Trending now

ជនរងគ្រោះជាច្រើនក្នុងការធ្លាក់យន្តហោះនៅអេត្យូពីគឺជាជនបរទេស

00:54 | 15/05/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - ពាក់ព័ន្ធនឹងគ្រោះថ្នាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines កើតមានឡើងនាព្រឹកថ្ងៃទី១០ខែមីនាមនោះ តាមការស៊ើបអង្កេតបឋមលើយន្តហោះមានស្លាកលេខ ET 302 គឺមានអ្នកដំណើរកាន់ សញ្ជាតិខុសៗគ្នាចំនួន៣៣ ក្នុងនោះ អ្នកដំណើរជាជនជាតិចិនមានចំនួន៨នាក់។

យន្តហោះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines បានហោះចេញពីអាកាសយានដ្ឋានអន្ដរជាតិ Bole នៅក្រុង Addis Ababa ប្រទេសអេត្យូពី ( រូបថត: AFP/TTXVN)

ក្នុងពេលជាមួយគ្នានោះ ភ្នាក់ងារព័ត៌មាន AP បានដកស្រង់សម្តីអ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍អេត្យូពីលោក Asrat Begashaw ថា ក្នុងចំណោមអ្នកស្លាប់ មានជនជាតិកេនយ៉ាចំនួន ៣២ នាក់និងជនជាតិអេត្យូពីចំនួន១៧នាក់។

យោងតាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំអាហ្វ្រិក បច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines បានបញ្ជូនបុគ្គលិករបស់ខ្លួនទៅកាន់កន្លែងកើតហេតុ ដើម្បី “ធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន” ដើម្បីជួយឧបត្ថម្ភដល់សមត្ថកិច្ចនៅក្នុងការស្វែងរកនិងជួយសង្គ្រោះ។

ក្នុងថ្ងៃដដែលនោះ នៅលើបណ្តាញសង្គម Twitter ប្រធានាធិបតីអេត្យូពី Uhuru Kenyatta បានសម្តែងនូវការសោកស្តាយចំពោះសាច់ញាតិរបស់ជនរងគ្រោះ។ ការិយាល័យរបស់នាយករដ្ឋមន្រ្តី Abiy Ahmed ក៏បានសម្តែងនូវការសោកស្តាយយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមគ្រួសាររបស់អ្នកដំណើររងគ្រោះផងដែរ។

មុននោះ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអេត្យូពីបានជូនដំណឹងកាលពីថ្ងៃទី ១០ ខែមីនាថា គ្មាននរណាម្នាក់រស់រានមានជីវិតក្នុងការធ្លាក់យន្តហោះមានស្លាកលេខ ET 302 ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍អេត្យូពី។ ប៉ុន្តែ Ethiopian Airlines មិនបានប្រកាសជាផ្លូវការអំពីចំនួនជនរងគ្រោះឬអ្នកនៅរស់ពីគ្រោះថ្នាក់នេះនៅឡើយ៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស