រាជរដ្ឋាភិបាលដាក់ ចេញវិធានការបន្ថែម ដើម្បីបន្ដគ្រប់គ្រងនិងស្តារខឿនសេដ្ឋកិច្ចឡើងវិញ

15:00 2020/10/01

កាលពីខែមេសា ឆ្នាំ២០២០ដដែលនេះ នៅពេលដែលវីរុស ផ្លូវដង្ហើមមួយនេះ បានចាប់ផ្តើមឆ្លងរាតត្បាតខ្លាំង ពេញពិភពលោក។ ប្រទេសជាច្រើនធ្លាក់ក្នុងស្ថានភាពលំបាក វិបត្តិនៃជំងឺកូវីដ-១៩ នៅតែបន្តបង្កនូវផលប៉ះពាល់អវិជ្ជមានមកលើស្ថានភាពសង្គម-សេដ្ឋកិច្ច ក្នុងនោះដែលមានប្រទេសកម្ពុជា។

រាជរដ្ឋាភិបាលដាក់ ចេញវិធានការបន្ថែម ដើម្បីបន្ដគ្រប់គ្រងនិងស្តារខឿនសេដ្ឋកិច្ចឡើងវិញ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា។ (រូបថត៖ dap.com.khmer)

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រង ផលប៉ះពាល់លើវិស័យ សំខាន់ៗនៃសេដ្ឋកិច្ចនៅក្នុង បរិការណ៍នៃវិបត្តិ និងការស្ដារជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩។

រាជរដ្ឋាភិបាលបន្ដថា នៅកម្ពុជា វិបត្តិកូវីដ-១៩ នៅតែបន្តមានបង្កផលប៉ះពាល់ អវិជ្ជមានមកលើស្ថានភាពសង្គម-សេដ្ឋកិច្ច ទោះបីជារាជរដ្ឋាភិបាលបាននិងកំពុងគ្រប់គ្រងការរីករាលដាលនៃជំងឺនេះ ប្រកបដោយប្រសិទ្ធភាពក៏ដោយ។ក្រោមស្មារតីបុរេសកម្ម និងកិច្ចសហការយ៉ាងជិតស្និទ្ធពីសំណាក់ ប្រជាជន វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា វិធានការចំនួន៥ជុំត្រូវបានដាក់ចេញ និងបានផ្តល់លទ្ធផលវិជ្ជមានដូចដែលបានព្រាងទុក។

ជាក់ស្តែង លំនឹងជីវភាពរបស់ប្រជាជន ក៏ដូចជាសកម្មភាពផលិតកម្ម និងអាជីវកម្មក្នុងវិស័យដែលបាន រងផលប៉ះពាល់ ក៏ចាប់ផ្តើមមានស្ថិរភាព និងប្រតិបត្តិការឡើងវិញ។ទោះបីជាយ៉ាងនេះក្ដី វិស័យសំខាន់ ៗមួយចំនួន រួមមានដូចជា៖ វិស័យកាត់ដេរ-វាយនភណ្ឌ ,វិស័យទេសចរណ៍ និងវិស័យអាកាសចរណ៍ជាដើម នៅតែរងផលប៉ះពាល់ ខ្លាំងជាងគេ ពីវិបត្តិនៃជំងឺកូវីដ-១៩ នេះ ។ ស្របពេលនេះដែរ គ្រួសារក្រីក្រ និងងាយរងគ្រោះមួយចំនួនក៏នៅកំពុងបន្តប្រឈមនឹងបញ្ហាលំបាក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។

ជាងនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជា លើកឡើងទៀតថា ស្ថិតក្នុងបរិការណ៍នេះ ដោយពិនិត្យ និងថ្លឹងថ្លែងលើទិដ្ឋភាព នៃការវិវឌ្ឍនៃស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសង្គម ទាំងក្នុង ក្របខ័ណ្ឌសកលលោក តំបន់ និងក្នុងប្រទេស រាជរដ្ឋាភិបាល សម្រេចដាក់ចេញនូវវិធានការបន្ថែម ជុំទី ៦ ក្នុងគោលបំណង៖ (១). បន្តទ្រទ្រង់ និងស្ដារអាជីវកម្ម និងធុរកិច្ច ឱ្យងើបឡើងវិញ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍ក្រោយពីវិបត្តិ និង (២). បន្តជួយទំនុកបម្រុងដល់ជីវភាព ប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់./.

(បូកសរុបដោយឌីណា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll