យុគសម័យ - នារសៀលថ្ងៃទី ២៦ ខែវិច្ឆិកា នៅទីក្រុងហូជីមិញ គណៈប្រតិភូនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែននៃក្រសួងការពារប្រទេសវៀតណាម បានធ្វើកិច្ចពិភាក្សាការងារនិងផ្លាស់ប្តូរបទពិសោធន៍ជាមួយគណៈប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃព្រះរាជាណាចក្រកម្ពុជា។
បញ្ជាការដ្ឋានការពារព្រំដែនវៀតណាមនិងអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជាកិច្ចពិភាក្សាស្តីពីការគ្រប់គ្រងនិងការការពារព្រំដែន (រូបថត៖ Bienphong.com.vn)
លោកឧត្តមសេនីយ៍ត្រី Nguyen Hoai Phuong មេបញ្ជាការរងនៃកងទ័ពការពារព្រំដែន និង លោកឧត្តមសេនីយ៍ឯក ពិន ពិសិដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញធ្វើអធិបតីក្នុងកិច្ចប្រជុំនេះ។ ភាគីទាំងពីបានលើកឡើងក្នុងជំនួបពិភាក្សានេះថានាឆ្នាំ ២០១៩ ភាគីទាំងពីរបានរក្សាបាននូវការគ្រប់គ្រងតាមច្រកព្រំដែនជាប្រចាំ អនុវត្តបានល្អនូវការសម្របសម្រួលគ្នាក្នុងការគ្រប់គ្រងប្រជាជននិងមធ្យោបាយធ្វើអន្តោប្រវេសន៍ចេញចូលតាមច្រកព្រំដែនអន្តរជាតិព្រមទាំងដោះស្រាយបែបបទសម្រាប់អ្នកដំណើរជិត ៣ លាននាក់ពេលចេញចូលច្រកព្រំដែន ហើយមានយានយន្តជាង ៣២៤ លើកនិងទំនិញរាប់ពាន់តោនផងដែរ។
ទិដ្ឋភាពនៃកិច្ចពិភាក្សា (រូបថត៖ Bienphong.com.vn)
ក្រៅពីនេះភាគីទាំងពីរក៏បានធ្វើការផ្លាស់ប្តូរព័ត៌មានដែលទាក់ទងទៅនឹងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនសន្តិសុខនិងសណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែន ច្រកទ្វារព្រំដែន ការដោះស្រាយល្អៗនូវរាល់បញ្ហាអីកើតមានឡើងតាមរយៈនោះរួមចំណែកដល់ការរក្សាស្ថេរភាព សន្តិសុខនិងសណ្តាប់ធ្នាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ពង្រឹងចំណងសាមគ្គីភាពនិងមិត្តភាពរវាងប្រទេសទាំងពីរដោយនិយាយរួមនិងរវាងបញ្ជាការដ្ឋានការពារព្រំដែនវៀតណាមនិងអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជានិយាយដោយឡែក។
លោកឧត្តមសេនីយ៍ត្រី Nguyen Hoai Phuong មេបញ្ជាការរងនៃកងទ័ពការពារព្រំដែន (រូបថត៖ Bienphong.com.vn)
លោកឧត្តមសេនីយ៍ឯក ពិន ពិសិដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ (រូបថត៖ Bienphong.com.vn)
ភាគីទាំងពីរបានឯកភាពគ្នាសហការយ៉ាងជិតស្និទ្ធនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជននៅតាមព្រំដែនទាំង ២ ដើម្បីធ្វើដំណើរទៅពិនិត្យនិងព្យាបាលជំងឺ ឬចុះសួរសុខទុក្ខសាច់ញាតិនិងផ្លាស់ប្តូរទំនិញសំខាន់ៗសម្រាប់ជីវភាពរស់នៅផងដែរ៕(យោងតាម bienphong.com.vn បកប្រែដោយ ហេង វុធ្ធី)
មតិពីមិត្តអ្នកអាន