Trending now

យុវជនកម្ពុជាទទួលបានមេដាយឆ្នើមលើជំនាញចុងភៅក្នុងការប្រកួតជំនាញអាស៊ានលើកទី១២ នៅប្រទេសថៃ

00:00 | 05/09/2018 (យោងតាម freshnewsasia.com សរុបព័ត៌មានដោយ ស្រីព្រេជ)

យុគសម័យ - ក្រសួងទេសចរណ៍កម្ពុជាបានដឹកនាំក្រុមយុវជនកម្ពុជាចំនួន ៤នាក់ ក្នុងនោះ ជំនាញសេវាកម្មភោជនីយដ្ឋាន ២នាក់ និងជំនាញចុងភៅ ២នាក់ ចូលរួមប្រកួតជំនាញអាស៊ានលើកទី១២ ចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងបាងកក ប្រទេសថៃ។

លទ្ធផលគួរជាទីមោទនៈ យុវជនជំនាញចុងភៅឈ្មោះ ឡាំ រិទ្ធី ជាសិស្សមកពីសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល ខេត្តសៀមរាប ទទួលបានជ័យជម្នះមេដាយឆ្នើម (Medallion for Excellence) ក្នុងចំណោមបេក្ខជន ២០នាក់ មកពី១០ប្រទេស និងទទួលបានជាបេក្ខជនមានពិន្ទុខ្ពស់ជាងគេរបស់កម្ពុជា (Best of Nation) នាឱកាសកម្មវិធីប្រកួតជំនាញអាស៊ានលើកទី១២ (12th ASEAN Skills Competition)។

សូមគូសបញ្ជាក់ថា ការប្រកួតជំនាញអាស៊ាននេះ បានប្រព្រឹត្តទៅរៀងរាល់២ឆ្នាំម្តង ក្នុងគោលបំណងដើម្បីលើកកម្ពស់ជំនាញវិជ្ជាជីវៈ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ាន សំដៅអភិវឌ្ឍធនធានមនុស្ស និងជំនាញវិជ្ជាជីវៈ ស្របតាមតម្រូវការទីផ្សារការងារ និងការប្រែប្រួលនូវបច្ចេកវិទ្យាក្នុងយុគ្គសម័យបដិវត្តឧស្សាហកម្ម ៤.០៕

(យោងតាម freshnewsasia.com សរុបព័ត៌មានដោយ ស្រីព្រេជ)

(យោងតាម freshnewsasia.com សរុបព័ត៌មានដោយ ស្រីព្រេជ)

ព័ត៌មានថ្មីៗ

ការទូតរបស់ប្រជាជនត្រូវមានភាពសកម្ម សម្របខ្លួនបាន ច្នៃប្រឌិត ជាក់ស្តែង និងមានប្រសិទ្ធភាព
អភិរក្ស និងលើកកម្ពស់ប្រពៃណី ៧៥ ឆ្នាំ៖ ការទទួលខុសត្រូវ និងមោទនភាពរបស់យុវជនជំនាន់ក្រោយ សហភាពអង្គការមិត្តភាពវៀតណាម
ការលើកកម្ពស់ទំនាក់ទំនងប្រជាជនវៀតណាម-អឺរ៉ុប៖ ចាប់ពីការតភ្ជាប់អ្នកជំនាញ និងអ្នកប្រាជ្ញ រហូតដល់កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ចែករំលែកពីប្រទេសវៀតណាម
សម្ព័ន្ធអង្គការមិត្តភាពវៀតណាម មានភាពសកម្ម និងមានប្រសិទ្ធភាពក្នុងសកម្មភាពការបរទេសកម្រិតខ្ពស់នៅវៀតណាម។