Trending now

វៀតណាមនិងន័រវេសប្ដេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការ

09:03 | 16/10/2020

ក្នុងបទបង្ហាញ លោកស្រីរដ្ឋមន្រ្តី Ire Eriksen Soreide បានអះអាង យ៉ាងខ្លាំងក្លានូវតម្លៃរបស់ពហុភាគីនិយមដែលបណ្ដាប្រទេសត្រូវការពង្រឹង ដើម្បីអាចស្ដារឡើងវិញនិងអភិវឌ្ឍក្នុងពិភពលោកមួយពោរពេញទៅដោយបញ្ហាប្រឈមនាបច្ចុប្បន្ននិងនាពេលខាងមុខ។

(រូបថត៖ baoquocte.vn)

នារសៀលថ្ងៃទី១៤ តុលា នៅទីក្រុងហាណូយ វិទ្យាស្ថានការទូតវៀត ណាមបានសហការជាមួយស្ថាន ទូតន័រវេសប្រចាំនៅវៀតណាមរៀបចំការធ្វើបទបង្ហាញរបស់រដ្ឋមន្រ្តីការបរទេសន័រវេសលោកស្រី Ine Eriksen Soreide ក្រោមមូលបទ “ពហុភាគីនិយមក្នុងបរិបទដែលភាពតានតឹងខាង ភូមិសាស្ត្រនយោបាយកើនឡើងលើទូទាំងពិភពលោក និងសម្ពាធទៅលើ ប្រព័ន្ធពហុភាគី”។

ក្នុងបទបង្ហាញ លោកស្រីរដ្ឋមន្រ្តី Ire Eriksen Soreide បានអះអាង យ៉ាងខ្លាំងក្លានូវតម្លៃរបស់ពហុភាគីនិយមដែលបណ្ដាប្រទេសត្រូវការពង្រឹង ដើម្បីអាចស្ដារឡើងវិញនិងអភិវឌ្ឍក្នុងពិភពលោកមួយពោរពេញទៅដោយបញ្ហាប្រឈមនាបច្ចុប្បន្ននិងនាពេលខាងមុខ។ បណ្ដាតំណាងក៏បាន ពិភាក្សាអំពីសក្ដានុភាពសហប្រតិបត្តិការរវាងវៀតណាមនិងន័រវេស ក្នុង នោះសង្កត់ធ្ងន់ទៅលើការដែលប្រទេសទាំងពីរបានសន្យានិង ប្ដេជ្ញាចិត្ត ជំរុញកិច្ចសហប្រតិបត្តិការ រួមចំណែកធ្វើឲ្យស្មារតីពហុភាគីនិយម រស់រានមានជីវិតឡើងវិញ ពង្រឹងប្រព័ន្ធពហុភាគីនិយមដើម្បីផលប្រយោជន៍របស់ ប្រទេសទាំងពីរ តំបន់ទាំងពីរនិងពិភពលោកទាំងមូល៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បង្កើតមូលដ្ឋានច្បាប់សម្រាប់ការអភិវឌ្ឍរបស់វៀតណាមក្នុងយុគសម័យថ្មី
ការបោះឆ្នោតរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជន៖ ជំនឿ និងការរំពឹងទុកសម្រាប់ជំហានថ្មីមួយទៅមុខសម្រាប់ប្រទេសជាតិ
បរិយាកាសបោះឆ្នោតដ៏អ៊ូអរកំពុងគ្របដណ្ដប់នៅក្នុងសង្កាត់ជាច្រើននៅទីក្រុងហាណូយ
ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាម៖ ការរៀបចំការបោះឆ្នោតនៅវៀតណាមកំពុងត្រូវបានអនុវត្តយ៉ាងហ្មត់ចត់
ឧស្សាហកម្មទេសចរណ៍វៀតណាមបំបែកកំណត់ត្រា បង្កើតសន្ទុះដើម្បីសម្រេចបានគោលដៅភ្ញៀវទេសចរអន្តរជាតិ ២៥ លាននាក់