យុគសម័យ - នារសៀលថ្ងៃទី ២០ ខែសីហា នៅឯសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេស ក្នុងការជម្រាបព័ត៌មានអំពីករណីដែលស្ថាប័នប្រតិបត្តិច្បាប់លើសមុទ្ររបស់ម៉ាឡេស៊ីបណ្តេញតាមនាវានេសាទរបស់វៀតណាម ហើយបណ្តាលឱ្យអ្នកនេសាទម្នាក់ស្លាប់ និងអ្នកនេសាទចំនួន ១៨ នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនដោយភាគីម៉ាឡេស៊ី។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (រូប៖ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានមានប្រសាសន៍ថា៖ “វៀតណាមបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះឧប្បត្តិហេតុដ៏ធ្ងន់ធ្ងរនេះ ហើយស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចម៉ាឡេស៊ីធ្វើការស៊ើបអង្កេតបំភ្លឺឧប្បត្តិហេតុនេះ និងចាត់ការយ៉ាងត្រឹមត្រូវលើមន្ត្រីប៉ូលីស ដែលធ្វើឲ្យអ្នកនេសាទវៀតណាមស្លាប់ ហើយមិនទុកឱ្យសកម្មភាពនេះត្រូវកើតឡើងវិញនាពេលអនាគត។ ទន្ទឹមនឹងនេះ វៀតណាមស្នើឱ្យម៉ាឡេស៊ីប្រព្រឹត្តដោយមនុស្សធម៌សម្រាប់អ្នកនេសាទនៅលើនាវាដែលត្រូវបានឃុំឃាំងជាបណ្តោះអាសន្ននិងដោះស្រាយបញ្ហាដែលទាក់ទងនឹងអ្នកនេសាទនិងនាវានេសាទវៀតណាមដោយឈរលើស្មារតីមនុស្សធម៌ មិត្តភាព ស្របតាមច្បាប់អន្តរជាតិ ភាពជាដៃគូយុទ្ធសាស្ត្រនិងប្រទេសទាំងពីរជាសមាជិកសហគមន៍អាស៊ាន។
សូមគូសបញ្ជាក់ថា អ្នកនាំពាក្យលោកស្រី Le Thi Thu Hang បានឱ្យដឹងថា “បច្ចុប្បន្ននេះ អាជ្ញាធរមានសមត្ថកិច្ចវៀតណាមក៏ដូចជាស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីកំពុងបន្តរក្សាទំនាក់ទំនងជាមួយភាគីម៉ាឡេស៊ីដើម្បីស្នើនូវព័ត៌មានជាក់លាក់អំពីករណីនេះក៏ដូចជាជំរុញឲ្យម៉ាឡេស៊ីបង្កលក្ខណៈដោយអនុញ្ញាតឱ្យតំណាងស្ថានទូតទៅសាកសួរសុខទុក្ខអ្នកនេសាទវៀតណាមដែលត្រូវបានឃុំខ្លួនដោយផ្ទាល់ដោយដើម្បីស្វែងយល់ព័ត៌មាន”៕
(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: baotintuc.vn)

មតិពីមិត្តអ្នកអាន