Trending now
មិត្តហ្វូននឹងតែងតែជាស្ពានសម្រាប់រឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ
លោក Cao Manh Duc អគ្គនាយក (CEO) នៃក្រុមហ៊ុនមិត្តហ្វូន បានចែករំលែកនៅពេលនិយាយអំពីការរួមចំណែករបស់មិត្តហ្វូន រហូតក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនៅទឹកដីនៃប្រាង្គប្រាសាទអង្គរស្រស់ស្អាត "យើងតែងតែប្តេជ្ញាចិត្តក្នុងការនាំមកនូវអ្វីដែលល្អបំផុតរបស់យើងជូនដល់ប្រជាជនកម្ពុជា ដើម្បីក្លាយជាប្រតិបត្តិករបណ្តាញរបស់កម្ពុជា និងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៅទីនេះ"។
រាជធានីភ្នំពេញ៖ ពិធីខួបលើកទី ១៥ នៃក្រុមហ៊ុនមិត្តហ្វូន
នៅថ្ងៃទី ១៩ ខែកុម្ភៈ នៅរាជធានីភ្នំពេញ ក្រុមហ៊ុន Viettel Cambodia (មិត្តហ្វូន) បានប្រារព្ធខួបលើកទី ១៥ នៃក្រុមហ៊ុនមិត្តហ្វូន។ អញ្ជើញចូលរួមពិធីមានលោកនាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Tao Duc Thang ប្រធានសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម-ទូរគមនាគមន៍យោធា (Viettel) រួមជាមួយតំណាងក្រសួង និងស្ថាប័ននានានៃប្រទេសទាំងពីរ។
សកម្មភាពដ៏មានអត្ថន័យរបស់សាខា METFONE ខេត្តតាកែវ
យុគសម័យ - ក្នុងរយៈពេលកន្លងមក ក្រុមហ៊ុនទូរគមនាគមន៍ Metfone តែងតែសម្របសម្រួលជាមួយទីភ្នាក់ងារតំណាងវៀតណាម ដើម្បីអនុវត្តសកម្មភាពសុខុមាលភាពសង្គមដ៏មានអត្ថន័យជាច្រើននៅកម្ពុជា។
សេចក្តីប្រកាសព័ត៌មានថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១ នៃស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ
យុគសម័យ - នេះប្រហែលជាវិធានការល្អបំផុតនាពេលបច្ចុប្បន្ននេះសម្រាប់ខេត្តព្រះសីហនុក្នុងការគ្រប់គ្រងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ក្នុងបរិបទបច្ចុប្បន្ននិងធ្វើអោយស្ថានភាពវិលមករកភាពប្រក្រតីឡើងវិញក្នុងពេលឆាប់ៗនេះ។ អគ្គកុងស៊ុលសូមចែករំលែកការលំបាកដែលសហគមន៍វៀតណាមនៅក្រុងព្រះសីហនុកំពុងប្រឈម។ យើងសូមជូនពរឱ្យសាច់ញាតិរបស់យើងមានសុខភាពល្អនិងជំនះបាននូវរយៈពេលដ៏លំបាកនេះ។
អង្គភាពអាជីវកម្មវៀតណាមនៅកម្ពុជា៖ «ទោះជាប្រឈមមុខនឹងការលំបាកដោយសារជំងឺរាតត្បាតក៏នៅតែមានឱកាស»
យុគសម័យ - ជំងឺរាតត្បាតសកលកូវីដ-១៩ បានជម្រុញអោយអង្គភាពអាជីវកម្ម វៀតណាម ចាំបាច់ត្រូវកែតម្រូវឱ្យបានឆាប់រហ័សជាងមុន ដើម្បីឱ្យផលិតផល/សេវាកម្មរបស់ពួកគេសមនឹងតំរូវការជាក់ស្តែងនិងបំពេញតំរូវការរបស់អតិថិជនក៏ដូចជាលក្ខណៈនៃទីផ្សារនីមួយៗផងដែរ។
មិត្តហ្វូន ពន្លឿនបំលាស់ប្តូរប្រព័ន្ធឌីជីថលក្នុងវិស័យហិរញ្ញវត្ថុតាមរយៈធនាគារឌីជីថល និង Fintech
នៅថ្ងៃទី 3 ខែសីហា ឆ្នាំ 2020 មិត្តហ្វូនបានសហការរៀបចំនូវសន្និសីទកាសែតជាមួយនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត និងក្រុមហ៊ុន Vivo ដើម្បីចាប់ផ្តើមការផ្សព្វផ្សាយប្រូម៉ូសិនដ៏ធំបំផុតសម្រាប់អ្នកប្រើប្រាស់សេវាធនាគារចល័តដោយការផ្តល់ជូនទូរសព្ទដៃទំនើប ជាមួយនិងស៊ីមកាតដោយឥតគិតថ្លៃ។ តាមរយៈកម្មវិធីនេះ ក្រុមហ៊ុនមិត្តហ្វូនមានគោលបំណងពន្លឿនក្នុងការបំលាស់ប្តូរឌីជីថលក្នុងវិស័យហិរញ្ញវត្ថុដោយសហការជាមួយដៃគូ និងម៉ាកសញ្ញាល្បីៗជាច្រើន ជាពិសេសជំរុញការប្រើប្រាស់បច្ចេកវិទ្យា 2G និង 3G ទៅបច្ចេកវិទ្យា 4G ។
ក្រសួងសុខាភិបាលនិងមិត្តហ្វូន សហការគ្នាលើបច្ចេកវិទ្យាព័ត៌មានវិទ្យាក្នុងវិស័យសុខាភិបាល
ក្រុមហ៊ុនមិត្តហ្វូននឹងដាក់ឲ្យដំណើរ ការនូវកម្មវិធីបច្ចេកវិទ្យា ព័ត៌មានវិទ្យានិងដំណោះស្រាយ ICT ជាច្រើនទៀតនៅក្នុងវិស័យសុខាភិបាល ។ នៅ ព្រឹក ថ្ងៃទី ២៩ ខែមិថុនា នាទីស្តីការក្រសួងសុខាភិបាលក្រសួងសុខាភិបាលនិងក្រុមហ៊ុនមិត្តហ្វូនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU)លើវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា។
មិត្តហ្វូន សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដាក់ដំណើរការប្រព័ន្ធគ្រប់គ្រងសាលារៀន
នាព្រឹកថ្ងៃសុក្រ ទី ១២ខែមិថុនា ឆ្នាំ ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមជាមួយមន្ត្រីក្រោមឱវាទ រួមដំណើរជាមួយលោក ហ្វុង វ៉ាន់ គឿង អគ្គនាយកនៃក្រុមហ៊ុនមិត្តហ្វូនបានចុះទៅពិនិត្យសកម្មភាព និងការបណ្តុះបណ្តាលកម្មវិធីប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន ឬ School Information System នៅវិទ្យាល័យ ហ៊ុន សែន សេរីភាព តាខ្មៅ ខេត្តកណ្តាល ។ នេះគឺជាជំហ៊ានដំបូងសម្រាប់មិត្តហ្វូនដើម្បីដាក់អនុវត្តប្រព័ន្ធគ្រប់គ្រងនេះសម្រាប់សាលារៀនជាង ៣០០០កន្លែងនៅទូទាំងប្រទេស ។
មូលនិធិមិត្តហ្វូនប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩”ប្រគល់ថវិកា៥ម៉ឺនដុល្លារដល់ ក្រសួងសុខាភិបាលនិងមន្ទីរពេទ្យ៣
អស់រយៈពេល២ខែកន្លងទៅ មូលនិធិមិត្តហ្វូនប្រយុទ្ធប្រឆាំងជំងឺ កូវីដ ១៩ បានបញ្ចប់ព្រមទាំងបានស្វែងរកថវិកាបានសរុប៥ម៉ឺនដុល្លារសហរដ្ឋអាមេរិកដើម្បី ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លាជាមួយនឹងជំងឺកូវីដ១៩។ ថវិកានេះបានមកពីការចូលរួមគាំទ្រពីសំណាក់អតិថិជនមិត្តហ្វូនទាំងអស់ ដែលមិត្តហ្វូននឹងបរិច្ចាកទឹកប្រាក់ចំនួន ១០០០ រៀលនៅពេលដែលអតិថិជនបានទាញយកកម្មវិធី eMoney និង Mocha App ដោយឥតគិតថ្លៃ។
មិត្តហ្វូនអមដំណើរជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការកសាងសង្គមឌីជីថលនិងប្រព័ន្ធអប់រំឆ្លាតវៃ
យុគសម័យ - នាពេលថ្មីៗនេះ នៅទីស្នាក់ការរបស់ក្រសួងអប់រំយុវជននិងកីឡាកម្ពុជា (MOEYS) ក្រសួងអប់រំយុវជននិងកីឡានិងក្រុមហ៊ុនមិត្តហ្វូនបានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយក្នុងការអនុវត្តដំណោះស្រាយបច្ចេកវិទ្យា - ព័ត៌មានវិទ្យាសម្រាប់បណ្តាក្រសួងនិងសាលារៀនទូទាំងប្រទេសកម្ពុជាក្នុងដំណាក់កាល ២០២០-២០២៥ ។
អាជីវកម្មវៀតណាមនិងកម្ពុជាសហការដើម្បីជំនះការលំបាក
យុគសម័យ - អាជិវកម្មទាំងពីររបស់វៀតណាមនិងកម្ពុជាបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាដៃគូរយុទ្ធសាស្រ្តដើម្បីការគាំទ្រទៅវិញទៅមកនិងជំនះដំណាក់កាលជាលំបាករបស់ទីផ្សារ ។
មិត្តហ្វូន ( Metfone) របស់ក្រុមហ៊ុន Viettel (វៀតណាម) នៅកម្ពុជានឹងអនុវត្តបណ្តាញ 5G ចាប់ពីខែកក្កដាឆ្នាំ ២០១៩
យុគសម័យ - ក្រុមហ៊ុនមិត្តហ្វូន ( Metfone) និង Telecom Combodia បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីការអនុវត្តសាកល្បងបណ្តាញ 5G នៅរាជធានីភ្នំពេញហើយបន្តទៅទៀតនឹងពង្រីកទៅកាន់បណ្តាខេត្តក្រុងផ្សេងៗទៀតនៅកម្ពុជាផងដែរ។
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។