Trending now

ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ ( Sorya Center Point) គោលដៅអស្ចារ្យសម្រាប់ភ្ញៀវទេសចរណ៍

11:24 | 18/03/2021 ឌីណា

ផ្សារទំនើបសូវិយា ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ ( Sorya Center Point)ដែលជាផ្សារទំនើបដំបូងគេបង្អស់នៅកម្ពុជា ដែលរំលេចខ្លួនឡើងនៅទីក្រុងភ្នំពេញ។ នៅពេល​មកទស្សនា​ផ្សារថ្មីរួចហើយ ភ្ញៀវទេសចរណ៍​អាចបន្តដំណើរការទស្សារាជធានីភ្នំពេញ ដោយការដើរមកផ្ស​រទំនើបសូរិយាដែល​មានទីតាំង​មិនសូវឆ្ងាយពេក។

ទីផ្សារកម្ពុជាពេញចិត្តចំពោះបន្លែនិងផ្លែឈើរបស់វៀតណាម ទីផ្សារកម្ពុជាពេញចិត្តចំពោះបន្លែនិងផ្លែឈើរបស់វៀតណាម
«ផ្សារណាត់»បាត់ដំបង «ផ្សារណាត់»បាត់ដំបង
ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ ( Sorya Center Point) គោលដៅអស្ចារ្យសម្រាប់ភ្ញៀវទេសចរណ៍

ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ ( Sorya Center Point)។ (រូបថត៖ Ineternet)

ក្នុងរយៈពេលជាងមួយទសវត្សន៍កន្លងមកនេះ ផ្សារទំនើបសូរិយាបានចូលរួមចំណែក យ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការទាក់ទាញវិនិយោគិន និងបង្កើតឱកាសការងារ ជូនប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនសន្ធឹកសន្ធាប់។ ក្រៅពីនេះ ការសាងសង់ផ្សារទំនើបសូរិយា ក៏បានចូលរួមចំណែក ក្នុងការលើកកម្ពស់សោភណ្ឌភាពរាជធានី និងទាក់ទាញភ្ញៀវទេសចរផងដែរ។

ចាប់តាំងពីឆ្នាំ២០១៧​​ ផ្សារទំនើប Sorya Center Point ដែលត្រូវបានផ្លាស់ប្តូរឈ្មោះពី អតីតផ្សារទំនើបសូរិយា នឹងក្លាយជាផ្សារទំនើបទេសចរថ្មីដំបូងគេបង្អស់ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ផ្សារទំនើបសូរិយា បានចាប់ផ្តើមដំណើរការក្នុងឆ្នាំ ២០០៣ លើផ្ទៃក្រឡាសរុប ៤ម៉ឺនម៉ែត្រការ៉េ និងមានកម្ពស់ ៥ជាន់ ហើយបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការលើកសោភណ្ឌភាពរាជធានីភ្នំពេញ និងការអភិវឌ្ឍសេដ្ឋកិច្ចតាមរយ: ការទាក់ទាញវិនិយោគិន ព្រមទាំងបង្កើតឱកាសការងារជូន ប្រជាពលរដ្ឋកម្ពុជា។

ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ ( Sorya Center Point) គោលដៅអស្ចារ្យសម្រាប់ភ្ញៀវទេសចរណ៍
ខាងក្នុងបានកែប្រែទម្រង់ថ្មីនេះ។ (រូបថត៖ postnews.com.kh)

តាមផែនការកែទម្រង់ និងកែលម្អនេះ ផ្សារទំនើបសូរិយា នឹងត្រូវបានប្តូរឈ្មោះទៅជា Sorya Center Point ដែលក្នុងនោះបានបែងបែកប្រភេទទំនិញ ទៅតាមជាន់នីមួយៗ៖ជាន់​ទី​១ នឹង​មាន​ការ​រៀបចំ​កន្លែង​លក់​អាហារ ភេសជ្ជៈ​និង​គ្រឿង​អលង្ការ ជាន់​ទី​២ លក់​ផលិតផល សម្លៀក​បំពាក់​បុរស និង​កន្លែង​លេង​សម្រាប់​កុមារ ជាន់​ទី៣​ជា​កន្លែង​លក់​ផលិតផល​ទាក់ទង​ព័ត៌មាន​វិទ្យា និង​អេឡិច​ត្រូនិក ជាន់​ទី​៤ រៀបចំ​ជា​ផ្សារ​ទេសចរ​ដែល​មាន​លក់​ចម្លាក់​ឈើ ថ្ម និង​វត្ថុ​អនុស្សាវរីយ៍​ជាន់​ទី​៥ ជា​កន្លែង​កម្សាន្ត​ដែល​មាន​ការ​រៀបចំ​រោង​ភាព​យន្ត​ធំ​ជាង​មុន មាន​កន្លែង​ហាត់​ប្រាណ​ផង​ដែរ​។ជាន់ផ្ទាល់ដី៖ ប្រជុំទៅដោយផលិតផលម៉ាកល្បីៗទំាំងក្នុង និងក្រៅប្រទេស ដែលក្នុងរួមមានភោជនីយដ្ឋាន ហាងលក់គ្រឿងអលង្ការ គ្រឿងសម្អាង ផ្សារទំនើប ធនាគារ និងជាទីប្រជុំជន ដែលពារពេញទៅដោយផាសុកភាព។

ការផ្លាស់ប្តូរមុខមាត់ថ្មីនេះ ក៏មានគោលដៅចាប់យកចំណែកទីផ្សារមកវិញ តាមរយ:ការកែប្រែរចនាបថថ្មី ដែលជារចនាបថខ្មែរ ព្រមទាំងការលក់នូវ ផលិតផលខ្មែរជាច្រើនមុខ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍បរទេសឲ្យបានកាន់តែច្រើន។

ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ ( Sorya Center Point) គោលដៅអស្ចារ្យសម្រាប់ភ្ញៀវទេសចរណ៍
ខាងក្នុងបានកែប្រែទម្រង់ថ្មីនេះ។ (រូបថត៖ postnews.com.kh)

ផ្សារទំនើបទាំងនោះ ត្រូវជម្រុញការដាក់លក់ផលិតផលខ្មែរអោយបានច្រើន ដើម្បីបង្ហាញពីសក្តានុពលរបស់ប្រទេសកម្ពុជា៕

ឌីណា

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សន្និសីទ​ដើម្បី​អនុវត្ត​សេចក្តី​សម្រេច​ចិត្ត​នៃ​សមាជ​ទូទាំងប្រទេស​លើក​ទី ១៤ របស់​បក្ស​ស្តីពី​ការទូត​ប្រជាជន
ពិធីបើកការប្រកួត និងពិព័រណ៍រូបថតសិល្បៈជាតិលើកទី៤ «មានមោទនភាពចំពោះតំបន់ព្រំដែនរបស់យើង»
សិក្ខាសាលាស្តីពី "និន្នាការនៃការអភិវឌ្ឍនៃការទូតរវាងប្រជាជន និងប្រជាជនទូទាំងពិភពលោក និងផលប៉ះពាល់របស់វាទៅលើប្រទេសវៀតណាម"
ការប្រកួត "រឿងវៀតណាមរបស់ខ្ញុំ" - ​​ផ្សព្វផ្សាយភាសា និងវប្បធម៌វៀតណាមនៅប្រទេសថៃ
សិក្ខាសាលា "សកម្មភាពការទូតរវាងប្រជាជន និងប្រជាជនជុំវិញពិភពលោក និងមេរៀនមួយចំនួនដែលបានរៀនសម្រាប់ប្រទេសវៀតណាម"