Trending now

សម្ព័ន្ធសមាគមយុវជនបដិវត្តប្រជាជនឡាវបានគាំទ្រប្រជាជននៅភាគកណ្តាលវៀតណាម

23:50 | 07/11/2020

យុគសម័យ - នារសៀលថ្ងៃទី ៦ ខែវិច្ឆិកា លេខាទី ១ នៃសម្ព័ន្ធសមាគមយុវជនបដិវត្តប្រជាជនកណ្តាលឡាវ លោក Alounxay Sounalath បានអញ្ជើញមកដល់ស្ថានទូតវៀតណាម ដើម្បីប្រគល់ជូនទឹកប្រាក់ចំនួន ៤០ លានគីបឡាវ (ស្មើនឹង ១០០ លានដុង) ដើម្បីជួយឧបត្ថម្ភដល់ប្រជាជននៅតំបន់ភាគកណ្តាលវៀតណាមដែលត្រូវបានរងប៉ះពាល់ដោយជំនន់ទឹកភ្លើងក្នុងរយៈពេលកន្លងមក។

ទិដ្ឋភាពនៃពិធីនេះ

លេខាទី ១ នៃសម្ព័ន្ធសមាគមយុវជនបដិវត្តប្រជាជនកណ្តាលឡាវលោក Alounxay Sounalath បានចែករំលែកជាមួយឯកអគ្គរដ្ឋទូត Nguyen Ba Hung អំពីការបាត់បង់ទាំងអាយុជីវិតមនុស្សនិងទ្រព្យសម្បត្តិរបស់ប្រជាជននៅភាគកណ្តាលវៀតណាម ក្នុងអំឡុងពេលមានព្យុះនិងទឹកជំនន់ថ្មីៗនេះនិងក្នុងពេលតែមួយមកបោកបក់នៅវៀតណាម ហើយសំដែងគោលបំណងចែករំលេកទុក្ខលំបាកមួយចំណែកដើម្បីជួយឲ្យប្រជាជននៅទីនេះអាចជំនះពុះឲ្យបានយ៉ាងឆាប់រហ័សនាពេលខាងមុខផងដែរ។

ឯកអគ្គរដ្ឋទូត Nguyen Ba Hung បានបញ្ជាក់ថា នេះជាសក្ខីភាពនៃស្មារតីសាមគ្គីភាពជាភាតរភាព និងជាសុច្ឆន្ទៈរវាងប្រជាជាតិទាំងពីរ និងយុវជននៃប្រទេសទាំងពីរក្នុងការចែករំលែកការលំបាកជាមួយគ្នា។ លោកឯកអគ្គរដ្ឋទូតក៏បានមានប្រសាសន៍ថាលោកនឹងប្រគល់អំណោយដ៏មានអត្ថន័យទាំងនេះជាបន្ទាន់មកស្រុកកំណើតដើម្បីជួយប្រជាជននៅតំបន់លិចទឹកនៅភាគកណ្តាលវៀតណាមអាចជំនះការលំបាកឲ្យបានទាន់ពេលវេលាផងដែរ៕

(ប្រភពព័ត៌មាន: vov.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អ្នកប្រាជ្ញហ្វាំងឡង់៖ វៀតណាមគួរតែផ្តល់អាទិភាពដល់សេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនទាំងអស់របស់ខ្លួន
លោកបណ្ឌិត Nguyen Hong Son៖ ទាញយកប្រយោជន៍ពីបញ្ញារបស់ជនជាតិវៀតណាមនៅក្រៅប្រទេស ដើម្បីលើកកម្ពស់ការអភិវឌ្ឍ និងនវានុវត្តន៍វិស័យឯកជន
ជនជាតិវៀតណាមនៅក្រៅប្រទេសចូលរួមដៃគ្នាក្នុងការ "កសាង" អនាគតរបស់ប្រទេសជាតិ
លោកវេជ្ជបណ្ឌិត Nguyen The Duong៖ ការអភិរក្សភាសាវៀតណាមអនុញ្ញាតឱ្យវៀតណាមរីកចម្រើនដោយមិនបាត់បង់ឫសគល់របស់ខ្លួន
ខេត្ត Dong Thap ៖ ជំរុញពាណិជ្ជកម្មព្រំដែន ឆ្ពោះទៅរកទំហំពាណិជ្ជកម្ម ៣០០ លានដុល្លារជាមួយកម្ពុជា