យុគសម័យ - ការរីករាលដាលនៃជំងឺ COVID-19 បានផ្ទុះឡើងនៅខេត្ត Hai Duong Quang Ninh Hai Phong និងHa Noi ក៏បានកើតឡើងនៅក្នុងសហគមន៍ផងដែរ។ ទោះយ៉ាងណា ប្រជាជនជាច្រើននៅតែធ្វេសប្រហែស នឹងវិធានការណ៍នានា ដើម្បីទប់ស្កាត់នឹងការរីករាលដាលនៅតាមទីសាធារណៈ។
ប្រឈមនឹងការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃការរីករាលដាលនៃជំងឺ COVID-19 ដែលអាចនឹងផ្ទុះឡើង នៅរដ្ឋធានី Ha Noi ការពាក់ម៉ាស រក្សាគន្លាតសង្គមនិងការមិនប្រមូលផ្តុំប្រជាជន នៅតាមទីសាធារណៈគឺវិធានការដ៏សាមញ្ញ ប៉ុន្តែនេះជាវិធានការណ៍ដ៏មានប្រសិទ្ធិភាពសម្រាប់ការការពារការផ្ទុះឡើង COVID-19 ។
យ៉ាងណាក៏ដោយ តាមការសង្កេតរបស់អ្នកយក ព័ត៌មាន ទស្សនាវដ្តីយុគសម័យ នៅក្នុងតំបន់ដើរ ថ្មើរជើង ជុំវិញ Bo Ho (ខណ្ឌ Hoan Kiem) នារសៀលថ្ងៃទី ៣០ ខែមករា។ នៅទីនេះផ្លូវគឺស្ងប់ស្ងាត់ជាងធម្មតា ប៉ុន្តែនៅតែមានប្រជាជនជាច្រើននាក់ មិនបានយកចិត្តទុកដាក់ក្នុងការពាក់ម៉ាស់ នៅទីសាធារណៈ។ ជាពិសេស នៅតាមហាងនានា ប្រជាជននៅតែប្រមូលផ្តុំដោយព្រងើយកណ្តើ យហើយមិនពាក់ម៉ាស់។
មិនត្រឹមតែក្នុងតំបន់ផ្លូវដើរថ្មើរជើងតែប៉ុណ្ណោះ កន្លែងជាច្រើនទៀត ការដែលប្រជាជននៅតែធ្វេសប្រហេសនឹងជំងឺ COVID-19។ នៅក្នុងហាងនានាលក់តាមចិញ្ចើមថ្នល់ ... មនុស្សជាច្រើននៅតែ មិនយកចិត្តទុកដាក់ សូម្បីតែមនុស្សជាច្រើនមិនគោរពតាមការទប់ស្កាត់នឹងការរីករាលដាលនៃជំងឺ COVID-19។
តំបន់ផ្លូវដើរថ្មើរជើង ជុំវិញ Bo Ho គឺស្ងប់ស្ងាត់ជាងធម្មតា
ប្រជាជនវ័យចំណាស់ធ្វើលំហាត់ប្រាណនិងអង្គុយលេង ហើយពួកគេតែងតែពាក់ម៉ាក់។
ជនបរទេសពិតជាព្រងើយកណ្តើយ នៅពេលដើរដោយមិនពាក់ម៉ាស
យុវជនជាច្រើនមានការធ្វេសប្រហែសនិងមិនបានយកចិត្តទុកដាក់អំពីការផ្ទុះឡើងនៃជំងឺ COVID-19 ការយល់ដឹងរបស់ប្រជាជនគឺមិនខ្ពស់ទេ នៅក្នុងបរិបទនៃការផ្ទុះឡើងនៃជំងឺរាតត្បាត
ម្ចាស់ហាងធ្វេសប្រហែស ដោយមិនពាក់ម៉ាស់
យុវជនជាច្រើនដែលពាក់ម៉ាសគឺគ្រាន់តែទប់ទល់វិញ ប៉ុន្តែពួកគេមិនបានដឹងច្បាស់ពីភាពធ្ងន់ធ្ងរនៃការរីករាលដាលនៃជំងឺនេះទេ
នៅហាងនានា ប្រជាជននៅតែប្រមូលផ្តុំគ្នានិងអង្គុយលេង
ប្រជជនប្រមូលផ្តុំគ្នានិងនិយាយលេង ក្នុងតំបន់ជុំវិញ Bo Ho ដោយមិនពាក់ម៉ាស
ឪពុកម្តាយនាំកូន ៗ របស់ពួកគេចេញទៅលេង នៅតំបន់ផ្លូវថ្មើរជើងក៏មានការធ្វេសប្រហែស
លោកស្រី An (អាយុ ៦៥ ឆ្នាំ) តែងតែធ្វើលំហាត់ប្រាណបានសារភាពថា ការពាក់ម៉ាសនិងរត់គឺមិនស្រួលទេប៉ុន្តែការពាក់ម៉ាស់ជាវិធានការការពារខ្លួន។
អនុវត្តតាមបទប្បញ្ញត្តិស្តីពីការពាក់រម៉ាស់នៅទីសាធារណៈ
(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: thoidai.com.vn)
មតិពីមិត្តអ្នកអាន