Trending now

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមស្នើឲ្យចាត់វិធានការខ្លាំងជាងទៀតក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺ Covid-19

09:15 | 16/02/2021

នារសៀលថ្ងៃទី១៥ កុម្ភៈ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរវាងគណៈអចិន្រ្តៃយ៍រដ្ឋាភិបាលជាមួយខេត្ត ក្រុងនានា អំពីការងារបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺ Covid-19។

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមស្នើឲ្យចាត់វិធានការខ្លាំងជាងទៀតក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺ Covid-19

ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មការជាតិដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 និងអាជ្ញាធរមូលដ្ឋាននានា ដែលបានអនុវត្តន៍បណ្ដាវិធានការបង្ការទប់ស្កាត់ជម្ងឺរាតត្បាតយ៉ាងឆាប់រស័សនិងប្ដូរផ្ដាច់ រួមទាំងវិធានការរក្សាគម្លាតសង្គមផងដែរ ហេតុដូច្នេះ ខេត្ត ក្រុងជាច្រើនបានគ្រប់គ្រងស្ថានភាពជម្ងឺយ៉ាងល្អប្រពៃ។ យ៉ាងណាមិញ នៅចំពោះមុខការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃស្ថានភាពជម្ងឺនាពេលចុងក្រោយនេះ លោកនាយករដ្ឋមន្រ្តីបានចាត់ទុកថា ចាំបាច់ត្រូវចាត់វិធានការខ្លាំងក្លាជាងទៀត ដែលក្នុងនោះមានបញ្ហាវ៉ាក់សាំងទៀតផង។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖ “បញ្ហាវ៉ាក់សាំងសម្រាប់ប្រជាជន នាគ្រានេះបានក្លាយទៅជាបញ្ហាបន្ទាន់ ដែលមិនអាចស្ទាក់ស្ទើរបានឡើយ។ បន្ទាប់ពីកិច្ចប្រជុំនេះ គណៈអចិន្រ្តៃយ៍រដ្ឋា ភិបាលនឹងមានកិច្ចប្រជុំដោយឡែក ដើម្បីពិភាក្សាអំពីវិធានការដ៏ជាក់លាក់ ធ្វើយ៉ាងណាមានវ៉ាក់សាំងយ៉ាងឆាប់បំផុតដើម្បីចាក់ជូនប្រជាជន”។

លោកនាយករដ្ឋមន្រ្តីក៏បានបញ្ជាឲ្យបណ្ដាខេត្ត ក្រុង ផាកពិន័យយ៉ាងតឹងរឹងថែមទៀតលើអំពើរំលោភបំពានបទបញ្ញត្តិបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតផងដែរ ជាពិសេសគឺការមិនពាក់ម៉ាស់នៅតាមកន្លែងសាធារណៈ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម OCOP នៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
ពន្លឿនការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)៖ បំពេញភារកិច្ចឲ្យរួចរាល់មុនថ្ងៃទី ១៥ ខែធ្នូ
ទីក្រុង Hue មានគម្រោងចំណាយប្រាក់ចំនួន ១៦ ពាន់លានដុង ដើម្បីគាំទ្រដល់ការរុះរើនាវានេសាទជាង ១០០ គ្រឿង ដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ
លោកវេជ្ជបណ្ឌិត Tra My បង្ហាញពីអាថ៌កំបាំងក្នុងការជួយកូនរបស់គាត់ឱ្យ "អាន និងសរសេរបានស្ទាត់ជំនាញ" ជាភាសាវៀតណាម
សារព័ត៌មាន - ផ្តល់ស្លាបដល់ភាសាវៀតណាមឱ្យហោះហើរបានឆ្ងាយ និងទូលំទូលាយ