Trending now
វៀតណាម៖ អ្នករក្សាវិជ្ជាជីវៈគូរគំនូរគោរពបូជារបស់ជនជាតិ Dao
ក្នុងជីវិតសាសនារបស់ជនជាតិ Dao វត្ថុមួយដែលមិនអាចខ្វះបានគឺគំនូរគោរពបូជា។ ផ្ទាំងគំនូរទាំងនេះមានអត្ថន័យខាងអប់រំមនុស្សធម៌ ហើយត្រូវបានព្យួរនៅក្នុងកន្លែងគោរពបូជាដូនតា បុព្វបុរសនៅក្នុងផ្ទះ។ ទំនៀមទម្លាប់គោរពបូជាគំនូរត្រូវបានជនជាតិ Dao រក្សាពីជំនាន់មួយទៅជំនាន់មួយ ដោយបង្កើតនូវវប្បធម៌ប្លែកៗពីគេ។
ភាពពិសេសដាច់ដោយឡែកនៃផ្ទះប្រពៃណីរបស់ជនជាតិ Dao នៅស្រុក Ba Che (ប្រទេសវៀតណាម)
ស្រុក Ba Che ខេត្ត Quang Ninh ភាគខាងជើងវៀតណាម ជាកន្លែងមានជនជាតិ Dao រស់នៅយ៉ាងច្រើនកុះករ។ ពិធីបុណ្យ Ban Vuong ដែលជាពិធីបូជាបុព្វការីជនជនជាតិ Dao ទាំង ១២ ត្រកូល ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ។
កន្លែងវប្បធម៌នៅ Binh Lieu
យុគសម័យ - ឈ្មោះតំបន់ដីនីមួយៗ ឈ្មោះភូមិ ឈ្មោះភ្នំ ព្រៃឈើ ទន្លេ និងស្ទឹងនានាក្នុងស្រុក Binh Lieu សុទ្ធតែត្រូវបានប្រជាជននៅសម័យមុនដាក់បញ្ចូលទៅក្នុងវាដោយគំនិតរំជួលចិត្តជាច្រើន និងសូម្បីតែទស្សនៈរបស់ពួកគេ។
ភាពពិសេសនៃក្រដាស Ban របស់ជនជាតិ Dao នៅភូមិ Thanh Son
ប្រហែល ១០០ ឆ្នាំមុន នៅភូមិ Thanh Son ទីក្រុង Viet Quang (Bac Quang - Ha Giang) មុខរបរធ្វើក្រដាសត្រូវបានបង្កើតឡើង។ ទោះបីជាវាគ្រាន់តែជាការងារបានធ្វើក្នុងពេលទំនេរ ប៉ុន្តែការងារនេះបាននិងកំពុងនាំមកនូវប្រាក់ចំណេញ និងជាលក្ខណៈវប្បធម៌ពិសេសរបស់ភូមិ Dao ។ បច្ចុប្បន្ននេះ ភូមិមានគ្រួសារចំនួន ៩៦ ក្នុងចំណោមគ្រួសារទាំង ១២៦ នៅតែរក្សាមុខរបរប្រពៃណីធ្វើក្រដាស Ban ដដែល។
ស្វែងយល់ទីតាំងLung Slang (ខេត្ត Lang Son)
យុគសម័យ - ចម្ងាយ ១១ គីឡូម៉ែត្រពីកណ្តាលទីរួមស្រុក Trang Dinh ភូមិ Lung Slang ឃុំ Tri Phuong ស្រុក Trang Dinh មានសក្ដានុពលខ្លាំងក្នុងការអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ក្នុងខេត្ត Lang Son។
ការអភិរក្សនិងអភិវឌ្ឍន៍របរប៉ាក់ចរបាប់របស់នារីជនជាតិ Dao នៅខេត្ត Cao Bang (វៀតណាម)
ដោយការអភិរក្ស និងផ្សព្វផ្សាយរបរប៉ាក់ចរបាប់របស់ខ្លួន នារីជនជាតិ Dao Tien នៅភូមិ Na Chan ឃុំ Hoa Tham ស្រុក Nguyen Binh ខេត្ត Cao Bang មាន ប្រាក់ចំណូលបន្ថែម ហើយបានរួមចំណែកយ៉ាងសំខាន់ទៅក្នុងការថែរក្សាអត្ត សញ្ញាណវប្បធម៌ជនជាតិខ្លួននៅមូលដ្ឋាន។
សម្រស់នៃសំលៀកបំពាក់ជនជាតិ Dao ក្រហមនៅ Bac Kan
នៅខេត្ត Bac Kan ជនជាតិភាគតិច Dao មានជិត ១៨% នៃចំនួនប្រជាជន ដោយចែកចេញជា ៣ ក្រុម ៤ សាខា និង ៨ ប្រភេទ ដែលក្រុមនីមួយៗមានអត្តសញ្ញាណវប្បធម៌រៀងៗខ្លួន ជាពិសេសអំពីសំលៀកបំពាក់។ ជាមួយនឹងសំលៀកបំពាក់ប្រពៃណីដ៏ពិសេស នារី Dao ក្រហមបានបង្កើតនូវចំណុចពិសេសរៀងៗខ្លួន ដែលខុសពីជនជាតិដទៃ។
ពិធីរៀបអាពាហ៍ពិពាហ៍របស់ជនជាតិ Dao នៅកំពូលភ្នំ Mau Son
ភ្នំ Mau Son ស្ថិតនៅឃុំចំនួន៣ គឺឃុំ Mau Son និងឃុំ Cong Son នៅស្រុក Cao Loc និងឃុំ Mau Son នៅស្រុក Loc Binh ខេត្ត Lang Son។
ពិធីបុណ្យរាំរបស់ជនជាតិ Dao
Yen Lap គឺជាស្រុកភ្នំនៃខេត្ត Phu Tho ដែលមានជនជាតិភាគតិចរស់នៅជាច្រើន។ ជាពិសេស ជីវិតវប្បធម៌របស់ជនជាតិ Dao នៅឃុំ Nga Hoang ល្បីឈ្មោះដោយមានពិធីបុណ្យវិសេសវិសាលជាច្រើន ដែលទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងណាស់។
ពីឱសថបុរាណសម្រាប់ត្រាំងូតទឹករហូតរបស់ជនជាតិ Dao (វៀតណាម)
ថ្នាំត្រាំងូតទឹករបស់ជនជាតិ Dao ក្រហមជារូបមន្តឱសថបុរាណមួយដែលត្រូវ បានជីដូនជីតាបន្សល់ទុកមកហើយបានប្រើប្រាស់ពីជំនាន់មួយទៅជំនាន់មួយ។ រូបមន្ត ឱសថនេះត្រូវបានប្រជាជនជាជនជាតិ Dao នៅឃុំ Ta Phin ស្រុក Sa Pa ខេត្ត Lao Cai កសាងទៅជាម៉ាកយីហោហើយពង្រីកគំរូអាជីវកម្មទៅជាក្រុមហ៊ុន ភាគហ៊ុនផលិតថ្នាំត្រាំងូតទឹកបុរាណ តាមនោះរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ គ្រួសារនីមួយៗ និងតំបន់ទាំងមូល។
ទំនៀមទំលាប់ " Bua phan tziu" សម្រាប់ទារក - លក្ខណៈ វប្បធម៌ខាង វិញ្ញាណរបស់ជនជាតិ Dao នៅខេត្ត Son La
ជនជាតិ Dao tien នៅខេត្ត Son La មានទស្សនៈទានថា នៅពេលទារកទើបចាប់កំណើត ប្រសិនបើមិនទាន់ធ្វើពិធី " Bua phan tziu" (ឬហៅថា ពិធីចុះឈ្មោះ) គឺមិនទាន់ជាសមាជិកផ្លូវការនៃគ្រួសារឡើយ ហើយក៏មិនត្រូវបានជីដូន ជីតាទទួលជាកូនចៅឡើយផងដែរ។ ដូច្នេះ " Bua phan tziu" គឺជាពិធី ដែលមិនអាចខ្វះបាន សម្រាប់ទារកនៅខេត្ត Son La ឡើយ។
ទំនៀមទម្លាប់ជូនដំណើរបុព្វការីជនទៅកាន់ឋានព្រលឹងរបស់ជនជាតិ Dao ក្រហម នៅខេត្ត Yen Bai
ដូចទៅនឹងក្រុមជនជាតិភាគតិចដទៃទៀតដែរ ជនជាតិ Dao ក្រហមបានទទួលបុណ្យតេតប្រពៃ ណីតាមប្រតិទិនចន្ទគតិ។ ដើម្បីឧទ្ទិសដល់បុព្វការីជននិងអ្នកដែលលាចាកលោកទៅនោះ នាឱកាសបុណ្យតេតប្រពៃ ណី អ្នកភូមិគេបានរៀបចំពិធីដើម្បីថ្វាយបុព្វការីជនចូលរួមបុណ្យចូលឆ្នាំប្រពៃណីហើយក្រោយមក គេក៏បានជូនដំណើរបុព្វការីជនទៅកាន់ឋានព្រលឹងវិញ ដែលជាភាសាជនជាតិ ហៅថា Phua Chuong ផងដែរ។ នេះគឺជាជំនឿដ៏វិសេសវិសាលរបស់ជនជាតិ Dao ក្រហមដែលរស់នៅតំបន់ ភាគពាយ័ព្យ (វៀតណាម)។
ពង្រីកតំលៃវប្បធម៌ប្រពៃណីរបស់ជនជាតិ Dao
មហោស្រពវប្បធម៌របស់ជនជាតិ Dao ទូទាំងប្រទេសលើកដំបូងទើបនឹងត្រូវបានរៀបចំឡើងនៅខេត្តTuyen Quang ភាគខាងជើងវៀតណាមចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៧។ ក្រោមប្រធានបទ”អភិរក្ស ពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ Dao ក្នុងសម័យកាលផ្លាស់ប្ដូរថ្មី-សមាហរណកម្មនិងអភិវឌ្ឍន៍ចីរភាពប្រទេសជាតិ”នោះ មហោស្រពបានរួមចំណែកលើកតម្លើងតំលៃវប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់ជនជាតិ Dao ក្នុងសហគមន៍ទាំង៥៤ជនជាតិក្នុងប្រទេសវៀតណាម។
ពិធីសែនយាយម៉បដ៏វិសេសវិសាលរបស់ជនជាតិ Dao ក្រហម
យុគ្គសម័យ - សែនយាយម៉បជាពិធីសែនមួយដែលមិនអាចខ្វះបានឡើក្នុងសហគមន៍ជនជាតិ Dao ក្រហមនៅខេត្ត Lao Cai (ភាគខាងជើងវៀតណាម)។ សែនយាយម៉បជាការដឹង គុណរបស់ឪពុកម្តាយនិងសាច់ញាត្តិរបស់ទារកចំពោះយាយម៉បដែលតែងតែតាមថែ រក្សាទារកតាំងពីប្រសូតមក។ បច្ចុប្បន្ននេះ សហគមន៍ជនជាតិ Dao ក្រហមនៅរក្សា ដដែលនូវលក្ខណៈស្រស់ស្អាតក្នុងឃ្លាំងវប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួន។
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។