យុគសម័យ - នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា វេទិកាប្រជាជនអាស៊ាន ២០២០ (APF ២០២០) ដែលរៀបចំដោយអង្គការប្រជាជនវៀតណាមបានបើកនៅមជ្ឈមណ្ឌលស្ត្រីនិងអភិវឌ្ឍន៍ ទីក្រុងហាណូយ វៀតណាម។
APF ២០២០ ត្រូវបានរៀបចំតាមប្រព័ន្ធអនឡាញចាប់ពីថ្ងៃទី ៥-៧ ខែវិច្ឆិកាដោយមានប្រធានបទ “បង្រួបបង្រួមប្រជាជននៅតំបន់អាស៊ីអាគ្នេយ៍ដើម្បីសហគមន៍ដែលមានការរួបរួមគ្នា មានភាពស្អិតរមួតនិងការឆ្លើយតប”
ថ្លែងក្នុងពិធីបើកនៅ APF ២០២០ លោក Phan Anh Son អនុប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម ប្រធានគណៈកម្មការរៀចំ APF បានមានប្រសាសន៍ថា នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃ APF ដែលត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញ។ APF ២០២០ ត្រូវបានរៀបចំឡើងដោយមានគោលបំណងថា ប្រជាជនទាំងអស់ក្នុងតំបន់នឹងរួបរួមគ្នាដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកល ឆ្ពោះទៅការកសាងសហគមន៍អាស៊ានដែលផ្តោតលើប្រជាជន។
“គោលដៅស្នូលរបស់ APF នោះគឺពង្រឹងសាមគ្គីភាព កិច្ចសហប្រតិ បត្តិការរវាងប្រជាជននៃប្រទេសអាស៊ាននានា ក៏ដូចជារវាងប្រជាជន អង្គការប្រជាជនជាមួយរដ្ឋាភិបាលដើម្បីតំបន់អាស៊ានមួយប្រកបដោយ សន្តិភាព ស្ថិរភាព វិបុលភាពនិងការអភិវឌ្ឍ។ ក្នុងបរិបទនៃវិបត្តិ Covid-19 នា បច្ចុប្បន្ន ខ្លឹមសារសំខាន់មួយនៃវេទិកាលើកនេះ គឺបង្កើនកិច្ចសហការ រវាងអង្គការប្រជាជននៅតាមប្រទេសអាស៊ាននានា ជាពិសេសគឺកិច្ចសហ ការជាមួយរដ្ឋាភិបាលដើម្បីឆ្លើយតបនឹងជម្ងឺរាតត្បាតហើយស្ដារសេដ្ឋកិច្ចឡើងវិញ។ ការឆ្លើយតបនិងស្ដារឡើងវិញក្រោយពីជម្ងឺរាតត្បាតមិនត្រឹមតែ ជាភារកិច្ចរបស់រដ្ឋាភិបាលនៃបណ្ដាប្រទេសប៉ុណ្ណោះទេ ថែមទាំងមាន ការរួមចំណែកដ៏ធំធេងរបស់ប្រជាជននិងអង្គការប្រជាជនអាស៊ាននានាទៀតផង”។
លោក Phan Anh Son អនុប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម ប្រធានគណៈកម្មការរៀចំ APF បានថ្លែងនៅវេទិកា
អនុប្រធាននិងជាអគ្គលេខាធិការនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមក៏បានសម្តែងក្តីសង្ឃឹមថា APF ២០២០ នឹងមានការពិភាក្សាប្រកបដោយអត្ថន័យនិងធ្វើសំណើសមស្របសម្រាប់យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលនិងប្រជាជនដើម្បីជំនះការលំបាកក៏ដូចជារៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍នាពេលអនាគត។
គួរបញ្ជាក់ថា APF ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាប្រចាំ ឆ្នាំនៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាន ដែលត្រូវបានរៀបចំឡើងតាមគំនិត ផ្ដួចផ្ដើមរបស់ម៉ាឡេស៊ីកាលពីឆ្នាំ២០០៥។ APF បង្កើតបរិយាកាសបើកចំហ សម្រាប់បណ្ដាអង្គការប្រជាជនអាស៊ាន ក្នុងបំណងនាំសម្លេងរបស់ប្រជាជន ទៅកាន់ថ្នាក់ដឹកនាំអាស៊ាន ឆ្ពោះទៅសហគមន៍អាស៊ានមួយដែលបម្រើផល ប្រយោជន៍រួមរបស់ប្រជាជនយ៉ាងពិតប្រាកដ៕
(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: thoidai.com.vn)
មតិពីមិត្តអ្នកអាន