Trending now

អភិបាលខេត្តបាត់ដំបង (កម្ពុជា) ជួបគណៈកម្មាធិការប្រជាជនទីក្រុងដាណាំង ប្រទេសវៀតណាម

08:44 | 02/10/2020

នៅរសៀលថ្ងៃ១៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានទទួលជួបសម្តែងការគួរសម ជាមួយ ឯកឧត្តម អគ្គកុងស៊ុល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង និងបាននាំយក ម៉ាស និងទឹកអាល់កុលលាងដៃសម្លាប់មេរោគ ដែលជាជំនួយរបស់គណៈកម្មាធិការប្រជាជនទីក្រុងដាណាំង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជូនដល់រដ្ឋបាលខេត្តបាត់ដំបង ផងដែរ។

ទិដ្ឋភាពនៃជំនួបនេះ

ឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណ និងកោតសរសើរដល់ ឯកឧត្តម ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងដាណាំង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមរយៈ ឯកឧត្តម អគ្គកុងស៊ុល នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តបាត់ដំបង បើទោះ បីជាទីក្រុងដាណាំងធ្លាប់មានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដំណាក់កាលទី២នៅទីក្រុងដាណាំងរួចមក ក៏នៅតែឆ្លៀតជួយជាឧបត្ថម្ភជាម៉ាស ជាទឹកអាល់កុលលាងសម្អាតដៃ ជូនដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីយកទៅប្រើប្រាស់សម្រាប់ធ្វើការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលនេះសបញ្ជាក់អំពីចំណងមិត្តភាពល្អនឹងគ្នាទៅវិញទៅមក ជួយគ្នាក្នុងគ្រាមានអាសន្ន ផងដែរ ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ទៀតថា ចំពោះម៉ាសនិងអាល់កុលដែលទទួលបាននេះ រដ្ឋបាលខេត្តបាត់ដំបងនឹងធ្វើការរៀបចំចែកជូនទៅតាមសាលារៀននានាក្នុងខេត្ត សម្រាប់ចែកជូនដល់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សដែលមានការខ្វះខាត ដើម្បីធ្វើយ៉ាងណាឱ្យការសិក្សារបស់សិស្សានុសិស្សប្រកបសុខភាពល្អ និងគ្មានជំងឺកូវីដ-១៩មកបៀតបៀនឡើយ ។

អំណោយទាំងនោះរួមមាន ម៉ាសចំនួន ៥.០០០ម៉ាស ទឹកអាល់កុលលាងសម្អាតដៃសម្លាប់មេរោគចំនួន ៥០០ដប ដើម្បីចូលរួមទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការររីករាលដាលជំងឺកូវីដ-១៩ នៅក្នុងខេត្តបាត់ដំបង។


(ប្រភពព័ត៌មាន: Vietnam Embassy in Cambodia)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិឆ្នាំ ២០២៥ - ២០៣០៖ នវានុវត្តន៍ វិជ្ជាជីវៈ បង្កើតការទូតប្រជាជនក្លាហាន ទំនើប និងមានប្រសិទ្ធភាព
គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិ ២០២០ - ២០២៥៖ ជំនះរាល់បញ្ហាប្រឈម ការច្នៃប្រឌិតជាច្រើន
ដំណើរធំដឹងក្តីដ៏ពិសិដ្ឋរបស់ជនជាតិយ៉ាវនៅខេត្ត Ha Giang
ឧបករណ៍តន្ត្រីឬស្សី Goong Cla ពិសេសរបស់ជនជាតិ Cho Ro
ព្រលឹងវប្បធម៌របស់ជនជាតិ Pa Di