យុគសម័យ - យោងតាមអ្នកសារព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅប្រទេសអាឡឹម៉ង់ ក្នុងក្របខ័ណ្ឌជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអាល្លឺម៉ង់នាថ្ងៃទី ២៨ ខែសីហា គណៈប្រតិភូខេត្ត Vinh Phuc ដឹកនាំដោយលោកស្រី Hoang Thi Thuy Lan សមាជិកគណៈកម្មាធិការមជ្ឈឹមបក្សលេខាធិការគណៈកម្មាធិការបក្សខេត្តមានសកម្មភាពការលើកកម្ពស់ការវិនិយោគនៅរដ្ឋ Brandenburg ប្រទេសអាល្លឺម៉ង់។
គណៈប្រតិភូខេត្ត Vinh Phuc បានសម្តែងការកួរសមនិងធ្វើការជាមួយថ្នាក់ដឹកនាំនៃរដ្ឋ Brandenburg។ (ប្រភព៖ TTXVN)
នៅទីក្រុង Postdam រដ្ឋ Brandenburg គណៈប្រតិភូ Vinh Phuc បានសហការជាមួយស្ថានទូតវៀតណាមប្រចាំនៅអាឡឺម៉ង់ តំណាងរដ្ឋាភិបាលរដ្ឋ Brandenburg និងធុរកិច្ចអាឡឺម៉ង់រៀបចំឡើងសិក្ខាសាលាជំរុញការវិនិយោគក្រោមប្រធានបទ “កាលានុវត្តភាពសហប្រតិបត្តិការវិនិយោគនៅខេត្ត Vinh Phuc ប្រទេសវៀតណាម” ដើម្បីណែនាំនិងលើកកម្ពស់សក្តានុពលវិនិយោគរបស់ខេត្ត Vinh Phuc ដោយហេតុនេះអំពាវនាវនិងស្វែងរកពាណិជ្ជករអាឡឺម៉ង់មកវិនិយោគនៅខេត្ត Vinh Phuc លើវិស័យនានាដូចជាវិស័យមេកានិចយានយន្ត បច្ចេកវិទ្យាអេឡិចត្រូនិចឧស្សាហកម្មទ្រទ្រង់ឧស្សាហកម្មយានយន្ត គ្រឿងអេឡិចត្រូនិច ទេសចរណ៍អប់រំនិងបណ្តុះបណ្តាលការថែទាំសុខភាពការព្យាបាលបរិស្ថានទីក្រុងឆ្លាត។
ថ្លែងនៅក្នុងសិក្ខាសាលានេះឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសអាល្លឺម៉ង់លោក Nguyen Minh Vu បានបញ្ជាក់ថាប្រទេសវៀតណាមត្រូវបានគេវាយតម្លៃខ្ពស់ចំពោះស្ថេរភាពនយោបាយសង្គមនិងម៉ាក្រូសេដ្ឋកិច្ច ស្ថាប័នច្បាប់និងតម្លាភាពកំពុងរីកចម្រើនឥតឈប់ឈរបង្កើតលក្ខខណ្ឌងាយស្រួលសម្រាប់ការវិនិយោគិននិងអាជីវកម្មដើម្បីធានានូវប្រតិបត្តិការរយៈពេលវែងការអភិវឌ្ឍន៍ការចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ខ្សែសង្វាក់តម្លៃក្នុងតំបន់និងពិភពលោក។
ទីផ្សារប្រទេសវៀតណាមគឺជាទីផ្សារមានសក្តានុពលសម្រាប់អាជីវកម្មអាឡឺម៉ង់។ បន្ទាប់ពីរយៈពេល ១២ ឆ្នាំនៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ឥឡូវនេះប្រទេសវៀតណាមស្ថិតក្នុងចំណោមប្រទេសដែលមានទីផ្សារបើកចំហធំបំផុតនៅលើពិភពលោក។
រដ្ឋាភិបាលនៃប្រទេសវៀតណាមនិងរដ្ឋាភិបាលក្នុងតំបន់មូលដ្ឋានរួមទាំងខេត្ត Vinh Phuc កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីបង្កើតបរិយាកាសវិនិយោគនិងតម្លាភាពដើម្បីទាក់ទាញវិនិយោគិនបរទេសកាន់តែច្រើនឡើងៗមកប្រទេសវៀតណាម។
ចំណែកលោកស្រី Hoang Thi Thuy Lan លេខាគណៈកម្មាធិការបក្សខេត្ត Vinh Phuc បានណែនាំដល់សិក្ខាសាលាស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សក្តានុពលរបស់ខេត្ត។ ជាមួយនឹងគុណប្រយោជន៍នៃទីតាំងភូមិសាស្ត្រជាប់នឹងរដ្ឋធានីហាណូយដែលមានទីតាំងស្ថិតនៅតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចរដ្ឋធានី ជាប់នឹងអាកាសយានដ្ឋានអន្តរជាតិ Noi Bai ប្រព័ន្ធដឹកជញ្ជូនងាយស្រួល ហើយខេត្ត Vinh Phuc មានលក្ខខណ្ឌអំណោយផលយ៉ាងខ្លាំងនៃទីតាំងភូមិសាស្ត្រនិងទិសដៅអភិវឌ្ឍន៍ត្រឹមត្រូវ។ ខេត្ត Vinh Phuc បានអភិវឌ្ឍន៍ពីសេដ្ឋកិច្ចពីកសិកម្មទៅជាខេត្តឧស្សាហកម្មជាមួយចំណែក ៩០% នៃឧស្សាហកម្មនិងសេវាកម្ម។
លោកស្រីបានសង្កត់ធ្ងន់ថា ខេត្ត Vinh Phuc គឺជាទិសដៅគួរឱ្យទាក់ទាញសម្រាប់វិនិយោគិនក្នុងស្រុកនិងបរទេស។ គិតត្រឹមចុងខែមិថុនាឆ្នាំ ២០១៩ ខេត្ត Vinh Phuc មានគម្រោងវិនិយោគ ១.០៩៥ គម្រោងក្នុងនោះវិនិយោគផ្ទាល់ពីបរទេសចំនួន ៣៥៧ គម្រោងមកពី ១៧ ប្រទេស / ដែនដីដែលមានដើមទុនចុះបញ្ជីសរុបជាង ៤,៧ ពាន់លានដុល្លារអាមេរិក។
ថ្លែងនៅក្នុងសិក្ខាសាលានេះ អ្នកតំណាងសភាពាណិជ្ជកម្មនិងឧស្សាហកម្ម Postdam (IHK) បានកត់សម្គាល់នូវលក្ខខណ្ឌជាច្រើនដើម្បីអភិវឌ្ឍកិច្ចសហប្រតិបត្តិការដែលមានសក្តានុពលរវាងវៀតណាមនិងអាល្លឺម៉ង់ជាទូទៅវៀតណាមនិងរដ្ឋ Brandenburg ជាពិសេស។
ទោះយ៉ាងណាកិច្ចសហប្រតិបត្តិការរវាងខេត្ត Vinh Phuc និង រដ្ឋ Brandenburg មិនទាន់ត្រូវបានឆ្លើយតបនឹងសក្តានុពលអភិវឌ្ឍន៍នោះទេ។ ជាមួយនឹងគុណសម្បត្តិនិងភាពស្រដៀងគ្នាអ្នកតំណាង IHK Postdam បានវាយតម្លៃខ្ពស់ចំពោះសក្តានុពលនៃកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍នាពេលខាងមុខលើវិស័យជាច្រើនដូចជាឧស្សាហកម្មយានយន្ត វិស័យថាមពលកកើតឡើងវិញបច្ចេកវិទ្យាកែលម្អបរិស្ថាន បណ្តុះបណ្តាលវិជ្ជាជីវៈ ។ល។
ក្នុងថ្ងៃនេះផងដែរ គណៈប្រតិភូខេត្ត Vinh Phuc បានជួបសំដែងការគួរសមជាមួយថ្នាក់ដឹកនាំនៃរដ្ឋ Brandenburg និងបានធ្វើការជាមួយក្រុមហ៊ុន Siemens Group នៃប្រទេសអាល្លឺម៉ង់៕
(យោងតាម baotintuc.vn ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន