Trending now

បង្កើតសាខានៃសមាគមមិត្តភាពវៀតណាម - បារាំង មន្ទីរពេទ្យកុមារ ២

16:51 | 12/07/2019 (យោងតាម thoidai.com.vn ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាថ្ងៃ ១១ ខែកក្កដា សម្ព័ន្ធសមាគមមិត្តភាព សមាគមមិត្តភាពវៀតណាម - បារាំងទីក្រុង Ho Chi Minh បានរៀបចំឡើងពិធីរំលឹកខួបអនុស្សាវរីយ៍ ២៣០ ឆ្នាំនៃទិវាជាតិសាធារណរដ្ឋបារាំង (ថ្ងៃ ១៤ ខែកក្កដា ឆ្នាំ ១៧៨៩ - ថ្ងៃ ១៤ ខែកក្កដា ឆ្នាំ ២០១៩)។ នាឪកាសនេះ សមាគមមិត្តភាព វៀតណាម - បារាំងទីក្រុង Ho Chi Minh បានប្រគាល់សេចក្តីសម្រេចចិត្តអំពីការបង្កើតសាខានៃសមាគមមិត្តភាពវៀតណាម - បារាំង មន្ទីរពេទ្យកុមារ ២។

លោក​ Vincent Floreani អគ្គស្ថានកុងស៊ុលសាធារណរដ្ឋបារាំងប្រចាំទីក្រុង Ho Chi Minh

លោក​ Vincent Floreani អគ្គស្ថានកុងស៊ុលសាធារណរដ្ឋបារាំងប្រចាំទីក្រុង Ho Chi Minh បានឲ្យដឹងថា នាពេលបច្ចុប្បន្នប្រទេសបារាំងមានទំនាក់ទំនងសហប្រតិបត្តិការជាមួយប្រទេសជាច្រើននៅលើពិភពលោក រូមមានទំនាក់ទំនងមិត្តភាពល្អប្រសើរជាមួយប្រទេសវៀតណាម។​ ក្នុងឆ្នាំកន្លងទៅ ប្រទេសទាំងពីរមានសកម្មភាពការបរទេសសំខាន់ៗដែលជួយរឹតបន្តឹងទំនាក់ទំនងនោះ។

យោងតាមលោក​ Vincent Floreani សមាគមអណិកជនបារាំងនៅវៀតណាមមានមនុស្សជាច្រើនណាស់ ដែលភាគច្រើនប្រមូលផ្តុំនៅទីក្រុង Ho Chi Minh។ ភាគីទាំងពីរមានគម្រោងសហប្រតិបត្តិការជាច្រើនក្នុងវិស័យសេដ្ឋកិច្ច វប្បធម៌និងអប់រំ។ល។

នៅឆ្នាំ ២០១៩ ចំនួននិស្សិតវៀតណាមទៅសិក្សានៅបារាំងបានកើនឡើងជាង ៤០% ខណៈពេលដែលនិស្សិតបារាំងទៅសិក្សានៅវៀតណាមក៏កំពុងកើនឡើងផងដែរ។ លើសពីនេះទៀតភាគីទាំងពីរបានរៀបចំសកម្មភាពជាច្រើននៅទិវាភាសាបារាំង ។ល។ ហើយនេះបង្ហាញពីមិត្តភាពខ្លាំងក្លារវាងប្រទេសទាំងពីរ។

លោកស្រី Nguyen Thi Ngoc Dung បានប្រគាល់សេចក្តីសម្រេចចិត្តអំពីការបង្កើតសាខានៃសមាគមមិត្តភាពវៀតណាម - បារាំងមន្ទីរពេទ្យកុមា ២

ថ្លែងនៅក្នុងពិធីនេះ ប្រធានសមាគមមិត្តភាពវៀតណាម​ - បារាំង ទីក្រុង Ho Chi Minh លោកស្រី Nguyen Thi Ngoc Dung បានអះអាងថាទំនាក់ទំនងនយោបាត មិត្តភាព សាមគ្គីភាព សហប្រតិបត្តិការរវាងវៀតណាមនិងបារាំងបានអភិវឌ្ឍន៍ខ្លាំងក្នុងវិស័យជាច្រើន មានបព្រឹត្តិការណ៍សំខាន់ៗក្នុងឆ្នាំ​២០១៩​ ដូច​ជាសន្និសីទកិច្ចសហប្រតិបត្តិការវិមជ្ឈការុលបារាំង​ - វៀតណាម​ បង្កើត "អាកាសវេហាបារាំង" នៅទីក្រុង​ Ho Chi Minh ជាពិសេសប្រទេសទាំងពីរកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាពនិងកិច្ចព្រមព្រៀងការពារវិនិយោគរវាងវៀតណាមនិងសហភាពអឹរ៉ុប (EVFTA និង​ IPA) នឹងបង្កើតសន្ទុះអភិវឌ្ឍន៍ដ៏រឹងមាំសម្រាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ក្នុងឆ្នាំ ២០១៨ តូលេខពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៥,១​ ពាន់លានដូល្លារ ឈរនៅលំដាប់ទីបីក្នុងចំណោមបណ្តាប្រទេសអ៊ឺរ៉ុបនិង ១៦/១២៦ ប្រទេសនិងដែនដីដោយមានការវិនិយោគទុនដោយផ្ទាល់នៅវៀតណាមដែលមានដើមទុនសរុបជិត ២,៨ ពាន់លានដុល្លារ។

ប្រធានសមាគមមិត្តភាពវៀតណាម - បារាំងនៃទីក្រុង Ho Chi Minh លោកស្រី Nguyen Thi Ngoc Dung បានជូនពរចំពោះចំណងមិត្តភាពរវាងប្រជាជនវៀតណាមនិងបារាំងជាទូទៅនិងរវាងប្រជាជនទីក្រុង Ho Chi Minh និងប្រជាជនបារាំងតំបន់ Rhone-Alpes និងទីក្រុង Lyon ប្រកបដោយស្រស់ស្អាត។ នៅក្នុងជំនួប សមាគមមិត្តភាព វៀតណាម - បារាំងទីក្រុង Ho Chi Minh បានប្រគាល់សេចក្តីសម្រេចចិត្តអំពីការបង្កើតសាខានៃសមាគមមិត្តភាពវៀតណាម - បារាំងមន្ទីរពេទ្យកុមា ២៕

(យោងតាម thoidai.com.vn ប្រែសម្រូលដោយវិច្ឆិកា)

(យោងតាម thoidai.com.vn ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការសាងសង់សាលារៀនចំនួន ១០០ នៅតំបន់ព្រំដែនបានចាប់ផ្តើមក្នុងពេលដំណាលគ្នា៖ នឹងក្លាយជាគំរូមួយទាក់ទងនឹងសម្ភារៈ ការរៀបចំអប់រំ ការគ្រប់គ្រង និងប្រតិបត្តិការ
បញ្ជាក់ពីតួនាទីស្នូលនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
ទីក្រុងហូជីមិញលែងមាននាវានេសាទ IUU ទៀតហើយ
ការដក "កាតលឿង" របស់ EC៖ ការពិនិត្យឡើងវិញនូវកងនាវា ការធ្វើឌីជីថលទិន្នន័យ និងការដោះស្រាយការរំលោភបំពាន
ទិសដៅថ្មីសម្រាប់ជីវភាពរស់នៅរបស់អ្នកនេសាទវៀតណាម