Trending now

ផ្សារដោះដូរទំនិញវៀតណាម-កម្ពុជានឹងបានសម្ពោធដាក់អោយប្រើប្រាស់នាថ្ងៃទី ២៤ ខែធ្នូ

20:35 | 23/12/2019 (សរុបដោយ ស្រីព្រេជ)

យុគសម័យ - ផ្សារដោះដូរទំនិញរវាងវៀតណាម-កម្ពុជា ជាលើកដំបូងនៅព្រំដែនវៀតណាម-កម្ពុជា នឹងបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០១៩។

ផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) (រូបថតៈ Khmer Times)

ពិធីសម្ពោធផ្សារដែលមានឈ្មោះថា «ផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ)» នេះ នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

«ផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ)» មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ថារីត្បូងឃ្មុំ ភូមិដារកណ្តោល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លើផ្ទៃដីទំហំជិត២ហិកតា ចម្ងាយប្រមាណជា ៣០០ម៉ែត្រពីព្រំដែនកម្ពុជា-វៀតណាម។ ទីតាំងផ្សារគំរូនេះ ជាដែនដីអតីតសមរភូមិដែលសម្តេចតេជោ ហ៊ុន សែន បានប្រយុទ្ធគ្នាចំនួន២០លើក ក្នុងអំឡុងឆ្នាំ១៩៧១។

ផ្សារគំរូព្រំដែនកម្ពុជា ជាហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលវៀតណាម (រូបថតៈ rasmeinews.com)

«ផ្សារគំរូព្រំដែនកម្ពុជា» ត្រូវបានបើកការដ្ឋានសាងសង់នៅឆ្នាំ២០១៨ ដោយចំណាយថវិកាជិត ២លានដុល្លារអាមេរិក ដែលជាថវិការបស់រដ្ឋាភិបាលវៀតណាម។ ផ្សារនេះមានចំនួន ៦៨ស្តង់ ចែកចេញជា៦ប្រភេទ។ ផ្សារគំរូព្រំដែនកម្ពុជា ត្រូវបានអនុញ្ញាតឱ្យដាក់លក់តែផលិតផលរបស់វៀតណាម និងកម្ពុជា ដោយមិនអនុញ្ញាតឱ្យលក់ផលិតប្រទេសដទៃនោះឡើយ។

វត្តមានផ្សារគំរូព្រំដែនកម្ពុជា គឺជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀតលើទឹកដីតំបន់ព្រំដែនរវាងវៀតណាម និងកម្ពុជា៕

(សរុបដោយ ស្រីព្រេជ)

(សរុបដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្តដុងណៃបានទៅទស្សនា និងជូនពរឆ្នាំថ្មីដល់ខេត្តត្បូងឃ្មុំ
វៀតណាម និងកម្ពុជា ពង្រឹងទំនុកចិត្តលើទស្សនវិស័យនៃទំនាក់ទំនងទ្វេភាគី
ពិធីស្វាគមន៍យ៉ាងឱឡារិកចំពោះលោក Tran Cam Tu សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តវៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់
លោក Nguyen Phi Long កាន់តំណែងជាអនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សនៃរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនកណ្តាល
វៀតណាមត្រូវបានចាត់ទុកថាជាប្រទេសឈានមុខគេក្នុងការអនុវត្តវិធីសាស្រ្ត "សុខភាពតែមួយ"