Trending now

វៀតណាមយកចិត្តទុកដាក់ពិសេសដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអាល្លឺម៉ង់

10:07 | 27/09/2020

លោកឧបនាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីការបរទេស Pham Binh Minh បានអះអាងថា វៀតណាមយកចិត្តទុកដាក់ពិសេសដល់ទំនាក់ទំនងភាព ជាដៃគូយុទ្ធសាស្ត្រជាមួយអាល្លឺម៉ង់ ហើយសម្ដែងនូវក្ដីសប្បាយរីករាយ ចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លានិងប្រកបដោយប្រសិទ្ធភាពនៃទំនាក់ទំនងទ្វេភាគី។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh។ (រូបថត៖ VGP)

នាថ្ងៃទី២៥ កញ្ញា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញជួបពិភាក្សាតាមទូរស័ព្ទជាមួយ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់លោក Heiko Maas ដើម្បីផ្លាស់ប្ដូរមតិស្ដីពី ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីក៏ដូចជាបញ្ហាតំបន់និងអន្តរជាតិ ដែល ភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងឱកាសរំលឹកខួបលើកទី៤៥ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-អាល្លឺម៉ង់។

លោកឧបនាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីការបរទេស Pham Binh Minh បានអះអាងថា វៀតណាមយកចិត្តទុកដាក់ពិសេសដល់ទំនាក់ទំនងភាព ជាដៃគូយុទ្ធសាស្ត្រជាមួយអាល្លឺម៉ង់ ហើយសម្ដែងនូវក្ដីសប្បាយរីករាយ ចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លានិងប្រកបដោយប្រសិទ្ធភាពនៃទំនាក់ទំនងទ្វេភាគី។ លោកក៏បានថ្លែងអំណរគុណចំពោះអាល្លឺម៉ង់ដោយបានគាំទ្រ យ៉ាងសកម្មចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងសហ ភាពអឺរ៉ុប ជាពិសេសគឺការជំរុញការចុះហត្ថលេខានិងអនុម័តលើកិច្ចព្រម ព្រៀង EVFTA ផងដែរ។

ចំណែកឯខ្លួនវិញ លោករដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ Heiko Maas បានវាយតម្លៃខ្ពស់ចំពោះរាល់សមិទ្ធផលក្នុងទំនាក់ទំនងរវាងប្រទេសទាំង ពីរ ព្រមទាំងឯកភាពនឹងសហការយ៉ាងស្អិតរមួតជាមួយវៀតណាមដើម្បី អនុវត្តផែនការសកម្មភាពយុទ្ធសាស្ត្រដំណាក់កាល២០១៩- ២០២១ រួម ចំណែកធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការរវាង ប្រទេសទាំងពីរផងដែរ។

នៅជំនួបពិភាក្សាតាមទូរស័ព្ទនេះដែរ ភាគីទាំងពីរបានឯកភាពជំរុញ ការតភ្ជាប់គ្នារវាងតំបន់អាស៊ាន-សហភាពអឺរ៉ុប ឆ្ពោះទៅការលើកកំពស់ ទំនាក់ទំនងអាស៊ាន-EU ឡើងកម្រិតភាពជាដៃគូយុទ្ធសាស្ត្រ។ ភាគីទាំងពីរ ក៏បានអះអាងនូវសារសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាពនិងការដោះ ស្រាយជម្លោះដោយសន្តិវិធីនៅសមុទ្រខាងកើត ដោយផ្អែកលើមូលដ្ឋាននៃ ច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ផងដែរ៕


(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លក្ខណៈវិនិច្ឆ័យ និងលក្ខខណ្ឌសម្រាប់ការបង្កើតតំបន់បច្ចេកវិទ្យាឌីជីថលប្រមូលផ្តុំ
ប្រទេសវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៦ នៅខែមករា ឆ្នាំ២០២៦
ហេដ្ឋារចនាសម្ព័ន្ធថាមពលឆ្លងដែន៖ លំហថ្មីសម្រាប់វិស័យសេដ្ឋកិច្ចឯកជន
ជំហានទៅមុខសម្រាប់បច្ចេកវិទ្យាវៀតណាម
វៀតណាមនឹងក្លាយជាប្រទេសដែលមានចំនួនភ្ញៀវទេសចរវៀតណាមច្រើនជាងគេដែលមកទស្សនាប្រទេសកម្ពុជានៅឆ្នាំ ២០២៥