនេស៊ី នៅវិទ្យាល័យ
សម្របសម្រួល និងសម្របសម្រួលការរៀបចំសមាជរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់
ធ្វើឱ្យការទូតរបស់ប្រជាជនហាណូយក្លាយជាចំណុចលេចធ្លោរបស់ជាតិ
កម្ពុជាស្នើបើកជើងហោះហើរបន្ថែមទៅកាន់វៀតណាមដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍
ឱកាសពិសេសដើម្បីរំលឹកឡើងវិញនូវដំណើរការនៃទំនាក់ទំនងវៀតណាម-កម្ពុជា