ឆ្នាំខាល ចត្វាស័ក ២០២២ “គោះទ្វារ” ទ្វីបអាស៊ី៖ គ្មានការបាញ់កាំជ្រួចទេ ប៉ុន្តែនៅតែពោរពេញដោយក្តីសង្ឃឹម

10:45 | 02/02/2022

ដូចប្រទេសវៀតណាមដែរ ប្រទេសអាស៊ីផ្សេងៗដូចជាចិន សិង្ហបុរី ឥណ្ឌូនេស៊ី ថៃ ឬកូរ៉េខាងត្បូង សុទ្ធតែមានទំនៀមទម្លាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីតាមប្រតិទិនច័ន្ទគតិ។

សារជូនពរ ឆ្នាំថ្មីរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen​ Xuan Phuc សារជូនពរ ឆ្នាំថ្មីរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen​ Xuan Phuc
ស្ថានទូតវៀតណាមប្រចាំនៅអាមេរិករៀបចំកម្មវិធី “និទាឃរដូវស្រុកកំណើត” អំណរស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ ខាល ចត្វាស័ក ឆ្នាំ២០២២ ស្ថានទូតវៀតណាមប្រចាំនៅអាមេរិករៀបចំកម្មវិធី “និទាឃរដូវស្រុកកំណើត” អំណរស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ ខាល ចត្វាស័ក ឆ្នាំ២០២២
វត្តមួយនៅសឹង្ហបុរីត្រូវបានតុបតែងយ៉ាងត្រចះត្រចង់សម្រាប់ទទួលស្វាគមន៍ឆ្នាំថ្មី២០២២។ (រូបថត៖ AFP/VNA)
វត្តមួយនៅសឹង្ហបុរីត្រូវបានតុបតែងយ៉ាងត្រចះត្រចង់សម្រាប់ទទួលស្វាគមន៍ឆ្នាំថ្មី២០២២។ (រូបថត៖ AFP/VNA)

ថ្វីត្បិតតែបរិយាកាសហាក់ដូចជាស្ងប់ស្ងាត់បន្តិច ដោយសារជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ ប៉ុន្តែគ្រួសាររាប់លាននៅជុំវិញពិភពលោក នៅតែទទួលស្វាគមន៍វេលាឆ្លងចូលឆ្នាំថ្មីដ៏មានអត្ថន័យជាមួយក្រុមគ្រួសារ និងញាតិសន្ដាន ដោយមានបំណងប្រាថ្នាអំពីឆ្នាំថ្មីមួយប្រកបដោយក្ដីសុខសាន្តនិងការរីកចម្រើនយ៉ាងខ្លាំងក្លា។

ដោយសារតែផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងការរឹតត្បិតរបស់រដ្ឋាភិបាល ប្រជាជនចិនជាច្រើនបានជ្រើសរើសជួបជុំជាមួយក្រុមគ្រួសារ ហើយរីករាយនឹងកម្មវិធីសិល្បៈក្រោមប្រធានបទ "ពិធីបុណ្យនិទាឃរដូវ" ជាប្រពៃណីតាមកញ្ចក់ទូរទស្សន៍ ហើយទទួលស្វាគមន៍ពេលវេលាដ៏មានអត្ថន័យនៃការឆ្លងឆ្នាំចាស់ ចូលឆ្នាំថ្មី

បរិយាកាសដ៏កក់ក្តៅនិងសប្បាយអ៊ូអរក៏បានរីកសាយភាយពាសពេញតំបន់មជ្ឈមណ្ឌលនៃប្រទេសសិង្ហបុរីផងដែរ។ គ្រប់ផ្លូវ គ្រប់លំនៅដ្ឋានទាំងអស់នៅប្រទេសកោះនេះ សុទ្ធតែត្រូវបានតុបតែងយ៉ាងត្រចះត្រចង់ រួមជាមួយ សកម្មភាពវប្បធម៌ជាច្រើនដែលជួយឱ្យប្រជាជនមានអារម្មណ៍សោមនស្សរីករាយនិងកាន់តែជិតស្និទ្ធជាមួយគ្នា សាមគ្គីគ្នាដើម្បីជំនះលើដំណាក់កាលដ៏លំបាកដោយសារជំងឺរាតត្បាត។

សហគមន៍ជនដើមកំណើតអាស៊ីនៅលោកខាងលិច ជាពិសេសនៅតំបន់ Chinatown ក៏មានសកម្មភាពទទួលអំណរឆ្នាំថ្មីប្រពៃណីជាច្រើនដើម្បីរក្សាទំនៀមទម្លាប់វប្បធម៌ស្រុកកំណើតផ្ទាល់ខ្លួនផងដែរ៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

UNCLOS បង្កើតមូលដ្ឋានគ្រឹះសម្រាប់សណ្តាប់ធ្នាប់ដែនសមុទ្រផ្អែកលើច្បាប់
"ការទូតខ្លាឃ្មុំផេនដា" និងអំណាចទន់របស់ប្រទេសចិន
កិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីនាំយកយុទ្ធជនពលីត្រឡប់មកវិញ
ការបំប្លែងឌីជីថលត្រូវតែវាស់វែងដោយតម្លៃដែលនាំមកជូនប្រជាពលរដ្ឋ និងសហគ្រាស
ការត្រួតពិនិត្យច្បាប់ឡើងវិញត្រូវតែឆ្ពោះទៅរកការដោះស្រាយចំណុចស្ទះនៃការអភិវឌ្ឍ

អានច្រើនបំផុត

រាជបណ្ឌិត្យសភា និង Vingroup បង្កើនកិច្ចសហប្រតិបត្តិការស្រាវជ្រាវបច្ចេកវិទ្យាឈានមុខ
ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលកើនឡើង ៣២,១% ក្នុងរយៈពេល ៩ ខែ
គោលដៅការងារ និងជ្រើសរើសសិស្សជិត ៥.០០០ កន្លែង ត្រូវបានតភ្ជាប់នៅទីក្រុង Ha Noi
កសាងប្រព័ន្ធអេកូឡូស៊ីទេសចរណ៍ឆ្លាតវៃចេញពីទិន្នន័យ និងបច្ចេកវិទ្យា
ពីសន្តិភាពដល់អភិបាលកិច្ចបច្ចេកវិទ្យា៖ សាររបស់វៀតណាមនៅអង្គការសហប្រជាជាតិ