Trending now

ពិធីបំពាក់គ្រឿងឥស្សរិយយសផ្កាយមាសដល់អ្នកជំនាញការវៀតណាមដែលជួយបដិវត្តន៍កម្ពុជា

14:33 | 12/07/2019

យុគសម័យ - ពិធីបំពាក់គ្រឿងឥស្សរិយយសផ្កាយមាសសម្រាប់អ្នកជំនាញការវៀតណាមដែលជួយបដិវត្តន៍កម្ពុជាក្នុងដំណាក់កាល ១៩៧៩-១៩៨៩ បានប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយ នាព្រឹកថ្ងៃទី ១២ ខែកក្កដា។

លោក Tran Quoc Vuong សមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍នៃលេខាធិការដ្ឋានមជ្ឈិមបក្ស បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសផ្កាយមាសរបស់ប្រធានរដ្ឋជូនចំពោះអ្នកជំនាញការវៀតណាមដែលធ្លាប់ជួយបដិវត្តន៍កម្ពុជា (រូបថត: TTXVN)

អញ្ជើញចូលរួមក្នុងពិធីនេះមានវត្តមានលោក Tran Quoc Vuong សមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍នៃលេខាធិការដ្ឋានមជ្ឈិមបក្ស; អតីតសមាជិកការិយាល័យនយោបាយ អតីតអគ្គលេខាមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការទំនាក់ទំនងអ្នកជំនាញការវៀតណាមជួយបដិវត្តន៍កម្ពុជា នាដំណាក់កាល ១៩៧៩-១៩៨៩ លោក Vu Oanh; លេខាគណះកម្មាធិការមជ្ឈឹមបក្ស; ប្រធានការិយាល័យមជ្ឈិមបក្ស Nguyen Van Be; ប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម នាយឧត្តមសេនីយ៍ Luong Cuong ផងដែរ។

អញ្ជើញចូលរួមក្នុងពិធីនេះនៅមានវត្តមានភារធារីនៃស្ថានទូតកម្ពុជាប្រចាំនៅប្រទេសវៀតណាម ឯកឧត្តម Op Sophy; តំណាងរបស់ក្រសួងស្ថាប័នមជ្ឈិមនិងមន្ទីរមួយចំនួន និងអ្នកជំនាញវៀតណាមបានជួយបដិវត្តន៍កម្ពុជាក្នុងអំឡុងឆ្នាំ ១៩៧៩-១៩៨៩ ទៀតផង។

ថ្លែងនៅពិធីនេះ សមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍នៃលេខាធិការដ្ឋានមជ្ឈិមបក្ស លោក Tran Quoc Vuong បានសង្កត់ធ្ងន់ថា កាលពីជាង ៤០ ឆ្នាំមុននេះ ចំពោះមុខបទឧក្រិដ្ឋយ៉ាងឃោរឃៅបំផុតរបស់ពួកខ្មែរក្រហមទៅលើប្រជាជនវៀតណាមនិងប្រជាជនកម្ពុជានោះ ហើយតបតាមការអំពាវនាវជាបន្ទាន់របស់រណសិរ្សសាមគ្គីភាពជាតិដើម្បីសង្រ្គោះកម្ពុជាដែលបានស្នើសុំឱ្យវៀតណាម ជួយរំដោះប្រទេសកម្ពុជាចេញពីសោកនាដកម្មនៃអំពើប្រល័យពូជសាសន៍ អាស្រ័យហេតុនេះ កងទ័ពស្ម័គ្រចិត្តវៀតណាមបានរួមជាមួយកងទ័ព និងប្រជាជនកម្ពុជា ផ្តួលរំលំរបបខ្មែរក្រហម បិទបញ្ជប់នូវទំព័រប្រវត្តិសាស្រ្តដ៏ខ្មៅងងឹតរបស់ប្រជាជនកម្ពុជា ដើម្បីបើកចេញនូវយុគសម័យថ្មី ធ្វើអោយមានការរីកចម្រើននិងការអភិវឌ្ឍដ៏ទូលំទូលាយជូនប្រទេសនិងកម្ពុជា។

ឆ្លៀតពេលនេះ តាងនាមឱ្យបក្ស រដ្ឋនិងប្រជាជនវៀតណាម សមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍នៃលេខាធិការដ្ឋានមជ្ឈិមបក្ស លោក Tran Quoc Vuong បានសម្តែងអំរគុណចំពោះរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដែលបានជួយឧបត្ថម្ភវៀតណាមក្នុងបុព្វហេតុរំដោះប្រទេសជាតិ។ ជាពិសេស បានបង្កលក្ខណៈងាយស្រួលបំផុត ដើម្បីអ្នកជំនាញការនិងកងទ័ពស្ម័គ្រចិត្តវៀតណាម បំពេញល្អនូវកាតព្វកិច្ចអន្តរជាតិដ៏ខ្ពង់ខ្ពស់។

លោកសមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍នៃលេខាធិការដ្ឋានមជ្ឈិមបក្សបានសម្តែងនូវជំនឿថា ទំនាក់ទំនងអ្នកជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងវៀតណាមនិងកម្ពុជានឹងបន្តស្រស់បំព្រងជានិច្ចជាពុំខាន៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Nguyen Thanh Tinh៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងខិតខំអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិស្តីពីសិទ្ធិមនុស្ស
សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien