Trending now
ខេត្ត Kien Giang សហការយ៉ាងល្អជាមួយខេត្តក្រុងចំនួន៥នៃព្រះរាជាណាចក្រកម្ពុជា
យុគសម័យ - ទល់នឹងបច្ចុប្បន្ននះ ខេត្ត Kien Giang បានចុះហត្ថលេខាលើខេត្ត ក្រុងចំនួន៥របស់ព្រះរាជាណាចក្រកម្ពុជា រួមមាន៖ ខេត្តកែប ខេត្តកំពត ទីក្រុងព្រះសីហនុ ខេត្តកោះកុងនិងរាជធានីភ្នំពេញ។ ខ្លឹមសារ នៃកិច្ចសហប្រតិបត្តិការគឺក្នុងវិស័យកសិកម្ម ជលផល ពាណិជ្ជកម្ម សុខាភិបាល អប់រំ វប្បធម៌និងកីឡា ទេសចរណ៍និងវិស័យការពារជាតិនិងសន្តិសុខ ជាដើម។
ប្រធានាធិបតីឥណ្ឌា៖ “ស្ថាបត្យកម្មរបស់ប្រាសាទ My Son ត្រូវបានរចនាឡើងយ៉ាងស្អាតអស្ចារ្យ"
យុគសម័យ - អញ្ជើញទស្សនាប្រាសាទ My Son Holy Land - ស្ថាបត្យកម្មដ៏វិសេសវិសាលដែលត្រូវបានអង្គការយូណេស្កូទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក ប្រធានាធិបតីឥណ្ឌា លោក Ram Nath Kovind បានវាយតម្លៃថា “ស្ថាបត្យកម្មនៃប្រាសាទត្រូវបានរចនាយ៉ាងស្អាតអស្ចារ្យ”។
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។