Trending now
ការបង្កើតជីវភាពប្រកបដោយស្ថិរភាពសម្រាប់ជនពិការ
យុគសម័យ - បណ្តាម៉ូដែលបង្កើតការងារធ្វើសម្រាប់ជនពិការ កំពុងនាំមកនូវការផ្លាស់ប្តូរយ៉ាងច្បាស់ក្រែត ដោយជួយឱ្យមនុស្សជាច្រើនមានប្រាក់ចំណូល និងអាចចូលរួមបានកាន់តែស៊ីជម្រៅនៅក្នុងជីវភាពសង្គម។ នៅពេលដែលចំនួននៃម៉ូដែលទាំងនេះកើនឡើង តម្រូវការក្នុងការតភ្ជាប់ប្រភពធនធាន និងការរៀបចំសកម្មភាពឡើងវិញ ក៏កាន់តែលេចចេញជារូបរាងច្បាស់ ដើម្បីឱ្យបណ្តាម៉ូដែលទាំងនេះអាចដំណើរការបានយ៉ាងមានស្ថិរភាព។
និស្សិតជប៉ុនបរិច្ចាគរទេះរុញដល់ជនពិការនៅប្រទេសវៀតណាម
យុគសម័យ - ចាប់ពីថ្ងៃទី ១៥-១៦ ខែកុម្ភៈ ក្លឹប Rotaract សាកលវិទ្យាល័យ Chuo (ប្រទេសជប៉ុន); អង្គការផ្លាស់ប្តូរអន្តរជាតិវៀតណាមជប៉ុនបានសម្របសម្រួលជាមួយសមាគមគ្រួសារវៀតណាមដើម្បីកុមារពិការខួរក្បាលរៀបចំកម្មវិធី “ផ្តល់រទេះរុញ” ដល់កុមារពិការខួរក្បាលនៅ Tuyen Quang, Phu Tho, Thai Binh, Nam Dinh, Ha Noi។
បរិច្ចាគរទេះរុញដល់ជនពិការ និងសៀវភៅសិក្សាសម្រាប់សិស្សពិការភ្នែកនៅ Soc Trang
យុគសម័យ - នាថ្ងៃទី ២៤ ខែកញ្ញា សម្ព័ន្ធអង្គការមិត្តភាពខេត្ត Soc Trang បានសម្របសម្រួលជាមួយអង្គការ Project Vietnam Foundion (USA) រៀបចំពិធីប្រគល់រទេះរុញ និងអំណោយដល់ជនពិការខេត្ត Soc Trang។
USAID នឹងធ្វើការលើកកម្ពស់គុណភាពជីវិតជនពិការនៅខេត្ត Quang Tri
យុគសម័យ - នេះជាការអះអាងរបស់នាយកទីភ្នាក់ងារ USAID ប្រចាំនៅវៀតណាម លោក Aler Grubbs ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) និងមជ្ឈមណ្ឌលសកម្មភាពជាតិ ដើម្បីជំនះផលវិបាកនៃសារធាតុគីមីពុល និងបរិស្ថាន (NACCET) ក្នុងខេត្ត Quang Tri នាថ្ងៃទី ១៩ ខែសីហា។
អត្តពលិកជាង ៥,០០០ នាក់រត់ប្រណាំងគ្នា និងភ្ជាប់ទំនាក់ទំនងជាមួយជនពិការ
យុគសម័យ - នាថ្ងៃទី ៣ ខែធ្នូ នៅទីក្រុង Hue អត្តពលិកជាង ៥.០០០ នាក់នៅទូទាំងប្រទេសបានចូលរួមក្នុងកម្មវិធីរត់ប្រណាំងគ្នាជាមួយជនពិការជាមួយនឹងសារថា "រាល់ជំហាននៃការរត់ប្រណាំង - តភ្ជាប់សេចក្តីស្រឡាញ់"។
ជំរុញឲ្យមានការបង្កើតគ្រឹះស្ថានអប់រំក្រៅសាធារណៈបន្ថែមទៀតសម្រាប់ជនពិការ
យុគសម័យ - ក្រសួងអប់រំ និងបណ្តុះបណ្តាលកំពុងស្វែងរកយោបល់លើសេចក្តីព្រាងផែនការរៀបចំប្រព័ន្ធគ្រឹះស្ថានអប់រំឯកទេសសម្រាប់ជនពិការ និងប្រព័ន្ធមជ្ឈមណ្ឌលដើម្បីគាំទ្រការអភិវឌ្ឍន៍ការអប់រំបរិយាប័ន្ន ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។
MCNV បណ្តុះបណ្តាលសមាជិកគ្រួសារក្នុងការថែទាំជនពិការ
យុគសម័យ - គណៈកម្មាធិការវេជ្ជសាស្រ្ដនៃប្រទេសហូឡង់-វៀតណាម (MCNV) រួមជាមួយនឹងមន្ទីរសុខាភិបាលក្នុងតំបន់ បានផ្តល់ការបណ្តុះបណ្តាលជំនាញដល់អ្នកថែទាំជនពិការចំនួន ១២៣ នាក់។
ខេត្ត GyeonggiDo (កូរ៉េ) ឧបត្ថម្ភថវិកាចំនួន ២,៥ពាន់លានដុង ដល់សិស្សានុសិស្ស និងជនពិការនៅខេត្ត Phu Yen
យុគសម័យ - នាពេលថ្មីៗនេះ ស្រុកចំនួនពីរគឺ Tay Hoa និង Tuy An (Phu Yen) បានរៀបចំដោយជោគជ័យលើការដេញថ្លៃពីជំនួយសរុបប្រហែល ២,៥ ពាន់លានដុង ដែលឧបត្ថម្ភដោយខេត្ត Gyeonggido (កូរ៉េ) ដើម្បីទិញតុ និងកៅអីសិស្សចំនួន ១,២០០ ឈុត ជិត ៧០ ឈុត កុំព្យូទ័រសម្រាប់សាលាបឋមសិក្សាចំនួន ១៣ និងរទេះរុញជាង ១២០ សម្រាប់ជនពិការនៅក្នុងស្រុកទាំងពីរ។
Ha Noi៖ កំណត់គោលដៅជ្រើសរើសបុគ្គលិកជាជនពិការជាង ៣០០
យុគសម័យ - នាពេលថ្មីៗនេះ មជ្ឈមណ្ឌលសេវាកម្មការងារទីក្រុងហាណូយ សហការជាមួយសមាគមជនពិការទីក្រុងហាណូយ បានបើកសម័យប្រជុំនៃប្រតិបត្តិការការងារដែលរួមបញ្ចូលការជ្រើសរើសពលករជាជនពិការ។
ផ្ញើសារជាអក្សរដើម្បីគាំទ្រ "តេតសម្រាប់ជនក្រីក្រ និងជនរងគ្រោះដោយភ្នាក់ងារពណ៌លឿងទុំ/ឌីអុកស៊ីត"
យុគសម័យ - គណៈកម្មាធិការមជ្ឈិមនៃសមាគមកាកបាទក្រហមវៀតណាម ច្រកទ្វារមនុស្សធម៌ជាតិ ១៤០០ និងសាជីវកម្មទូរគមនាគមន៍យោធា Viettel បានចាប់ផ្តើមកម្មវិធីផ្ញើសារដើម្បីជួយឧបត្ថម្ភ "តេតសម្រាប់ជនក្រីក្រ និងជនរងគ្រោះដោយជាតិគីមីពុលពណ៌ទឹកក្រូច" ដោយវិធីសាស្ត្រ TET (បុណ្យចូលឆ្នាំថ្មី)ដោយផ្ញើសារទៅកាន់លេខ ១៤០៩ (២ម៉ឺនដុង/សារ)។
គាំទ្រជនពិការឱ្យទទួលបានព័ត៌មានក្នុងស្ថានភាពមានការីករាលដាលនៃជំងឺ Covid-19
យុគសម័យ - ដោយមានការគាំទ្រពីកម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ (UNDP) និងរដ្ឋាភិបាលជប៉ុន គេហទំព័រ E-Health និង nCoV របស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន - ក្រសួងសុខាភិបាលបានធ្វើឱ្យប្រសើរឡើងដោយបង្កើនការប្រើប្រាស់សម្រាប់់ក្រុមអ្នកប្រើប្រាស់ ជាពិសេសជនពិការ។
ពិធីសម្ពោធដំណោះស្រាយឌីជីថលដើម្បីគាំទ្រជនពិការនិងជនរងគ្រោះដោយសារគ្រាប់មីន
យុគសម័យ - កម្មវិធីនេះគឺជាសកម្មភាពសំខាន់មួយនៃ“ គម្រោងនៃកិច្ចសហប្រតិបត្តិការរវាង វៀតណាមនិងកូរ៉េខាងត្បូង ដើម្បីជំនះពុះពារលើផលវិបាកនៃគ្រាប់មីនពីសម័យសង្គ្រាម” ដែលរៀបចំឡើង ដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េខាងត្បូង (KOICA) UNDP វៀតណាម និងមជ្ឈមណ្ឌលសកម្មភាពជាតិវៀតណាម (VNMAC) ក្នុងការសម្របសម្រួលអនុវត្តផងដែរ។ ថ្លែងនៅក្នុងពិធីបើកលោកស្រី Caitlin Wiesen ប្រធានតំណាង អង្គការ UNDP វៀតណាមបានមានប្រសាសន៍ថា៖ យោងតាមការស្ទង់មតិថ្នាក់ជាតិឆ្នាំ ២០១៦ ស្តីពីជនពិការវៀតណាមមានចំនួនប្រជាជនជាង ៦ លាននាក់គឺជាជនពិការ។
ត្រូវមានការយោគយល់ចំពោះជនរងគ្រោះដោយសារជាតុគីមីពុលពណ៌លឿងទុំ
យុគសម័យ៖ ក្នុងអំឡុងពេលនិងក្រោយសម័យសង្គ្រាម សារធាតុគីមីពុលពណ៌លឿងទុំបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់បរិស្ថានក៏ដូចជាសុខភាពរបស់ប្រជាជនវៀតណាមជាច្រើនជំនាន់។ ទោះយ៉ាងណា ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំរបស់វៀតណាមនៅតែមានភាពអង់អាចក្លាហាន ឆ្លងកាត់និងជំនះនឹងស្ថានភាពលំបាករ ដើម្បីរស់នៅប្រកបដោយសុភមង្គលនិងមានឧត្តមគតិ ថែមទាំងជួយដល់ជនរងគ្រោះដទៃទៀតផងដែរ។
សហរដ្ឋអាមេរិកនិងវៀតណាមបានចុះហត្ថលេខាលើកំណត់ហេតុដោយកត់សម្គាល់នូវគោលបំណងនៃការជួយឧបត្ថម្ភសម្រាប់ជនពិការ
យុគសម័យ - នៅទីក្រុង Bien Hoa ថ្ងៃទី ២០ ខែមេសា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) និងការិយាល័យអចិន្រ្តៃយ៍នៃគណៈកម្មាធិការដឹកនាំជាតិ ទទួលបន្ទុកការជំនះពុះពារនូវផលវិបាកដោយគ្រាប់បែកមីននិងសារធាតុគីមីពុលក្រោយសង្គ្រាមនៅវៀតណាម (ហៅកាត់ថាការិយាល័យ លេខ៧០១) បានចុះហត្ថលេខាលើកំណត់ហេតុ ដោយកត់សម្គាល់នូវគោលបំណងកែលំអគុណភាពនៃជីវភាពរស់នៅសម្រាប់ជនពិការ នៅតាមខេត្តចំនួន ៧ ក្នុងប្រទេសវៀតណាម។
ASEAN PARA GAME 2018 - ពិធីបង្ហូតទង់ជាតិរបស់ក្រុមកីឡាជនពិការវៀតណាម
នាថ្ងៃទី៥ ខែតុលា ពិធីបង្ហូតទង់ជាតិរបស់ក្រុមកីឡាជនពិការ វៀតណាមដែលចូលរួម ASEAN PARA GAME 2018 ត្រូវបានប្រារព្ធឡើងនៅទីក្រុង Jakartar (ឥណ្ឌូនេស៊ី)។
ដើរថ្មើជើងដើម្បីគាំទ្រជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ(Dioxin) និងជនពិការក្រីក្រ 5 សីហា 2018
នាព្រឹកថ្ងៃទី ៥ ខែសីហា មានជនស្ម័គ្រចិត្តកាកបាទក្រហម និងប្រជាជនទីក្រុងហូជីមិញចំនួនជាង ៥.០០០ នាក់ បានចូលរួមការដើរថ្មើជើងរួមដំណើរ “ដើម្បីរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ(Dioxin) និងជនពិការក្រីក្រលើកទី ១២ ឆ្នាំ២០១៨“ នៅខ័ណ្ឌ១១ទីក្រុងហូជីមិញ។
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។