Trending now
បំណងប្រាថ្នានាំប្រទេសជាតិឆ្ពោះទៅរកភាពសម្បូររុងរឿង
សូមផ្ញើជូនមាតុភូមិនូវបំណងប្រាថ្នាយ៉ាងសាមញ្ញនៅក្នុងជីវភាប្រចាំថ្ងៃ។ ហើយសូមប្រគល់ជូនមាតុភូមិនូវបំណងប្រាថ្នានិងផែនការ ដើម្បីចូលរួមចំណែកដល់សុភមង្គល វិបុលភាពនិងមហាសាមគ្គីភាពដ៏អស្ចារ្យរបស់ប្រជាជាតិទាំងមូល។ ទស្សនាវដ្តី យុគសម័យសូនធ្វើការឧទ្ទេសនាមជូនមិត្តអ្នកអាននូវបំណងប្រាថ្នារបស់ជនរួមជាតិយើងនៅឯបរទេស។
សន្និសីទធុរកិច្ចវៀតណាម-អាមេរិក៖ “ដៃគូជឿទុកចិត្ត ភាពរុងរឿងយូរអង្វែង”
នាថ្ងៃទី ៩ ខែតុលា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសន្និសីទកំពូលធុរកិច្ចវៀតណាម - អាមេរិកឆ្នាំ ២០២០ ក្រោមប្រធានបទ “ដៃគូជឿទុកចិត្ត ភាពរុងរឿងយូរអង្វែង”។
ប្រមុខរាជរដ្ឋាភិបាល បានលើកទឹកចិត្ដដល់កងកម្លាំងនគរបាលជាតិបន្ដពង្រឹងខឿនសន្តិសុខជាតិ និងសន្តិសុខផ្ទៃក្នុង ដើម្បីធានាសន្ដិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋរដ្ឋ
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះនៅក្នុងសាលិខិតអបអរសាទរខួបទី៧៥ឆ្នាំនៃថ្ងៃកំណើតនគរបាលជាតិកម្ពុជា នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ ដោយបានលើកឡើងថា ដើម្បីទប់ទល់និងវិបត្តិជាសកល និងសម្ពោធអវិជ្ជមាននានា ដែលកើតចេញពីកត្តាខាងក្នុង និងកត្តាខាងក្រៅនាឆ្នាំ២០២០ និងបណ្តាឆ្នាំខាងមុខ តម្រូវឱ្យកម្ពុជាត្រូវតែពង្រឹងឱ្យបានខឿនសន្តិសុខជាតិ និងសន្តិសុខផ្ទៃក្នុងទប់ស្កាត់មិនឱ្យមានរចនាសម្ព័ន្ធ អង្គការចាត់តាំង និងសកម្មភាពបដិវត្តន៍ពណ៌នៅកម្ពុជា ការពារឱ្យបាននូវសន្តិភាពឯករាជ្យ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី ព្រមទាំងបន្តទប់ស្កាត់ និងបញ្ចៀសឱ្យបានអំពើភេរវកម្ម។
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។