Trending now

វៀតណាមសហប្រតិបត្តិការអន្តរជាតិដោយម្ចាស់ការស្ដីពីការប្រយុទ្ធប្រឆាំងនឹង ឧក្រិដ្ឋកម្មឆ្លងដែន

15:43 | 26/11/2020

ដោយប្រធានបទ “អាស៊ាន ភាពស្អិតរមួត និងការឆ្លើយតបដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននោះ កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានស្ដីពីការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនលើកទី ១៤ បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែវិច្ឆិកា តាមប្រព័ន្ធវីដេអូ។

ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ tuoitre.vn)

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង សំដៅបំពេញកាតព្វកិច្ច និងការទទួលខុសត្រូវ របស់សមាជិកភាពរបស់វៀតណាមក្នុងអាស៊ាន ដោយរួមចំណែកដល់ភាពជោគជ័យទាំងស្រុងនៃឆ្នាំប្រធានអស៊ាន ២០២០ របស់ វៀតណាម ព្រមទាំងអះអាងនូវតួនាទី និងការទទួលខុសត្រូវអន្តរជាតិ ការប្តេជ្ញាចិត្តនយោ បាយដ៏រឹងមាំ និងភាពម្ចាស់ការ សកម្មរបស់វៀតណាម ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីទទួលបន្ទុកការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននៃប្រទេសជាសមាជិកអាស៊ាន បានដាក់ចេញផែនការធ្វើសកម្មភាពអាស៊ានស្ដីពីការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន សម្រាប់ដំណាក់កាល២០១៦-២០២៥។ នៅចុងបញ្ចប់នៃកិច្ចប្រជុំពេញអង្គនេះ រដ្ឋមន្ត្រីទទួលបន្ទុកការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននៃបណ្ដាប្រទេសជាសមាជិកអាស៊ានបានអនុម័តលើសេចក្តីថ្លែងការណ៍រួម៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR