នាព្រឹកថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២០ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរ ដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជាឯកឧត្តម វ៉ូ ក្វាងមិញ ក្នុងនាមជាប្រធានប្តូរវេន បានអញ្ជើញធ្វើជាអធិបតីនៃកិច្ចប្រជុំលើកទី ១៤ គណៈកម្មាធិការអចិន្ដ្រៃយ៍ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនក្នុងតំបន់អាស៊ាន (ARMAC) នៅទីស្នាក់ការកណ្តាលរបស់ ARMAC រាជធានីភ្នំពេញ។ កិច្ចប្រជុំនេះធ្វើឡើងតាមរូបភាពផ្ទាល់ផងនិងតាមអនឡាញផងដោយមានការចូលរួមពីសមាជិកគណៈកម្មាធិការអចិន្ដ្រៃយ៍ ARMAC និងតំណាងប្រទេសអាស៊ាន។
ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរ ដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជាឯកឧត្តម វ៉ូ ក្វាងមិញ
កិច្ចប្រជុំផ្តោតលើការពិនិត្យនិងអនុម័តរបាយការណ៍សង្ខេបស្តីពីកិច្ចប្រជុំលើកទី ១៣ របស់គណៈកម្មាធិការអចិន្ដ្រៃយ៍ ARMAC និងបញ្ហាដែលកើតឡើងពីកិច្ចប្រជុំលើកទី ១៣ រហូតមកដល់ពេលនេះ; ពិភាក្សាអំពីការប្រតិបត្តិជាផ្លូវការក្រុមមិត្តរបស់ ARMAC (FOA) ដែលជាគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់មួយរបស់វៀតណាម ដែលបានទទួលការវាយតំលៃខ្ពស់ពី ARMAC; កំណត់ពេលវេលានិងទីកន្លែងរៀបចំកិច្ចប្រជុំលើកទី ១៥ របស់គណៈកម្មាធិការអចិន្ដ្រៃយ៍ ARMAC; ពិធីប្រគល់តួនាទីប្រធានគណៈកម្មការអចិន្ដ្រៃយ៍ ARMAC ពីវៀតណាមដល់ព្រុយណេនៅឆ្នាំ ២០២១។ យោងតាមយន្តការរបស់ ARMAC ភាគីទាំងអស់បានយល់ព្រមជ្រើសរើសយក វៀតណាមនិងកម្ពុជាជាអនុប្រធានប្រធានគណៈកម្មការអចិន្ដ្រៃយ៍ ARMAC ក្នុងឆ្នាំ២០២១។
នៅក្នុងជំនួបនេះប្រតិភូបានវាយតម្លៃខ្ពស់ចំពោះវៀតណាម ជាពិសេសឯកអគ្គរដ្ឋទូតលោក វ៉ូ ក្វាងមិញ ក្នុងតួនាទីជាប្រធានប្តូរវេននៃគណៈកម្មាធិការអចិន្ដ្រៃយ៍ ARMAC ដែលក្នុងនោះរួមមានគំនិតផ្តួចផ្តើម បង្កើតក្រុមមិត្ត ARMAC (FOA) ក្នុងគោលបំណងបង្កើនតួនាទីនិងរូបភាពរបស់ ARMAC ក៏ដូចជាប្រមូលការគាំទ្រយ៉ាងច្រើនពីដៃគូសាធារណៈនិងឯកជនសម្រាប់ប្រតិបត្តិការរបស់ ARMAC ។ ស្វាគមន៍និងសន្យាសហការយ៉ាងជិតស្និទ្ធជាមួយនាយកប្រតិបត្តិថ្មីរបស់ ARMAC ក្នុងការជំរុញប្រតិបត្តិការរបស់ ARMAC ។
ទាក់ទងនឹងយន្តការ FOA របស់ ARMAC រហូតមកដល់ពេលនេះមានសមាជិកចំនួនជាង ៣០ រួមទាំងស្ថានទូតនៃប្រទេសនានាប្រចាំនៅកម្ពុជា ស្ថានប័ន អង្គការ វិស័យឯកជននិងសាកលវិទ្យាល័យដែលបានយល់ព្រមចូលរួម FOA របស់ ARMAC, ពិធីបើកដំណើរការផ្លូវការ FOA របស់ ARMAC នឹងបានប្រព្រឹត្តឡើងនៅក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាក្រោមអធីបតីរបស់ឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជានាពេលខាងមុខ។
ទិដ្ឋភាពនៃកិច្ចប្រជុំនេះ។
ថ្លែងសុន្ទរកថាបិទបញ្ចប់ ឯកឧត្តមឯកអគ្គរដ្ឋទូត វ៉ូ ក្វាងមិញ បានថ្លែងអំណរគុណដល់សមាជិកគណៈកម្មាធិការអចិន្ដ្រៃយ៍ ARMAC និងលេខាធិការដ្ឋាន ARMAC ដែលបានជួយគាំទ្រឯកឧត្តមក្នុងការបំពេញតួនាទីជាប្រធានប្តូរវេនក្នុងច្រើនឆ្នាំដែលមានបញ្ហាប្រឈមដោយសារកូវីដ១៩; វាយតម្លៃខ្ពស់ចំពោះភាពសកម្ម ការខិតខំប្រឹងប្រែង និងការច្នៃប្រឌិតរបស់លេខាធិការដ្ឋាន ARMAC ក្នុងការលើកកម្ពស់សកម្មភាពរបស់ ARMAC ក្នុងរយៈពេលកន្លងមក; ថ្លែងអំណរគុណដ៏ជ្រាលជ្រៅនិងវាយតំលៃខ្ពស់ចំពោះការជួយគាំទ្រឧបត្ថម្ភប្រកបដោយប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា; អបអរសាទរនិងជឿជាក់ថា ឯកអគ្គរដ្ឋទូត Pengiran Kasmirhan Pengiran Tahir នឹងបំពេញយ៉ាងល្អតួនាទីជាប្រធានប្តូរវេនគណៈកម្មាធិការអចិន្ដ្រៃយ៍ ARMAC នៅឆ្នាំ ២០២១ ./.
(សរុបដោយឌីណា)


មតិពីមិត្តអ្នកអាន