Trending now

និស្សិតឡាវនិងកម្ពុជាបញ្ចប់ការសិក្សាសាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh៖ គ្រូពេទ្យនៃមិត្តភាពនិងសមាគី្គភាព

22:54 | 19/06/2019 (ដោយវិច្ឆិកា)

យុគសម័យ - នាព្រឹកថ្ងៃទី ១៨ ខែមិថុនា សាកលវិទ្យាល័យឪសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh បានរៀបចំពិធីប្រគល់សញ្ញាបត្រដល់និស្សិតឡាវនិងកម្ពុជាបញ្ចប់ការសិក្សាវិស័យ។

សាស្រ្តាចារ្យរងបណ្ឌិត លោក Hoang Nang Trong ចាងហ្វាងសាកលវិទ្យាល័យឪសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្រដល់និស្សិតឡាវនិងកម្ពុជា

ពិធីនេះមានការចូលរួមរបស់តំណាងនៃស្ថានទូតឡាវនិងស្ថានទូតកម្ពុជានៅវៀតណាម សមាគមមិត្តភាពវៀតណាម - ឡាវ សមាគមមិត្តភាពវៀតណាម - កម្ពុជា សហជីពអង្គការមិត្តភាពខេត្ត Thai Binh។

សាកលវិទ្យាល័យឪសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh បានបំពេញយ៉ាងល្អសម្រាប់បេសកកម្មនូវបណ្តុះបណ្តាលគ្រូពេទ្យដល់ប្រទេសឡាវចាប់ពីឆ្នាំ ១៩៦៩​និង ប្រទេសកម្ពុជាចាប់ពីឆ្នាំ​១៩៨២។ រហូតមកដល់ពេលនេះមាននិស្សិតអន្ដរជាតិជាច្រើនដែលបញ្ចប់ការសិក្សាសាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ត្រលប់ទៅប្រទេសវិញបានរួមចំណែកយ៉ាងធំធេងចំពោះបុព្វហេតុនៃការថែទាំសុខភាពប្រជាជន។ មនុស្សជាច្រើនបានកាន់កាប់តួនាទីសំខាន់ៗក្នុងវិស័យសុខាភិបាលរបស់ឡាវនិងកម្ពុជា។

ជាពិសេសនៅឆ្នាំ ២០១៨ មានសិស្សសរុបចំនួន ៤៤ នាក់ដែលបានបញ្ចប់ការសិក្សា រួមមាននិស្សិតឡាវ ១៧ នាក់និងនិស្សិតកម្ពុជា ២៧ នាក់។

នាឧកាសនេះ សាស្រ្តាចារ្យរងបណ្ឌិត លោក Hoang Nang Trong ចាងហ្វាងសាកលវិទ្យាល័យឪសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh បានសម្តែងអំណរគុណដល់ស្ថានទូតឡាវនិងកម្ពុជានៅវៀតណាម សមជិពអង្គការមិត្តភាពខេត្ត​ Thai Binh សមាគមមិត្តភាពវៀតណាម ឡាវ សមាគមមិត្តភាព វៀតណាម កម្ពុជា ក្លឹបយុទ្ធជនកងទ័ពស្មគ្រចិត្តនិងអ្នកជំនាញ​ ថ្នាក់ដឹកនាំនិង​ប្រជាជន​ខេត្ត​ Thai Binh តែងតែឧបត្ថម្ភនិង​យកចិត្តទុកដាក់សម្រាប់ការបណ្តុះបណ្តាលនិស្សិតឡាវនិងកម្ពុជា។

និស្សិតវៀតណាម ឡាវនិងកម្ពុជាសំដែងការសម្តែងសិល្បៈ

ជាពិសេស សមាគមមិត្តភាពវៀតណាម កម្ពុជា ខេត្ត Thai Binh បាន​ធ្វើជាឪពុកម្តាយធម៍របស់​និស្សិតកម្ពុជា ២០​ នាក់។​ សកម្មភាពនេះមិនត្រឹមតែឧបត្ថម្ភនិស្សិតកម្ពុជាទទួលបានការបណ្តុះបណ្តាលវិជ្ជាជិវៈ ដែលមាន​អនុស្សាវរីយ៍ដែលគួរឲ្យចងចាំអំពីវៀតណាមផងដែល រួមចំណែកដល់ការពង្រឹងចំណងសាមគ្គី មិត្តភាព​វៀតណាម កម្ពុជា វៀតណាម ឡាវ រឹងមាំជានិច្ចស្ថិតស្ថេរចីរកាល។

មិត្ត Bounpheng Lattamsathid និង មិត្ត ព្រាប សុភណ្ណារិទ្ធ ជាតំណាងរបស់និស្សិត​ឡាវ​និងកម្ពុជាបាន​សម្តែងអំណរគុណយ៉ាងជា្រសជ្រៅដល់ រដ្ឋាភិបាលវៀតណាម គណៈគម្មាធីការបក្ស​ ក្រុមប្រឹក្សាភិបាលសាលា និង​គ្រូបង្រៀនរបស់សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh​ បានយកចិត្តទុកដាក់និងជួយអស់កម្លាំងពេញមួយវគ្គសិក្សា​ ដូច្នេះពួកគេទទួលបានលត្ធផលល្អនៅថ្ងៃនេះ។

ក្នុង​ពិធីនេះដែរ សាមគមមិត្តភាព វៀតណាម ឡាវ​បានប្រគល់អំណោយ ១០លានដុងដល់ និស្សិតឡាវមួយកំពុងសិក្សានៅសាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ដែលដំណើរសរសៃឈាមក្នុងខួរក្បាលនិងបានព្យាបាលនៅមន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្រ្តខេត្ត Thai Binh៕


(ដោយវិច្ឆិកា)

(ដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Thomas Eugene Wilber: ដំណើរដើម្បីព្យាបាលវៀតណាម - ទំនាក់ទំនងអាមេរិកពីវត្ថុអនុស្សាវរីយ៍របស់ឪពុកគាត់
ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម