Trending now

កូរ៉េ​ខាង​ជើង​ដោះ​លែង​ទូក​នេ​សាទ​រុស្ស៊ី

14:22 | 30/07/2019 (យោងតាម postkhmer និង freshnews សរុបដោយវិច្ឆិកា)

​ស្ថាន​ទូត​រុស្ស៊ី​ប្រចាំ​នៅ​ក្រុង​ព្យុង​យ៉ាង​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​កូ​រ៉េ​ខាង​ជើង ​បាន​ដោះ​លែង​ទូក​នេសាទ​រុស្ស៊ី​មួយ​គ្រឿង​ ជា​មួយ​យានិក​ម្នាក់​ក្នុង​ចំណោម​ជន​ជាតិ​រុស្ស៊ី​ ១៥​ នាក់​និង ​២​ នាក់​ទៀត​ជា​កូ​រ៉េខាង​ត្បូង​ ក្រោយ​ពី​កូ​រ៉េខាង​ជើង​បាន​ឃុំ​ខ្លួន​អ្នក​ទាំង​នោះ​ពី​បំពាន​ច្បាប់​ដែន​ទឹក​របស់​ខ្លួន​។​

ទូក​Xiang Hai Lin 8 a​មក​ដល់កំពង់​ផែ​Sokcho ​នៅក្នុង​ខេត្ត​Gangwon

ការ​ដោះ​លែង​បាន​ធ្វើ​ឡើង​ជិត​ ២ ​សប្តាហ៍​ ក្រោយ​ពី​ឆ្មាំ​ការ​ពារ​ព្រំដែន​កូ​រ៉េខាង​ជើង​ បាន​ឃាត់​នាវា​ក្រុម​ហ៊ុន​នេសាទ​របស់រុស្ស៊ី​ កាល​ពី​ថ្ងៃ​ទី​ ១៧​ ខែ​ កក្កដា​។​

​ស្ថាន​ទូត​រុស្ស៊ី​បាន​ថ្លែង​នៅ​ក្នុង​ហ្វេស​ប៊ុក​ថា ​នាវា​នោះ​មាន​ឈ្មោះ​ថា​ Xiang ​Hai Lin ​8​ បាន​ចាក​ចេញ​ពី​កំពង់​ផែ​ក្រុង​ Wonsan ​ប្រទេស​​​ កូរ៉េ​ខាង​ជើង​ កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​។​

​ស្ថាន​ទូត​នោះ​បាន​ថ្លែង​ថា៖​ «​នៅ​ម៉ោង​ ១៩​ និង ៣០ ​នាទី​ នាវា​នោះ​ បាន​ចាក​ចេញ​ពី​កំពង់​ផែ​ក្រុង​ Wonsan ហើយ​ចេញ​ដំណើរ​ទៅ​កាន់​ក្រុង​​ Sokcho ​កូ​រ៉េ​ខាង​ត្បូង​ ជា​ទី​ដែល​សមាជិក​យានិក​កូ​រ៉េ​ខាង​ត្បូង​ ២ ​នាក់​ នឹង​ត្រូវ​ឡើង​គោក​ក្នុង​ប្រទេស​របស់​ខ្លួន​នោះ​៕

(យោងតាម postkhmer និង freshnews សរុបដោយវិច្ឆិកា)

(យោងតាម postkhmer និង freshnews សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ