
ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម-ឡាវ-កម្ពុជា
ឃោសនាអំពីចំណងមិត្តភាពជាប្រពៃណីល្អរវាងវៀតណាម និងឡាវ; វៀតណាម-កម្ពុជា។

ជនរួមជាតិរបស់យើងនៅបរទេស៖ ផ្តាំផ្ញើរជំនឿជាក់ជូនដល់ប្រទេសជាតិមាតុភូមិជាទីស្រឡាញ់
យុគសម័យ - កុលបុត្រកុលធីតាវៀតណាមទាំងឡាយ បើទោះបីជាហោះហើររសាត់អណ្តែតទៅដល់ឯនាយមហាសមុទ្រទាំង៤ និងទ្វីបទាំង ៥ ក៏ដោយ ក៍ដូចជាទទួលបានជោគជ័យឬក៏ជួបការលំបាកក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិតក៏ដោយ ប៉ុន្តែដួងចិត្តរបស់ពួកគេទាំងអស់គ្នានៅតែសម្លឹងឆ្ពោះទៅរកមាតុភូមិដោយមានជំនឿចិត្តយ៉ាងមុតមាំនឹងពិសិដ្ឋផងដែរ។ ពិតណាស់ថា តើជនរួមជាតិរបស់យើងជាង ៥ លាននាក់នៅក្រៅប្រទេសមានអារម្មណ៍យ៉ាងដូចម្តេចចំពោះបុព្វហេតុផ្លាស់ប្តូរថ្មី(Doi Moi) របស់ប្រទេសជាតិក្នុងរយៈពេល ៣៥ ឆ្នាំកន្លងមកនេះ? ហើយតើបងប្អូនមានបំណងប្រាថ្នានិងផែនការអ្វីដើម្បីចូលរួមចំណែកដល់ភាពសម្បូររុងរឿងនិងសុភមង្គលរបស់ប្រទេសជាតិ?

តើត្រូវធ្វើដូចម្តេចខ្លះដើម្បីទទួលបានភាពសម្បូរណ៏រុងរឿងនិងសុភមង្គល?
ការជំរុញឱ្យមានការអភិវឌ្ន៍ប្រទេសរីកចម្រើននិងសប្បាយរីករាយគឺជាគោលនយោបាយសំខាន់មួយដែលមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមបានស្នើឡើង។ នេះមិនត្រឹមតែជាសេចក្តីប្រាថ្នារបស់ប្រទេសទាំងមូលនាពេលបច្ចុប្បន្ននេះប៉ុណ្ណោះទេប៉ុន្តែក៏ជាសេចក្តីប្រាថ្នារបស់ប្រជាជាតិទាំងមូលនៅទូទាំងប្រវត្តិសាស្ត្រប្រទេសផងដែរ។ តើយើងនឹងធ្វើអ្វីដើម្បីធ្វើឱ្យសេចក្តីប្រាថ្នានេះក្លាយជាការពិត? ដោយមានទំនួលខុសត្រូវខ្ពស់អ្នកជំនាញនិងបញ្ញវន្តបានចូលរួមចំណែកយ៉ាងសកម្មជាច្រើនចំពោះប្រធានបទនេះ។ ទស្សនាវដ្តីយុគសម័យសូមគោរពជូនមិត្តអ្នកអាន។

យុត្តិធម៌សម្រាប់ជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ / ឌីអុកស៊ី
យុគសម័យ - លោកស្រីត្រឹងតូង៉ា (Tran To Nga) អាយុ ៧៩ ឆ្នាំមានសញ្ជាតិបារាំង - វៀតណាមពីរនាក់ដែលទទួលរងពីជំងឺជាច្រើនដែលជាលទ្ធផលនៃជាតិគីមីពុលពណ៌លឿងទុំ / ឌីអុកស៊ីត។ ក្នុងរយៈពេលប៉ុន្មានទសវត្សកន្លងមកនេះដោយជៀសផុតពីការឈឺចាប់នៃជោគវាសនាការលំបាកក្នុងជីវិតនិងឧបសគ្គរាប់មិនអស់ពីគ្រប់ទិសទីលោកស្រីបានទាមទាររកយុត្តិធម៌ដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ / ឌីអុកស៊ីតរាប់ពាន់នាក់។