Trending now

កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ នឹងប្រារព្ធឡើងតាមប្រព័ន្ធវីដេអូអនឡាញ

09:35 | 09/10/2020

នាថ្ងៃទី ៧ ខែតុលា អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម ប្រធានគណៈប្រតិភូមន្រ្តីជាន់ខ្ពស់អាស៊ាន - វៀតណាម លោក Nguyen Quoc Dung បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM)។ អញ្ជើញចូលរួមមានប្រធាន SOM មកពីប្រទេសសមាជិកអាស៊ាននិងអគ្គលេខាធិការរងអាស៊ាន។

អនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Quoc Dung ប្រធាន SOM អាស៊ានវៀតណាម អញ្ជើញជាអធិបតីនៃកិច្ចប្រជុំពិគ្រោះយោបល់រួម (JCM)។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

កិច្ចប្រជុំពិគ្រោះយោបល់រួមលើកនេះ គឺសម្រាប់ប្រទេសនានា ធ្វើការវាយតម្លៃនិងពិនិត្យឡើងវិញនូវការងារកសាងសហគមន៍លើសសរស្តម្ភទាំង ៣ ក៏ដូចជា ត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលគ្រោងនឹងប្រារព្ធឡើង នាខែវិច្ឆិកាខាងមុខនេះ។ ទាក់ទងនឹងការងារត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលលើកទី ៣៧ អនុរដ្ឋមន្រ្តីលោក Nguyen Quoc Dung បានឲ្យដឹងថា វៀតណាមក្នុងនាមជាប្រធានអាស៊ាន មានបំណងរៀបចំកិច្ចប្រជុំដោយផ្ទាល់ ដោយមានការចូលរួមពីមេដឹកនាំអាស៊ាននិងដៃគូនានា ដើម្បីបង្ហាញពីសាមគ្គីភាពក៏ដូចជា ភាពជឿជាក់ក្នុងការទប់ទល់នឹងជំងឺរាតត្បាតកូវីដ ១៩ រួមទាំងរក្សាសន្ទុះនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ាននិងជាមួយដៃគូខាងក្រៅទៀតផង។ អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Nguyen Quoc Dung បានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រធានអាស៊ាន ២០២០ វៀតណាមកំពុងត្រៀមរៀបចំយ៉ាងសកម្មសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ តាមការគ្រោងទុកដោយធានាថា កិច្ចប្រជុំទទួលបានជោគជ័យដើម្បីអាស៊ានមួយ“ ស្អិតរមួតនិងការឆ្លើយតប” យកឈ្នះលើការលំបាកនិងបញ្ហាប្រឈមនានា។

ទាក់ទងនឹងខ្លឹមសារដែលគ្រោងនឹងបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ គឺមេដឹកនាំនឹងបន្តពិភាក្សាអំពីដំណើរការកសាងសហគមន៍ ទំនាក់ទំនងជាមួយដៃគូអាស៊ាន និងចែក រំលែកនូវទស្សនៈលើបញ្ហាក្នុងតំបន់និងពិភពលោកដែលមានយកចិត្តទុកដាក់ទៅវិញទៅមកផងដែរ./.

(ប្រភពព័ត៌មាន: kh.qdnd.vn, ,VOV)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Nguyen Thanh Tinh៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងខិតខំអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិស្តីពីសិទ្ធិមនុស្ស
សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien