Trending now

អង្គការ Associazione Acti Espérance ឧបត្ថម្ភថវិកាជាង ៩០០លានដុងដើម្បីសាងសង់សាលាមត្តេយ្យនៅខេត្ត Dak lak

16:13 | 13/08/2019 (យោងតាម thoidai.com.vn ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាថ្ងៃ ១២ ខែសីហា អង្គការ Associazione Acti Espérance (ប្រទេសស្វីស) សហការជាមួយ សមាគមមិត្តភាពវៀតណាម - ជប៉ុនខេត្ត Dak Lak និងគណៈកម្មាធិការប្រជាជន ស្រុក KrongPac បានរៀបចំឡើងពិធីសម្ពោធសាលាមត្តេយ្យ Hoa Phuong សាខា ភូមិ Brieng A ឃុំ Ea Knuec។

ពិធីសម្ពោធនៅខេត្ត​ Dak Lak

គម្រោងនេះមានបន្ទប់បង្រៀន ២ បន្ទប់គ្រូ ១ បង្គន់អណ្តូងទឹករបង។ល។ ដែលមានទឹកប្រាក់សាងសង់ជិត ១,៣ ពាន់លានដុងដែលក្នុងនោះ ៩៣០ លានដុងត្រូវបានផ្តល់មូលនិធិដោយអង្គការ Associazione Acti Espérance គណៈកម្មាធិការប្រជាជនស្រុក KrongPac ចំរាស់នឹងទឹកប្រាក់ ៣៦០ លានដុង។

សាលាថ្មីនេះនឹងបង្កើតបរិយាកាសបង្រៀននិងសិក្សាប្រកបដោយសុវត្ថិភាពនិងអនាម័យសម្រាប់កុមារជិត ៨០ នាក់ដែលមានអាយុចូលសាលាមត្តេយ្យនិងគ្រូបង្រៀននៅភូមិ BriengA ។

ថ្លែងមតិនៅទីនេះអនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តលោក Tran Vinh Canh បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់អង្គការ Associazione Acti Espérance សម្រាប់ខេត្ត Dak Lak ជាពិសេសសម្រាប់ជនជាតិភាគតិចនៅតំបន់លំបាកនៃខេត្តនៅក្នុងពេលកន្លងមក។

ក្នុងឱកាសនេះដែរអនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត DakLak ក៏បានប្រគល់វិញ្ញាបនប័ត្រគុណពីប្រធានគណៈកម្មាធិការប្រជាជនខេត្តជូនអង្គការ Associazione Acti Espérance ចំពោះការចូលរួមចំណែកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទនិងលើកកម្ពស់គុណភាពវេជ្ជសាស្ត្រនិងការអប់រំសម្រាប់ប្រជាជននៅខេត្ត៕

(យោងតាម thoidai.com.vn ប្រែសម្រូលដោយវិច្ឆិកា)

(យោងតាម thoidai.com.vn ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR