Trending now

ខេត្តលឹមដុង (ប្រទេសវៀតណាម) បានធ្វើការប្រគល់២០០លានដុងជូនបងប្អូនមានដើមកំណើតវៀតណាមនៅកម្ពុជាសំរាប់ប្រឆាំងជំងឺកូវីដ១៩

19:00 | 15/06/2020 (យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

យុគសម័យ - នាពេលថ្មីៗនេះ នៅច្រកព្រំដែនអន្តរជាតិ Xa Mat ក្រុមបេសកកម្មខេត្តលឹមដុង (ប្រទេសវៀតណាម) បានប្រគល់ជូនទឹកប្រាក់ចំនួន២០០លានដុងជូនបងប្អូនមានដើមកំណើតវៀតណាមនៅកម្ពុជាសំរាប់បង្ការនិងប្រឆាំងជំងឺកូវីដ១៩ តាមរយៈស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ខេត្តលឹមដុង (ប្រទេសវៀតណាម) បានធ្វើការប្រគល់២០០លានដុងជូនបងប្អូនមានដើមកំណើតវៀតណាមនៅកម្ពុជាសំរាប់ប្រឆាំងជំងឺកូវីដ១៩។

ក្នុងជំនួបរវាងក្រុមបេសកកម្មជាមួយនិងតំណាងស្ថានទូតវៀតណាមនេះ លោក Vo Tuan Ngoc ទីប្រឹក្សានៃស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានចែករំលែកនូវព័ត៌មានមួយចំនួនទាក់ទងនឹងស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា និងស្ថានភាពជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនមានដើមកំណើតវៀតណាមដែលកំពុងរស់នៅប្រទេសកម្ពុជា។

ក្នុងគោលបំណងជួយសម្រួលដល់ការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន នាពេលកន្លងមកនេះ ស្ថានទូតវៀតណាមបានអនុវត្តវិធានការជួយឧបត្ថម្ភជាច្រើនជូនចំពោះបងប្អូន ជាពិសេសគឺកម្មវិធីជួយឧបត្ថម្ភជាបន្ទាន់ដល់បងប្អូនមានដើមកំណើតវៀតណាមនិងបងប្អូនខ្មែរកំពុងជួបការលំបាកដោយការជះឥទ្ធិពលពីជំងឺកូវីដ១៩។

កម្មវិធីមនុស្សធ៌មនេះបានរៀបចំឡើងដោយគំនិតផ្តួចផ្តើមរបស់សមាគមខ្មែរ-វៀតណាមនៅកម្ពុជាក្រោមការគាំទ្រពីស្ថានទូតវៀតណាមនៅកម្ពុជានិងក្លឹបធុរកិច្ចវៀតណាមនៅកម្ពុជា...។ កម្មវីធីនេះក៏ជាការសបញ្ជាក់មួយនៃប្រពៃណីស្រលាញ់គ្នាទៅវិញទៅមកនិងសាមគ្គីអន្តរជាតិរវាងប្រជាជនវៀតណាមនិងប្រជាជនកម្ពុជាក្នុងគ្រាលំបាកផងដែរ៕

(យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្សព្វផ្សាយផលិតផលវៀតណាមតាមរយៈស្ពានវប្បធម៌សហគមន៍
វៀតណាមតែងតែតស៊ូមតិដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស
ដោយអនុវត្តតាមអនុសាសន៍របស់ EC តំបន់ជាច្រើនកំពុងពន្លឿនការលុបបំបាត់ "កាតលឿង" នៃ IUU
សារព័ត៌មានអន្តរជាតិបានផ្តល់ការវាយតម្លៃវិជ្ជមានអំពីការរៀបចំរចនាសម្ព័ន្ធថ្នាក់ដឹកនាំសំខាន់ៗរបស់វៀតណាម
វៀតណាម និងកម្ពុជា មានទំនុកចិត្តថា នឹងសម្រេចបាននូវសមិទ្ធផលដ៏ទូលំទូលាយមួយ ក្នុងទំនាក់ទំនងទ្វេភាគី