Trending now

យោធាការពារព្រំដែន, យោធាខេត្តយ៉ាឡាយ ប្រទេសវៀតណាម និងក្រុមហ៊ុន Metfone ប្រចាំខេត្តស្ទឹងត្រែង ចូលរួមអបអរសាទរ និងជូនពរឆ្នាំថ្មី ដល់ កងរាជអាវុធហត្ថខេត្តស្ទ

06:44 | 11/04/2019 (ប្រភព៖ FN)

យោធាការពារព្រំដែន នៃខេត្តយ៉ាឡាយ និងយោធាខេត្តយ៉ាឡាយ ប្រទេសវៀតណាម និងក្រុមហ៊ុន Metfone ប្រចាំខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ បានចូលរួមអបអរសាទរ និងជូនពរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដល់កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី។

ក្នុងជំនួបនេះ គណៈប្រតិភូយោធា ខេត្តយ៉ាឡាយ ប្រទេសវៀតណាម ក៏មានក្រុម K52 ដែលជាក្រុមរុករក ធាតុវៀតណាម ដែលបាត់ខ្លួនក្នុងសម័យសង្គ្រាមចូលរួមផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានសម្ដែងនូវការស្វាគមន៍យ៉ាងរីករាយ ព្រមទាំងជូនពរដល់ គណៈប្រតិភូ ខេត្ត យ៉ាឡាយ របស់វៀតណាម សម្រេចបាន ជោគជ័យ គ្រប់ ភារកិច្ច និងការធ្វើដំណើរប្រកបដោយសុវត្ថិភាព ផង ដែរ។

គណៈ ប្រតិភូរបស់វៀតណាម ក៏បានថ្លែងកោតសរសើរដល់ទំនាក់ទំនងល្អរវាង ថ្នាក់ ដឹកនាំ នៃ អាវុធហត្ថខេត្តស្ទឹងត្រែង ជាមួយ សមត្ថកិច្ច ខេត្តយ៉ាឡាយ កន្លងមកបានសហការគ្នា ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ព្រំដែន នៃប្រទេសទាំងពីរបានល្អប្រសើរ និងសូមបន្តថែរក្សាពូនជ្រំ ចំណងមិត្តភាព សាមគ្គីភាព រវាងប្រទេសទាំងពីរ ប្រជាជនទាំងពីរកម្ពុជា-វៀតណាម ឲ្យបានឋិតថេរគង់វង្ស៕

(ប្រភព៖ FN)

(ប្រភព៖ FN)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គោលការណ៍ណែនាំសម្រាប់បណ្តាញបញ្ជូនទិន្នន័យដែលបម្រើដល់ភ្នាក់ងារបក្ស និងរដ្ឋ
សន្តិសុខតាមអ៊ីនធឺណិត៖ ចាប់ផ្តើមជាមួយនឹងការកសាងកម្លាំងពលកម្មដែលមានគុណភាពខ្ពស់
វិស័យទេសចរណ៍របស់ទីក្រុងហាណូយកំពុងមានការរីកចម្រើនគួរឱ្យចាប់អារម្មណ៍ ដោយស្វាគមន៍ភ្ញៀវទេសចរជិត ៩ លាននាក់នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៦
កិច្ចសហប្រតិបត្តិការ Mekong - Lan Thuong៖ មួយទសវត្សរ៍ និងលើសពីនេះ
វៀតណាមប្ដេជ្ញាចិត្តចាត់វិធានការដើម្បីសមភាពយេនឌ័រ និងលុបបំបាត់អំពើហិង្សាលើស្ត្រី