Trending now

ការពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្រ្តីការបរទេសលើកទី ៩ រវាងវៀតណាម - ម៉ុងហ្គោលី

10:37 | 11/12/2020

ភាគីទាំងពីរបានឯកភាពគ្នាថាចាំបាច់ត្រូវដោះស្រាយជម្លោះនៅសមុទ្រខាងកើតតាមរយៈកិច្ចសន្ទនាដោយសន្តិវិធី និងឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។

ការពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្រ្តីការបរទេសលើកទី ៩ រវាងវៀតណាម - ម៉ុងហ្គោលី

នាថ្ងៃទី ៩ ខែធ្នូឆ្នាំ ២០២០ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Le Hoai Trung និងអនុរដ្ឋមន្រ្តីក្រសួងការបរទេសម៉ុងហ្គោលី លោក Munkhjin Batsumber បានអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសវៀតណាម និងម៉ុងហ្គោលីលើកទី ៩ តាមប្រព័ន្ធវីដេអូ។ ពាក់ព័ន្ធនឹងទំនាក់ទំនងនយោបាយ ភាគីទាំងពីរបានអះអាងថាចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងនិងមានបំណងចង់បន្តអភិវឌ្ឍទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើន ស្របតាមលក្ខខណ្ឌនិងផលប្រយោជន៍របស់ប្រទេសនីមួយៗ ដើម្បីរួមចំណែកក្នុងការ រក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់និងពិភពលោក។

ចំពោះបញ្ហាអន្តរជាតិនិងក្នុងតំបន់ ភាគីទាំងពីរបានឯកភាពគ្នាថាចាំបាច់ត្រូវដោះស្រាយជម្លោះនៅសមុទ្រខាងកើតតាមរយៈកិច្ចសន្ទនាដោយសន្តិវិធី និងឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ព្រមទាំងមិនប្រើកម្លាំងហឹង្សា និងគំរាមកំហែងដោយប្រើកម្លាំងហឹង្សា ក៏ដូចជាមិនធ្វើសកម្មភាពណាមួយដែលបង្កឲ្យស្ថានការណ៍កាន់តែស្មុគស្មាញផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទិវាគ្រួសារ វៀតណាម - កូរ៉េខាងត្បូង នៅប្រទេសកូរ៉េខាងត្បូង ឆ្ពោះទៅរកឫសគល់
វៀតណាមជំរុញការសន្ទនា ស្វែងរកដំណោះស្រាយជាក់ស្តែងនៅសន្និសីទត្រួតពិនិត្យឡើងវិញនូវសន្ធិសញ្ញា NPT លើកទី ១១
អាណិកជនវៀតណាមនៅម៉ាកាវ (ចិន) ប្រារព្ធខួបលើកទី ៥១ នៃទិវារំដោះភាគខាងត្បូង និងឆ្ពោះទៅរកមាតុភូមិ
ទីក្រុងហាណូយមានសកម្មភាពវប្បធម៌យ៉ាងកុះករ ក្នុងឱកាសឈប់សម្រាកបុណ្យ ៣០ មេសា – ១ ឧសភា
សញ្ញាសម្គាល់ក្នុងអាណត្តិរបស់ឯកអគ្គរដ្ឋទូត Jigjee Sereejav ក្នុងទំនាក់ទំនង វៀតណាម - ម៉ុងហ្គោលី