Trending now
លោកនាយករដ្ឋមន្រ្តីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ស្តីពី Covid-19 តាមរយៈប្រព័ន្ធអនឡាញ
យុគសម័យ - ពីបទពិសោធន៍ជាក់ស្តែងនៃការគ្រប់គ្រងជំងឺល្អរបស់វៀតណាម លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចែករំលែក ជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេស G20 នូវវិធានការណ៍ជាច្រើន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការនិងសកម្មភាពរួមគ្នា ក្នុងការបង្ការនិងទប់ទល់នឹងជំងឺ Covid-19 ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានចូលរួមបណ្តាសម័យប្រជុំក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូល G20
នាថ្ងៃទី ២៩ ខែមិថុនាឆ្នាំ ២០១៩ នៅទីក្រុង Osaka ប្រទេសជប៉ុន នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានបន្តនូវសកម្មភាពចូលរួមកិច្ចប្រជុំសំខាន់ៗ នៃកិច្ចប្រជុំកំពូល G20 រួមមាន: សម័យប្រជុំទី ៣ នៃកិច្ចប្រជុំកំពូល G20 ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព; សម័យប្រជុំលើកទី ៤ ស្តីពីការប្រែប្រួលអាកាសធាតុ បរិស្ថាននិងថាមពលនិងព្រឹត្តិការណ៍នៅខាងក្រៅនៃកិច្ចប្រជុំ ស្តីពីការពង្រឹងតួនាទីរបស់ស្ត្រី។ លោកនាយករដ្ឋមន្ត្រីស្នើសុំឱ្យបណ្តាប្រទេសនានា ជំរុញបង្កើតបណ្តាញសកល សម្រាប់ចែករំលែកទិន្នន័យអំពីមហាសមុទ្រនិងឆ្ពោះទៅកាន់ក្របខ័ណ្ឌសកលអំពីទប់ទល់នឹងកាក សំណល់ប្លាស្ទិកនៅសមុទ្រ ដើម្បីមហាសមុទ្របៃតង។
បញ្ហា "ក្តៅគគុក"ជាច្រើននៅឯកិច្ចប្រជុំកំពូល G20
យុគសម័យ - ប្រធានាធិបតីអាមេរិកលោក Donald Trump និងប្រធានរដ្ឋចិនលោក Xi Jinping គ្រោងនឹងជួបជុំគ្នាជាលើកដំបូងក្រោយរយៈពេល ៧ ខែ ដើម្បីពិភាក្សាអំពីទំនាក់ទំនងកាន់តែអាក្រក់ឡើងរវាងប្រទេសទាំងពីរ។
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។