Trending now
វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាក្លាយទៅជាជំហានលោតផ្លោះយុទ្ធសាស្ត្រ
នៅក្នុងសម័យប្រជុំនាចុងសប្តាហ៍កន្លងទៅរបស់អនុគណកម្មការសេដ្ឋកិច្ចសង្គម ដើម្បីត្រៀមរៀបចំសម្រាប់មហាសន្និបាតទូទាំងប្រទេសនៃបក្សកុម្មុយនីស្តវៀតណាមលើកទី ១៣ នោះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា៖ ជាមួយរាល់ជំហានលោតផ្លោះយុទ្ធសាស្ត្រនាបច្ចុប្បន្ននេះ វៀតណាមគប្បីចាត់ទុកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាក្លាយទៅជាជំហានលោតផ្លោះមួយ ដើម្បីនាំប្រទេសជាតិបោះជំហានទៅមុខ។ ការអះអាងរបស់លោកនាយករដ្ឋមន្ត្រីបានបន្តបង្ហាញនូវទស្សនៈឥតងាករេរបស់បក្ស និងរដ្ឋ ដែលចាត់ទុកថា ការអភិវឌ្ឍ និងការប្រើប្រាស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាកម្លាំងចលករដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមក្នុងដំណាក់កាលថ្មីផងដែរ។
អ្នកស្ម័គ្រចិត្តជាង ៣០០ នាក់បានចុះបញ្ជីបរិច្ចាគជាលិកា សរីរាង្គដើម្បីសង្គ្រោះជីវិតមនុស្សនិងបរិច្ចាគសាកសពសម្រាប់វិទ្យាសាស្រ្ត
មានមនុស្សជាង ៣០០ នាក់បានស្ម័គ្រចិត្តចុះបញ្ជីឈ្មោះបរិច្ចាគជាលិកាបរិច្ចាគសរីរាង្គដើម្បីជួយសង្គ្រោះមនុស្សនិងបរិច្ចាគសាកសពសម្រាប់វិទ្យាសាស្ត្រនៅឯពិធីចុះឈ្មោះបរិច្ចាគជាលិកា សរីរាង្គ និងបរិច្ចាគសាកសពសម្រាប់វិទ្យាសាស្ត្រដែលបានប្រារព្ធធ្វើឡើងនៅ យប់ថ្ងៃទី ២៣ ខែធ្នូ ផងដែរ។
អភិរក្សវប្បធម៌ជនជាតិ Thai ដោយវិទ្យាសាស្រ្តបច្ចេកវិទ្យា
ដោយកង្វល់ពីការរលាយសាបសូន្យនៃវប្បធម៌ជាតិ លោក Ca Van Chung នាយករងមជ្ឈមណ្ឌលវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាខេត្ត Son La ភូមិភាគខាងជើងវៀតណាមបានខិតខំសិក្សាស្រាវជ្រាវអនុវត្តវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាទៅក្នុងការអភិរក្សវប្បធម៌នៃជនជាតិ Thai។ ការប្រើព័ត៌មានវិទ្យាដើម្បីបង្រៀនភាសានិងអក្សរ Thai រួមជាមួយការផលិតប្រតិទិនធ្វើកសិកម្មរបស់លោកបានជួយបងប្អូនជនជាតិ Thai នៅនឹងតំបន់ថែរក្សានិងពង្រីកវប្បធម៌ជាតិខ្លួន។
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។